ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស់​ផ្លាស់​ប្ដូ​មុខ​តំណែង​ប្រធាន​ក្រុមប្រតិបត្តិការនគរ​បាលទេសចរណ៍​ក្រសួង​ច្រកទ្វារ​អន្តរជាតិ​ប៉ោ​យ​ប៉ែត ​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖​ ប្រធាន​ក្រុម​ប្រតិបត្តិ​ការ​ នគរ​បាល​ទេស​ចរណ៍ ​ក្រ​សួង​ប្រចាំ​ច្រកទ្វារ​​អន្តរជាតិ​ប៉ោយប៉ែត​​ត្រូវបាន​​ធ្វើ​ពិធី​​ប្រកាស់​ផ្លាស់​ប្ដូរ​ នៅព្រឹក​ថ្ងៃទី២៨ ​ខែមិនា ​ឆ្នាំ២០១៤​នេះ​នៅ​អគារស្នាក់​ការត្រួត​ពិនិត្យ ​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​ ប៉ោយ​ប៉ែត​ ​ក្រោមអធិប​តីភាព លោក​ឧត្តមសេ​នីយ៍​ឯក ​ចាន់ ​គិមសេង ប្រធាន​នាយក​ដ្ឋាន​កណ្ដាល សណ្ដាប់​ធ្នាប់សាធា​រណ: ​នៃ

 ខេត្ត​បន្ទាយមានជ័យ ៖​ ប្រធាន​ក្រុម​ប្រតិបត្តិ​ការ​ នគរ​បាល​ទេស​ចរណ៍ ​ក្រ​សួង​ប្រចាំ​ច្រកទ្វារ​​អន្តរជាតិ​ប៉ោយប៉ែត​​ត្រូវបាន​​ធ្វើ​ពិធី​​ប្រកាស់​ផ្លាស់​ប្ដូរ​ នៅព្រឹក​ថ្ងៃទី២៨ ​ខែមិនា ​ឆ្នាំ២០១៤​នេះ​នៅ​អគារស្នាក់​ការត្រួត​ពិនិត្យ ​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​ ប៉ោយ​ប៉ែត​ ​ក្រោមអធិប​តីភាព លោក​ឧត្តមសេ​នីយ៍​ឯក ​ចាន់ ​គិមសេង ប្រធាន​នាយក​ដ្ឋាន​កណ្ដាល សណ្ដាប់​ធ្នាប់សាធា​រណ: ​នៃ​អគ្គ:​ស្នងការ​នគរបាល​ជាតិ ​តំណាង​ដ៍ខ្ពង់ខ្ពស់ ​របស់លោក​នាយឧត្តម​សេនីយ៍ នេត ​សា​វឿនអគ្គ ស្នងការ​នគរបាល​ជាតិ ​លោកឧត្តម​សេនីយ៍ទោ ​​ញាណ​ វិបុល ​ប្រធាននាយក​ដ្ឋាននគរបាល​ទេសចរណ៍​ ,លោកនេត​សារីអគ្គ ​កុងស៊ុល​ខ្មែរ​ប្រចាំ​​ខេត្ត​ស្រះកែវ​ប្រទេសថៃ និងមានការ​ចូលរួម ​ពីតំណាង​អង្គភាពពា​​​ក់ព័ន្ធ​ ព្រមទាំង​ស្ថាប័ន​ឯជន​​ ជាតំណាង​ក្រុមហ៊ុន​​និងសមាគម​​ដឹក​ជញ្ជូន​ភ្ញៀវ​​ទេសចរណ៍​មួយ​ចំនួន នៅច្រកទ្វារ​អន្តរជាតិ ​ប៉ោយ​ ​ប៉ែត​ចូលរួម​ផងដែរ​។

លោក​ព្រុំ ចាន់ឌី​ ​ប្រធាន​ក្រុមប្រតិបត្តិការ​នគរបាល​ទេសច​រណ៍ ​​ប្រចាំច្រក​ទ្វារអន្តរ​ជាតិប៉ោយប៉ែត​​ត្រូវបាន​ផ្លាស់ប្ដូរ​​ពីច្រក​ទ្វារ​​អន្តរជាតិ​ប៉ោយ​ប៉ែត​​ហើយ​ដាក់ជំនួស​​មកវិញ​នៅ​ លោក​កៅ ស័រ​​ដែលអតី​ត:​ធ្លាប់​ជាប្រធាន​ក្រុម​ប្រតិបត្តិការ​នគរបាល​​ទេស​ចរណ៍ ​នៅច្រកទ្វារ​មួយនេះ ​ក្នុងអំឡុង​ឆ្នាំជាង​២០០០។

