រាជធានីភ្នំពេញ ៖ លោកសេង នាង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ មីនា ២០១៤ បានលើកយកសំណុំរឿងព្រហ្មទណ្ឌករណីក្រុមចលនាប្រដាប់អាវុធខុសច្បាប់គ្រោងរំលំរដ្ឋាភិបាលកម្ពុជាមកសវនាកា ដែលមានជនជាប់ចោទចំនួន១៣នាក់ ក្នុងនោះមានស្រីម្នាក់ ។
ជនជាប់ចោទទាំងនេះ ត្រូវបានចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ធ្វើការជំនុំជម្រះនៅចំពោះមុខចំនួន៨ និងកំបាំងមុខចំនួន៥នាក់ ។ ជនជាប់ចោទត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងករណីបង្កើតចលនាប្រដាប់អាវុធខុសច្បាប់មួយឈ្មោះ «រណសិរ្សរំដោះជាតិខ្មែរ» ដែលមានឈ្មោះសម សេរី ជាប្រធានចលនាប្រព្រឹត្តកាលពីចន្លោះឆ្នាំ២០០៩ និង២០១១ ។
ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនជាប់ចោទទាំង១៣នាក់ រួមមាន ១-ឈ្មោះថាច់ កុងភួង ហៅថាច់ វ៉ាង ហៅថាច់ កុសល ភេទប្រុស អាយុ២៧ឆ្នាំ (ជាខ្មែរកម្ពុជាក្រោម), ២-ឈ្មោះយ៉ន គឹមស៊្រុន ហៅយ៉ាន់ គឹមស៊្រុន ភេទប្រុស អាយុ២៧ឆ្នាំ (ខ្មែរកម្ពុជាក្រោម) ៣-ឈ្មោះយិន យ៉ាវ ហៅត្រឹង អាន់យ៉ាវ ភេទបុ្រស អាយុ៥៥ឆ្នាំ (ជាខ្មែរកម្ពុជាក្រោម) ៤-ឈ្មោះយ៉ាន់យឿប ហៅតក់ ភេទប្រុស អាយុ២៥ឆ្នាំ, ៥-ឈ្មោះសួន ថុល ហៅថាច់ ទឺ ហៅតាទឺ ភេទប្រុស អាយុ៥៦ឆ្នាំ (ជាខ្មែរកម្ពុជាក្រោម) ៦-ឈ្មោះសួង សិទ្ធិគុណ ហៅឃឿន ភេទប្រុស អាយុ៥៦ឆ្នាំ (ជាខ្មែរកម្ពុជាក្រោម), ៧-ឈ្មោះខេម ម៉ា ហៅខេមរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ, ៨-ឈ្មោះនេត្រ ណាវី ហៅថាច់ ណារី ភេទស្រី អាយុ៤១ឆ្នាំ (ស្ថិតនៅក្រៅឃុំ) , ៩-ឈ្មោះស សេរី ហៅសម សេរី ហៅសុខ ស៊ុយ ហៅយាន យៀប ហៅសំ ភិន ហៅស ធម្មរង្សី ភេទប្រុស អាយុ៣៣ឆ្នាំ (ស្ថិតនៅក្រៅឃុំ) ទី១០-ឈ្មោះគៀង ស្មន ហៅគៀង សាម៉ន ភេទប្រុស អាយុ៦៥ឆ្នាំ (ស្ថិតនៅក្រៅឃុំ) ទី១១-ឈ្មោះសុខ ឃាង ហៅដាំ ភេទប្រុស អាយុ៥៩ឆ្នាំ (ស្ថិតនៅក្រៅឃុំ), ទី១២-ឈ្មោះថាច់ បៃ ភេទប្រុស អាយុ២៨ឆ្នាំ (ជាខ្មែរកម្ពុជាក្រោម) (ស្ថិតនៅក្រៅឃុំ) និងទី១៣-ឈ្មោះសម សារិទ្ធ ភេទប្រុស អាយុ ៤០ឆ្នាំ (ស្ថិតនៅក្រៅឃុំ) ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