ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​​ដោះ​​ស្រាយ​​​ជា​មួយ​«​​អ្នកឈ្នះ​​បាន​​ដី​ អ្ន​ក​​ចាញ់​​​បាន​​លុយ​»

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ​៖ ​យោង​សេចក្តី​​សម្រេច​របស់​លោក​អភ​ិបាល​​ខេត្ត​កំពង់​ឆ្នាំង​ លេខ​​៤៨​​ សសរ​ ចុះ​ថ្ងៃ​ទី​​០៣ ​មី​នា ​ឆ្នាំ​២០១៤​ ​បង្កើត​គណៈ​​ក​ម្ម​ការ​​ចម្រុះ​​​មួយ​មាន​​សមាស​ភាព​១៥​រូប​ ​ដឹក​នាំដោយ​​លោក​ស្រី​ ​ដោក សុទ្ឋា​ ​អភ​ិបាល​​រង​ខេត្ត​ ​​កាល​ពី​ព្រឹ​ក​ថ្ងៃ​ទី​​២៧ មីនា ​បាន​អញ្ជើញ​​ទៅ​ដោះ​ស្រាយ​​វិវាទ​​ដី​ធ្លី​​រវាង​អ្នក​ភូមិ​​​៥២​គ្រួសារ​ ​នៅ​ភូម​ិ​ទ្បពាង​ ​​ឃុំ​តា​ជេស ​ស្រុក​​កំពង់​ត្រទ្បាច​ ​ជា​មួយ​ក្រុ​មហ៊ុន​ ខេឌី​ស៊ី​ ​នៅ​សាលា​ឃុំ​​តា​ជេស

ខេត្ត​កំពង់​ឆ្នាំង​ ​៖ ​យោង​សេចក្តី​​សម្រេច​របស់​លោក​អភ​ិបាល​​ខេត្ត​កំពង់​ឆ្នាំង​ លេខ​​៤៨​​ សសរ​ ចុះ​ថ្ងៃ​ទី​​០៣ ​មី​នា ​ឆ្នាំ​២០១៤​ ​បង្កើត​គណៈ​​ក​ម្ម​ការ​​ចម្រុះ​​​មួយ​មាន​​សមាស​ភាព​១៥​រូប​ ​ដឹក​នាំដោយ​​លោក​ស្រី​ ​ដោក សុទ្ឋា​ ​អភ​ិបាល​​រង​ខេត្ត​ ​​កាល​ពី​ព្រឹ​ក​ថ្ងៃ​ទី​​២៧ មីនា ​បាន​អញ្ជើញ​​ទៅ​ដោះ​ស្រាយ​​វិវាទ​​ដី​ធ្លី​​រវាង​អ្នក​ភូមិ​​​៥២​គ្រួសារ​ ​នៅ​ភូម​ិ​ទ្បពាង​ ​​ឃុំ​តា​ជេស ​ស្រុក​​កំពង់​ត្រទ្បាច​ ​ជា​មួយ​ក្រុ​មហ៊ុន​ ខេឌី​ស៊ី​ ​នៅ​សាលា​ឃុំ​​តា​ជេស​ ​​​​​ក្នុង​​​គោល​បំណង​​បញ្ចប់​​វិវាទ​ដែល​កើត​មាន​​ជា​យូរ​ឆ្នាំ​​តាម​គោល​នយោបាយ​​ឈ្នះ​ៗទាំង​អស់​គ្នា ។