លោកញាណ​ វិបុល​​ ប្រធាន​នាយក​ដ្ឋាននគរបាល​ទេសចរណ៍​ ក្រោយ​ពីមានមតិ​ស្វាគម​ន៏​ ​គណ:ធិបតី​​លោកបាន​លើក​ឡើង​​ពីការ​ផ្ទេរភារ​កិច្ច លោក​ព្រុំចាន់ ឌី​​ដាក់ជំនួសមក​វិញ​នៅលោក​កៅ ស័រ​​តាមការឯកភាព​​ពីឯកឧត្តម​នាយឧត្តម​សេនីយ៍​នេត សាវឿន​​អគ្គស្នងការ​នគរបាល​ជាតិ​ ហើយ​ជាមួយគ្នា​នោះដែរ​ លោក​ប្រធាន​នាយក​ដ្ឋានរូបនេះ​​បានលើក​ឡើង​​ពីប្រវត្ត​​សង្ខេប​របស់ ក្រុម​ប្រតិបត្តិការ​​នគរបាល​ទេសចរ​ណ៍ ​ក្រសួងនេះ​​គឺកើត​មានតាំង​​ពីថ្ងៃទី​២២ ខែមេសា​​ឆ្នាំ២០០២​​មកម្លេះ ​​សំរាប់​នៅ​ច្រក​ទ្វារអន្តរ​ជាតិ ប៉ោយ​ប៉ែត​នេះ​។

លោក​ញាណ ​វិបុល ​ក៍បាន​លើក​ឡើង នៅការ​ណែនាំ ពីតួរ​នាទីភារ​កិច្ច ដល់​កម្លាំង​ក្រោម​ឪវាទ ឲ្យយល់​​ដឹងថា​តើត្រូវ​ធ្វើអ្វីខ្លះ។ បន្ទាប់​មកលោកឧត្តម​សេនីយ៍​ឯក ចាន់​ គិមសេង​​ប្រធាន​នាយក​ដ្ឋាន​​កណ្ដាល​សណ្ដាប់​ធ្នាប់​សាធា​រណ:​ នៃអគ្គ​ស្នង​ការ​ន​គរ​បាលជាតិ បានថ្លែងនៅការផ្ដាំផ្ញើពីលោកនាយឧត្តមសេនីយ៍អគ្គ ស្នងការនគរបាលជាតិ​ដែលបានកោតសសើរ​ដល់កងកម្លាំង​គ្រប់អង្គភាព​ពាក់ព័ន្ធ​ទាំង​អស់ ដែលឈរ​ជើង​ នៅច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ក្នុងកា​រសម្រួល​​ដល់ការ​ចេញចូល​ របស់​ភ្ញៀវ​ជាតិ​​និងអន្តរ​ជាតិ បានល្អ​ប្រសើរ​នាពេលកន្លង​មក។

លោកឧត្តម​សេនីយ៍ឯក​ បានបន្តថា​​ក្នុងពិធី​សន្និបាទ​​នៅក្រសួង​ទេសចរណ៍​​វិស័យ​ទេសចរណ៍​ ត្រូវបានចាត់​ទុក​ជាវិស័យ​​អាទិ​ភាព​ដែលបាន​យកចិត្តទុក​ដាក់​ យ៉ាងខ្លាំង​​បំផុត​​ពីប្រមុខ​រាជរដ្ឋាភិបាល​​ក្នុងការលើក​ទឹកចិត្ត​ បង្ករលក្ខ​ណ:គ្រប់​បែបយ៉ាង​​ដើម្បី​ទាក់​ទាញ​ដល់ ទេសចរណ៍​ដែលចូល​មកទស្ស​នា ប្រទេសកម្ពុជា​​យើង។លោកបន្តថា​ពីមួយឆ្នាំ​ទៅមួយ​ឆ្នាំ កំណើន​ភ្ញៀវ​ទេស​ចរណ៍​ មានការ​កើនឡើង​រហូត។

ទោះជាយ៉ាង​ណា ​លោកឧត្តមសេនី​យ៍ឯក​បានមា​នប្រសាស​ន៏​ណែនាំ​បន្ថែម​​ពីតួរនាទី​ និងភារ​កិច្ច​ដល់​ក្រុមប្រតិប​ត្តិការ​នគរ​បាល​​ទេសចរ​ណ៍ ឲ្យចេះ​ទំនាក់ទំនង​​សហការណ៍ល្អ​ជាមួយអង្គ​ភាព​​នានា​​ទៅវិញ​ទៅមក​​ពិសេអាជ្ញាធរ​ដែនដី​ដែល​ជារដ្ឋបាល​ថ្នាក់​​ក្រោមជាតិ​ដើម្បីសម្រេច​រាល់ភារកិច្ច។

