ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាគ្រួសារ​កោះសន្តិភាព​កាន់​បិណ្ឌវេនទី​៦ នៅវត្តមុន្នីប្រសិទ្ធិវង្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ វត្ត​មុន្នីប្រសិទ្ធិ​វង្ស មាន​សម្តេចព្រះ​ឧត្តម​វង្សា មួ​ង រ៉ា ជា​ព្រះ​ចៅអធិការ នា​ថ្ងៃ​ទី​១៩ កញ្ញា ២០១៩ នេះ…

រាជធានី​ភ្នំពេញ​៖ វត្ត​មុន្នីប្រសិទ្ធិ​វង្ស មាន​សម្តេចព្រះ​ឧត្តម​វង្សា មួ​ង រ៉ា ជា​ព្រះ​ចៅអធិការ នា​ថ្ងៃ​ទី​១៩ កញ្ញា ២០១៩ នេះ លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង និង​លោក​ជំទាវ​ឧកញ៉ា យី​ន ផា​ន្នី រួម​ជាមួយ​កូនចៅ និង​ប្អូន​ៗ​ក្នុង​«មហា​គ្រួសារ​កោះសន្តិភាព» បាន​ប្រារព្ធ​ពិធី​កាន់​វេន​បិណ្ឌ​ទី​៦ ដែល​បាន​ប្រព្រឹត្ត​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ។

វត្តមាន​ក្នុង​ពិធី​កាន់បិណ្ឌ​ទី​៦​នេះ គឺមាន​អស់លោក លោកស្រី អ្នក​នាង កញ្ញា សហការី​នៃ​សារព័ត៌មាន​-​គេហ​​​ទំព័រ ព្រមទាំង​វី​ដេ​អូ​កោះសន្តិភាពផងដែរ ។ វត្តមាន​អស់លោក លោកស្រី អ្នក​នាង កញ្ញា សហការី នៃ​សេវា​កម្មបៀលឌិ​ញ «អា​នី​ណា» ព្រមទាំង​ញាតិ​មិត្ត​ជិត​ស្និទ្ធ​ច្រើន​គ្រួសារ​ទៀត បាន​ចូលរួម​ញុ​ាំ​ង​ឱ្យ​ពិធី​កាន់បិណ្ឌ រាប់​បាត្រ ប្រគេន​ព្រះសង្ឃ ប្រព្រឹត្ត​ទៅ​ប្រកបដោយ​មហោឡា​ប្ញ​ក សម​ស្របជា​ពុទ្ធសាសនិកជន​ដ៏​មាន​សទ្ធា​​ជ្រះថ្លា ។

ក្នុង​ឱកាស​នេះ​ដែរ ក្រៅពី​មាន​ទេយ្យវត្ថុ​ជា​ច្រើន សម្រាប់​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះ​វស្សា ស្រប
​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ក៏​បាន​ប្រគេន​ប​ច្ច័​យសម្រាប់​ទ្រទ្រង់​វត្ត​អារាមបាន​ចំនួន ៣.១១១​ដុល្លារ និង​៤.៤៨៥.០០០​រៀល​ផង​ដែរ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