ប្រការ​​ដែល​គួរ​ឱ្យ​សោក​ស្តាយ​ ​​តាម​​គោល​​ការណ៍​​រប​ស់​គណៈ​​កម្ម​ការ​​ដោះ​ស្រាយ​វិវាទ​ គឺ​មាន​រយៈ​ពេល​២​ថ្ងៃ​ ប៉ុន្តែ​​កិច​្ច​ពិភាក្សា​​បាន​តែ​មួយ​​​ព្រឹក​​ ស្រាប់​តែ​​ក្រុម​អ្នក​​លោភលន់​ អ្នក​ដែល​គ្មាន​​​ឯក​សារ​ ដែល​​គិត​ថា «ឈ្នះ​​បាន​ដី​ ចាញ់​បាន​លុយ​​» នាំ​គ្នា​​ស្ទុះ​ងើប​ចេញ​ពី​ពិធី​​ប្រជុំ​​មិន​ព្រម​ស្តាប់​​ការ​​បក​ស្រាយ​​របស់​គណ​ៈកម្ម​ការ​ទេ​ ដែល​​បញ្ហា​នេះ​​ធ្វើ​ឱ្យ​​ការ​ដោះ​ស្រាយ​​ហាក់​មិន​​ទទួល​លទ្ធ​ផល​ ។ ​ទោះ​យ៉ា​ង​​​នេះ​ក្តី​ ក៏​គណៈ​​កម្ម​ការ​​បន្ត​ការ​ងារ​​របស់​ខ្លួន​​ រហូត​ចប់​​ចុង​ចប់​ដើម​​តាម​ការ​​គ្រោង​ទុក ​ព្រោះ​ក្នុង​​ចំណោម​​នោះ​ មាន​មេ​ខ្យល់​​ជា​មនុស្ស​កំពូល​​ខូច​ខាង​ចាក់​រុក​ស្វែង​រក​​លាភ​សក្ការ ដែល​ជា​ម​នុស្ស​​មិន​គោរព​​ច្បាប់​​ឈ្មោះ​ រាជ សេម៉ា​ ។ ​

តាម​ការ​គ្រោង​ទុក​​កិច្ច​ពិភាក្សា​​មា​នរយៈ​ពេល​​២​ថ្ងៃ​ គឺ​ថ្ងៃទី​២៧ មី​នា ​ត្រូវ​ឱ្យ​​អ្នក​ភូមិ​៣២​គ្រួសារ​ (​ព្រឹក​​១២​គ្រួសារ​​ រសៀល​២០​គ្រួសារ​)​​និង​​ព្រឹក​ថ្ងៃទី​​២៨ មីនា ​ឱ្យ​ចូល​២០​គ្រួសារ​ទៀត ដើម្បី​ឱ្យ​ពួក​គាត់​​ធ្វើ​ការ​​​បក​ស្រាយ​ បង្ហាញ​​ភស្តុ​តាង​និង​សាក្សី​​​ ដែល​បាន​បញ្ជាក់​ថា ​ពួក​គាត់​​ពិត​ជា​មាន​​​​ទំនាស់ដី​ ​ក្នុង​ភូមិ​​ទ្ប​ពាង​ពិ​ត​ប្រាក​ដមែន​។​ ប៉ុន្តែ​​ការ​បក​ស្រាយ​បំភ្លឺ​​របស់​ពួក​គាត់​​បាន​ត្រឹម​​១២​នាក់​ (អវត្ត​មាន​​ម្នាក់​)​ ​។ តាម​ការ​គ្រោង​​ទុក គឺ​​នៅម៉ោង​​១២​ថ្ងៃ​ត្រង់​ ​ដល់​វេន​មេធា​វ​ី​របស់​ក្រុម​ហ៊ុន​​ជា​អ្នក​បំភ្លឺ​វិញ​ម្តង ស្រាប់​តែ​​មេធាវី​​ទើប​បំភ្លឺ​​បាន​ត្រឹម​២​គ្រួសារ​ អ្នក​ភូមិ​ខិល​​ខូច​​មួយ​ក្តាប់​​តូច​ ដែល​គ្មាន​ដី​​សោះ ​និង​ជា​មនុស្ស​ម​ិន​គោរព​​ច្បាប់​​​ ​បាន​ស្ទុះ​​ងើប​ចេញ​ហើយ​បាន​ស្រែ​ទ្បូ​ទ្បា​​ មិន​ស្តាប់​និង​ម​ិន​គោរព​​លក្ខ​ន្តិកៈ​​របស់​គណ​ៈ​ក​ម្ម​ការ​​ទ្បើយ​ ។ ដែល​ទង្វើ​បែប​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​​ថា មាន​អ្នក​នៅ​ពី​ក្រោយ​​ខ្នង​ ពិសេស​បុរស​​ឈ្មោះ រាជ សេម៉ា ​ប្រហែល​​ជា​ចង់​រស់​​នៅ​ក្រៅ​ច្បាប់​ ដែល​ជា​​មេ​ដឹក​នាំ​​ការ​តវ៉ា ​​និង​​ជា​មនុស្ស​​​ទំនង​​​ចង់​​ធ្វើ​មេ​អប្ប​គម​គួរ​ឱ្យ​​សង្ស័យ​ ។ ​

ពាក​់ព័ន្ធ​​ដល់​បញ្ហា​វិវាទ​​ដី​ធ្លី​​ខាង​លើ លោក​ ​ផាត់​ ពៅ​សៀង​ មេ​ធាវី​​របស់​ក្រុមហ៊ុន​បាន​​បញ្ជាក់​ជូន​​គណៈ​កម្ម​ការ​​ទាំង​១៥​រូប​​​​តាម​ផ្លូវ​ច្បាប់​ថា ​ក្រុម​ហ៊ុន ខេ​ឌី​ស៊ី​ ​បាន​ទិញ​យ៉ាង​​ស្រប​ច្បាប់​ពី​ម្ចាស់​ដើម​​៥១២​ហិកតា ៥៤អា​២០​សង្ទី​អា ​នៅ​ឆ្នាំ​២០០៧​ ​ដែល​​ម្ចាស់​ដើម​​គេ​មាន​ប្លង់​​ត្រឹម​ត្រូវ​​ចេញ​ដោយ​​មន​្ទីរ​​សុរិយោ​ដី​នៅ​ឆ្នាំ​​១៩៩៧ ។ ​ហើយពី​ឆ្នាំ​១៩៩៧ ​ដល់​ឆ្នាំ​២០០៧ ខណៈ​​ដែល​ម្ចាស់​​ដើម​​ធ្វើ​ប្លង់​​ត្រឹម​ត្រូវ​ ​ហេតុ​អី​​គ្មាន​អ្ន​ក​តវ៉ា​ម្នាក់​សោះ​ ​។ លុះ​ឆ្នាំ​២០០៧​ ក្រោយ​ពី​​ក្រុម​ហ៊ុន​បាន​ទិញ​​ដី​នោះ​ ក៏​ស្រាប់​តែ​​មាន​ផ្ទុះ​ការ​តវ៉ា ​។ ​តាម​​ផ្លូវ​ច្បាប់​​ភូមិ​បាល​ ​និង​ក្រិត្យ​ច្បាប់​លេខ​​៣៨​ ក្រ.ច​ គឺ​ផុត​​អាយុ​កាល​​តវ៉ា​​ហើយ ព្រោះ​ពី​​ពេល​ចេញ​ប្លង់​​កាន់​កាប់​​មក​ដល​់​ឆ្នាំ​២០០៧ ​គ្មាន​ការ​តវ៉ា​សោះ ។ ​លោក​មេធា​វី​បន្ត​ថា ​ចំពោះ​​ការ​តវ៉ា​​របស់​​​អ្នក​ភូមិ​​​១១​នាក់​​រយៈ​ពេល​មួយ​ព្រឹក​​នេះ​ គឺ​បាន​ជ្រើស​​យក​អ្នក​ខ្លាំង​ក្នុង​ចំណោម​​អ្នក​តវ៉ា​៥២​នាក់​ ។ ​ប៉ុន្តែ​ក្រោយ​​ការ​​បក​ស្រាយ​​របស់​ពួ​​ក​​គាត់​​ជា​មួយ​គណៈ​កម្ម​ការ​​នៅ​ពេល​នេះ គឺ​ម្នាក់ៗ​​គ្មាន​ឯក​សារ​ គ្មាន​ប្លង់​ និង​ឆ្លើយ​​ព្រំ​ដី​ប៉ាត​ណា​ប៉ាត​​ណី ​ខុស​ពី​ពាក្យ​​បណ្តឹង​​របស់​ពួក​គាត់​​​ទៅ​សាលា​ដំបូង​ មិន​អាច​​យក​ជា​ការ​បាន​ ។

