ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ ហ៊ុន សែន ជំរុញ​ឱ្យ​មាន​ការ​ចិញ្ចឹម​សត្វ ដើម្បី​ផ្គត់​ផ្គង់​តម្រូវការ​ក្នុង​ស្រុក និង​នាំ​ចេញ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ផ្តល់​អនុ​សាសន៍​សំខាន់ៗ​​ចំនួន​១០​​ចំណុច ដល់​វិស័យ​កសិ​កម្ម​នៅ​កម្ពុជា ក្នុង​នោះ​សម្តេច​តេជោ​បាន​ជំរុញ​ឱ្យ​ក្រសួង​កសិ​កម្ម​​ត្រូវ​លើក​កម្ពស់​ និង​ជំរុញ​ការ​ចិញ្ចឹម​សត្វ​ តាម​គ្រប់​រូប​ភាព​ឱ្យ​មាន​ការ​អភិ​វឌ្ឍ និង​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​សម្រាប់​ផ្គត់​ផ្គង់​​តម្រូវការ​​ក្នុង​ស្រុក និង​ការ​​នាំ​ចេញ ដោយ​គិត​គូ​រខ្ពស់​​ដល់សុវត្ថិ​ភាព​ចំណី​អាហារ​សត្វ និង​កិច្ច​ដំណើរ​ការ​

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ផ្តល់​អនុ​សាសន៍​សំខាន់ៗ​​ចំនួន​១០​​ចំណុច ដល់​វិស័យ​កសិ​កម្ម​នៅ​កម្ពុជា ក្នុង​នោះ​សម្តេច​តេជោ​បាន​ជំរុញ​ឱ្យ​ក្រសួង​កសិ​កម្ម​​ត្រូវ​លើក​កម្ពស់​ និង​ជំរុញ​ការ​ចិញ្ចឹម​សត្វ​ តាម​គ្រប់​រូប​ភាព​ឱ្យ​មាន​ការ​អភិ​វឌ្ឍ និង​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​សម្រាប់​ផ្គត់​ផ្គង់​​តម្រូវការ​​ក្នុង​ស្រុក និង​ការ​​នាំ​ចេញ ដោយ​គិត​គូ​រខ្ពស់​​ដល់សុវត្ថិ​ភាព​ចំណី​អាហារ​សត្វ និង​កិច្ច​ដំណើរ​ការ​ទីផ្សារ​កសិ​ផល ។ ក្នុង​នោះ​ត្រូវ​មាន​ផែន​ការ​យុទ្ធ​សាស្ត្រ​ស្តីពី​ផលិត​ផល​សត្វ​ឱ្យ​បាន​សម​ស្រប​ទៅ​តាម​ស្ថាន​​ភាព​​ជាក់​ស្តែង​ទាំង​ការ​ចិញ្ចឹម​​ជា​លក្ខណៈ​គ្រួសារ លក្ខណៈ​ឧស្សាហ​កម្ម និង​បន្ត​ជំរុញ​ច្បាប់​​ស្តីពី​សុខ​​ភាព​​ និង​ផលិត​កម្ម​សត្វ​​ឱ្យ​បាន​ឆាប់​ ដើម្បី​គាំទ្រ​ផលិត​កម្ម​​សត្វ​ក្នុង​ស្រុក​មាន​ការ​អភិ​វឌ្ឍ​​ខ្លាំង​ឡើង ។ លើស​ពី​នេះ ត្រូវ​រៀប​ចំ​រចនា​សម្ព័ន្ធ​អង្គ​ភាព​​​ផលិត​កម្ម និង​បសុព្យា​បាល​ឱ្យ​បាន​សម​ស្រប ដើម្បី​គ្រប់​​គ្រង​វិស័យ​នេះ ឱ្យ​មាន​ប្រសិទ្ធ​ភាពខ្ពស់ ។

សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជំរុញ​បែប​នេះ បាន​ធ្វើ​ឡើង​នៅព្រឹក​ថ្ងៃទី​២៨ មីនា ២០១៤ ក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ក្នុង​ពិធី​បិទ​សន្និ​បាត​បូក​សរុប​ការ​ងារ​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទឆ្នាំ២០១៣-២០១៤ ​និង​ទិស​ដៅ​ការ​ងារ​សម្រាប់​ឆ្នាំ​២០១៤-២០១៥ នៅសាល​សន្និ​សីទ​ចតុមុខ ៕