លោកឧត្តសេនីយ៍​ឯក ​បានផ្ដាំ​ផ្ញើរ​សូមឲ្យនគរ​បាលទេសចរណ៍​​ក៍ដូចជានគរបាលចរាចរ​ណ៏​​ត្រូង​ប្រឹង​ប្រែង​ ឈ្លៀត​ឪកាស​គ្រប់​មធ្យា​បាយ រៀនភា​សារអង្គគ្លេស​និងថៃ​​ត្រូវតែចេះ​ដើម្បីប្រាស្រ័យ​ទាក់ទង​​និយាយជាមួយ​ភ្ញៀវទេសចរណ៍​​តាមគោលការ​ណ៍​របស់អគ្គ:​ស្នងការ​ ដែលបាន​ដាក់ចេញ​នាពេល​កន្លងមក​​។ក្នុងនោះដែរ​លោក​ក៍​បានជម្រុញ​ណែនាំ​ឲ្យ​ក្រុមប្រតិបត្តិការ​​នគរ​បាល​ទេស​ចរណ៍​ស​ហការណ៍​ជាមួយន​គរបាល​​ការិយាល័​យទេស​ចរណ៍​ របស់ស្នងការ​ខេត្ត​ទំនាក់ទំនង​​ជាមួយមន្ទីរ​​សុខាភិបា​ល​ ឬមន្ទីរពេទ្យ​បង្អែក មកបង្រៀន​វគ្គខ្លីៗ​ពីពិធីសង្រ្គោះ​បន្ទាន់ដល់​ភ្ញៀវទេស​ចរណ៍ ពេលជួប​ឧប្បតិហេតុ​អ្វីមួយ។

លោកឧត្តម​សេនីយ៍ឯក​  ចាន់ គិម​សេង លើកឡើង​ថាពាក់ព័ន្ធ​​និងច្រក​ទ្វារអន្តរជាតិ​​​ប៉ោយប៉ែត ​ដែលលោក​បានឃើញ​​ក្នុង​សជណ ​របស់ទីស្ដី​ការគណ:​រដ្ឋមន្ត្រី​​ចុះថ្ងៃ​ទី១៣​ខែមករា​ឆ្នាំ២០១៤​​មានគោលការ២​ទី​០១.គោលនយោបាយ​ជំរុញ​អនុវត្ត​គោល​នយោបាយ​លើកទឹក​ចិត្តទេសចរណ៍​ អ្នកពិការលើ​ស្ត្រី​និងកុមា​ហើយនិងដាក់​ចេញគោលកា​រណ៍នេះគឺ​ឲ្យបង្ក​លក្ខណ:​ ងាយ​ស្រួល​មានរៀប​​ចំផ្លូវពិសេស​​ដល់អ្នកពិការ​​ឬចាស់​ពិការ​ហើយ​ផ្ដល់ទិដ្ឋាការ​​បោះត្រាជូន​​ទី០២.រថយន្តតូច​ធំដឹកជញ្ជូន​ភ្ញៀវ​​ទេស​ចរណ៍​មិនឲ្យមាន​បិទស្ទីគ័រ​តទៅទៀតទេ ត្រូវបាញ់​ថ្នាំសំគាល់លើតួររថយន្ត​តែម្ដង។ លោកបន្តថា​ឆ្នាំនេះកម្ពុជា​មា​នកិត្តិយស​ណាស់ដែល​ក្រសួងទេ​សចរណ៍ និងរៀប​ចំខ្លួន​ធ្វើជាម្ចាស់​ផ្ទះ​នៃព្រិត្តិការណ៍​៣​ក្នុងពេល​ជាមួយគ្នា​​គឺរៀបចំវេ​ទិការ​ ដើម្បី​រៀបចំ​​ធ្វើវិនិយោគ​​ទេសចរណ៍​អាស៊ាន​លើកទី៦​​ហើយនិងសន្និសិទ្ធ​អន្តរជាតិ​ស្ដីពី​ការអភិវឌ្ឃន៍​​ សមាគមន៍​​តាមរយ:វិស័យ​​ទេសចរណ៍​បូកនិង​ពិពណ៏​ទេសចរណ៍ ​ដែលនិងធ្វើ​ឡើង​ចាប់​ពីថ្ងៃ​ទី១៦ខែកញ្ញា​ដល់ថ្ងៃ​ទី២២ខែកញ្ញា​ឆ្នាំ២០១៤​​ខាងមុខនេះ​​ដែល​រាជ​រដ្ឋា​ភិបាល​បាន​សម្រេចរួច​ហើយ។