​លោក​បាន​​លើក​យក​ករណី​​ឈ្មោះ អ៊ុន ទុំ គឺ​គ្មា​នដី​នោះ​​ទេ ផ្អែក​​តាម​ឯក​សារ​​ដែល​លែង​លះ​​ជា​មួយ​ប្តី​ ​ហើយ​បាន​ខ្ចី​​ដី​ក្រុម​ហ៊ុន​​ស្នាក់នៅ​បណ្តោះ​អាសន្ន​ ព្រោះ​​ក្រុម​ហ៊ុន​​អាណិត​ ។ បន្ទាប់​មក​ កូន​ៗ​​មាន​ឈ្មោះ​ រាជ សេម៉ា ​ឈ្មោះ​ ស្ងួន​ ញៀន ​ឈ្មោះ កែវ សុខា ហៅ​​កែវ ​ថា ​និង​ដល់​ចៅ​ឈ្មោះ​ ​សាន សុខុម សុទ្ធ​​តែ​​ផ្អែក​​លើ​ដី​កេរ​ម៉ែ​​ចែក​​ឱ្យ​ទាំង​អស់ ខណៈ​ដែល​ម្តាយ​ គ្មា​ន​ដី​ពិ​ត​ប្រាកដ​​ ខ្ចី​ដី​​ក្រុម​ហ៊ុន​ស្នាក់​នៅ​សោះ​ ​ដែល​ចាត់​​ទុក​ជា​មនុស្ស​ខូច​ ។ ​នៅ​មាន​​ទៀត​​ឈ្មោះ ផេង​ រ៉ុម កើត​​ឆ្នាំ​១៩៧៣ ​ដល់​ឆ្នាំ​១៩៧៩ ​ឈ្មោះ​នេះ​ទើប​មាន​អាយុ​​៦​ឆ្នាំ​ប៉ុណ្ណោះ​ ​តើ​មាន​សិទ្ធិ​​កាន់​កាប់​ដី​​ដែរ​ទេ ហេតុអី​​មក​អះ​អាង​ថា ខ្លួន​​មាន​ដី​ ​។​ ​ឈ្មោះ​ បុណ្យ ជា កើត​​ថ្ងៃ​ទី​​១១ សីហា​ ឆ្នាំ​​១៩៧៨ គិត​ដល់​ថ្ងៃ​ទី​៧ មករា ​ឆ្នាំ​១៩៧៩ ​ឈ្មោះ​នេះ​ទើប​មាន​អាយុ​​៥ខែ ​តើ​មាន​សិទ្ធិ​​ទទួល​​ចំណែក​ដី​ធ្លី​​ដែរឬ​ទេ តាម​ពិត​​គ្មាន​អី​សោះ​ ។ នោះ​គ្រាន់​​តែ​ឧទាហរណ៍​​ត្រួសៗ​ ​ដែល​បញ្ជាក់​ថា ​ពួក​គាត់​គ្មាន​​ដី​ពិត​ប្រាកដ​​នោះ​ទេ ។ ​
អ្នក​​តាម​ដាន​ក្តាប់​សភាព​​ការណ៍​​ និង​អ្នក​ភូមិ​​ខ្លះ​យល់​ថា​ ពួក​គេ​​នេះ​ជាចោរ​ ។

លោក​ សួស ស៊ីផៃ ​មេ​ឃុំ​តាជេស​ បាន​មាន​ប្រសាសន៍​ថា ​ការ​បង្កើត​​គណៈ​ក​ម្ម​ការ​​នេះ គឺ​យោង​​តាម​សំណូម​ពររបស់​អ្ន​ក​ភូមិ​ ពិសេស​​លោក​ សំ ចាន់​គា ​ប្រធាន​​សិទ្ធិ​មន​ុស្ស​​អាថ​ហុក ​ប្រចាំ​​ខេត្ត​កំពង់​ឆ្នាំង​ ​ក៏​ដូចជា​ ការ​យោគ​យល់​របស់​ក្រុមហ៊ុន​​ ខេ​ឌី​ស៊ី​ ដែរ ដែល​​ចង់​បញ្ចប់​​វិវាទ​នេះ ។ ​ប៉ុន្តែ​ពួក​គាត់​មិន​យល់​​ បើ​ទោះ​​បី​​ពួក​គាត់​​​គ្មាន​ឯក​សារ​​បញ្ជាក់​ថា មាន​ដី​ឬ​មិន​​មាន​ដី​ក្តី​ ​ក៏​ក្រុម​ហ៊ុន​​នឹង​ឈាន​ដល់​​ការ​​ធ្វើ​សម្បទាន​ខ្លះ​ដែរ កុំ​ឱ្យ​ល្ហេម​ល្ហាម​ពេក​ ​ផ្ទុយ​​​ទៅ​វិញ​​​ ម្នាក់​ៗ​​មក​ទារ​​សុទ្ធ​តែ​​១​ហិកតា ​ពី​១​ទៅ​២ម៉ឺន​ដុល្លារ ខណៈ​ដី​មាន​ចម្ងាយ​​ពី​ថ្នល់​ជាតិ​​៥គីទ្បូម៉ែត្រ​ មា​ន​ហាង​​ឆេង​១​ហិកតា ពី​១ទៅ២ពាន់​ដ​ុល្លារ​ប៉ុណ្ណោះ ​។ បើ​ពួក​គាត់​​យល់​និង​ព្រម​​ស្តាប់​ការ​​សម្រប​សម្រួល​​របស់​គណៈ​កម្មការ​ ពួក​គាត់​នឹង​​ទទួល​បាន​សម្បទាន​​ខ្លះ​ពី​ក្រុម​ហ៊ុន​ប្រៀប​​ដូច​​​ពិត​​មែន​ចាញ់​ទាំ​ង​ដុល​ប៉ុន្តែ​​បាន​លុយ​ ​មិន​ខុស​ពី​​អ្នក​ឈ្នះ​​បាន​ដី​ អ្នក​ចាញ់​​បាន​លុយ​ទ្បើយ​ ​តែ​អ្នក​ចាញ់​​នេះ​ ចង់​បាន​ធ្វើ​អ្នក​មាន​ ។ ​លោក​ស្រី​ ដោ​ក សុទ្ឋា​ អភិបាល​រង​ខេត្ត និង​ជា​​ប្រធាន​​គណៈ​កម្ម​​ការ​​ដោះ​ស្រាយ​វិវាទ​​នេះ ​បាន​បញ្ជាក់ប្រាប់​អ្នក​​យក​ព័ត៌មាន​​ថា ​បញ្ហា​នេះ​បើ​គ្មាន​អ្នក​លូក​​ដៃ​ពី​ខាង​ក្រៅ​​ទេ ការ​ដោះ​ស្រាយ​​នឹង​អាច​​បញ្ចប់​បាន ប៉ុន្តែ​​គួរ​សោក​ស្តាយ​​ណាស់​ពេល​នេះ​ ​ទម្រាំ​​មានការ​ជួប​ជុំ​រក​ដំណោះ​ស្រាយ​​បែប​នេះ គឺ​​លំបាក​​ខ្លាំង​ណាស់​ ។ ​ហើយ​បើ​​ទោះ​បី​បែប​នេះ​​ក្តី​ ក៏​គណៈ​កម្មការ​​នឹង​យក​ព័ត៌​មាន​​នេះ​ រាយ​ការណ៍​​ជូន​លោក​អភិបាល​​ខេត្ត ដើ​ម្បី​រក​​វិធី​​ដោះ​ស្រាយ​ដែរ ។

គួរ​រំឮក​ថា ​នេះ​ជា​លើក​ទី៤​ហើយ​ ដែល​​មាន​ការ​ដោះ​ស្រាយ​​របៀប​នេះ​ ​ប៉ុន្តែ​​នៅតែ​គ្មាន​​លទ្ធ​ផល​​ មិន​ខុស​ពី​​ពាក្យ​ថា ​​ក្រុម​​អ្នក​តវ៉ា​​នេះ ប្រើ​ស្នៀត​ឈ្នះ​បាន​ដី​ ​ចាញ់​បាន​​លុយ​នោះ​ទេ ។ ប៉ុន្តែ​អ្នក​ចាញ់​​ឬចោរ​ចង់​បាន​​លុយ​ច្រើន​​ពេក​ មើល​ទៅ​​មាន​តែ​​​ទុក​ឱ្យ​​ច្បាប់​​យក​អ្នក​ខូច​​ទៅ​ទុក​ម្តុំ​​ទើ​ប​រាង​ ។ គួរ​បញ្ចាក់​ថា តាម​​ការ​លើក​ទ្បើង​​ក្នុង​អង្គ​ប្រជុំ​​របស់​អ្នក​ច្បាប់​ បាន​បង្ហាញ​​ច្បាស់​ថា ​ឈ្មោះ​ រាជ​ សេម៉ា ជា​មេ​ក្លោង​​ប្រចាំ​ភូមិ និង​បង្ខំ​អ្នក​​ភូមិ​មួយ​ក្រុម​​មិន​ឱ្យ​គោរព​ច្បាប់​​រដ្ឋ​ទេ​ រហូត​​ដល់​ដឹក​នាំ​​អ្នក​ភូមិ​​ឱ្យ​ប្រឆាំង​​​ជា​មួយ​រដ្ឋ​អំណាច​​ ប្រឆាំង​​ភាព​ស្រប​ច្បាប់​របស់​ក្រុម​ហ៊ុន​វិនិយោគ​​ ធ្វើ​ឱ្យ​​អ្នក​វិនិ​យោគ​​មិន​ហ៊ាន​​បោះ​ទី​តាំង​​ស្ថាបនា​រោង​ចក្រ​​ជាដើ​ម ។ ​កន្លង​មក​ ក្រុម​ដែល​​ដឹក​នាំ​ដោយ​ឈ្មោះ រាជ សេម៉ា បាន​ដុត​​បំផ្លាញ​ផ្ទះ​អ្នក​​យាម​ដី​ ​ព្រម​ទាំង​​មាន​បំណង​​ធ្វើ​ឃាត​​អ្នក​ចាំ​ដី​ថែម​ទៀត​ ​ដែល​ក្រុម​ហ៊ុន​មាន​ឯក​សារ​​គ្រប់​គ្រាន់​​សម្រាប់​​បង្ហាញ​ឱ្យ​សាលា​ដំបូង​កាត់​ទោស។​

ក្រុម​​អ្នក​តាម​ដាន​​យល់​ថា ​មាន​តែ​​យក​ឈ្មោះ​ រាជ​ សេម៉ា ​ទៅ​កាត់​ទោស​​តាម​ច្បាប់​ ទើប​​ថ្ងៃ​ក្រោយ​​អាច​ដោះ​​ស្រាយ​បញ្ហា​​ដី​របស់​​​ក្រុម​ហ៊ុន​​ ខេឌី​ស៊ី​ នេះ​បាន​​ស្រប​តាម​ច្បាប់​ ។ ​ឈ្មោះ​ រាជ សេម៉ា ​ជា​មេ​​អាសន្ន​​រោគ​​ប្រចាំ​​ភូមិ​ទ្បពាង​ ​ដែល​អ្នក​ភូមិ​ភាគច្រើន​ស្គាល់​​មារយាទ​​គាត់​ច្បាស់​​ជាង​គេ​ ។ ​​ប្រភព​មួយ​ទៀត​និយាយ​ថា ​ឈ្មោះ រាជ​ ​សេម៉ា ​អាចនឹង​ត្រូវ​​សាលា​ដំបូង​​ លើក​យក​​សំណុំ​រឿង​​ចាស់​មក​​បើក​សវនាការ​​ នា​ពេល​ឆាប់​ៗ​នេះ​ ​ដើម្បី​​កុំ​ឱ្យ​​មនុស្ស​​ខូច​​នៅ​​ក្រៅ​​ច្បាប់​​តទៅ​ទៀត​ ​​នាំ​ខូច​ភូមិ​​ទ្បពាង​ ដែល​មាន​អ្នក​ភូមិភាគ​ច្រើន​ជា​មនុស្ស​​ល្អ ៕