ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិសនី​ខេត្ត​ព្រះ​សីហ​នុ ជូន​ដំណឹង​​​បន្ទាន់​ពី​ការ​​ផ្អាក​ចរន្តអគ្គិសនី​បណ្ដោះ​អាសន្ន

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដោយសារ​អាកាសធាតុ​គ្មាន​អំណោយ​ផល​មួយ​រយៈ​ចុង​ក្រោយ​នេះ ជា​ពិសេស​សម្រាប់​ព្រឹក​ថ្ងៃ​ទី​18 ខែកញ្ញា​ឆ្នាំ 2019 នេះ ខេត្ត​ព្រះ​សីហ​នុ​បាន​រង​ឥទ្ធិពល​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង បណ្ដាល​ឱ្យ​តំបន់​មួយ​ចំនួន​ត្រូវ​ជន់​លិច​ជា​អន្លើ​ៗ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដោយសារ​អាកាសធាតុ​គ្មាន​អំណោយ​ផល​មួយ​រយៈ​ចុង​ក្រោយ​នេះ ជា​ពិសេស​សម្រាប់​ព្រឹក​ថ្ងៃ​ទី​18 ខែកញ្ញា​ឆ្នាំ 2019 នេះ ខេត្ត​ព្រះ​សីហ​នុ​បាន​រង​ឥទ្ធិពល​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង បណ្ដាល​ឱ្យ​តំបន់​មួយ​ចំនួន​ត្រូវ​ជន់​លិច​ជា​អន្លើ​ៗ ហើយ​នៅ​លើ​ផ្ទៃសមុទ្រ​មាន​ខ្យល់​កន្ត្រាក់​ធំ​ៗ​ទៀត​ផង ដូច្នេះ​ទើប​អគ្គិសនី​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​សេចក្តី​ប្រកាស​បន្ទាន់​មួយ ដោយ​ធ្វើការ​ផ្អាក​ចរន្តអគ្គិសនី​ជា​បណ្ដោះអាសន្ន ក្នុង​គោលបំណង​ការពារ​ខ្លាច​មានការ​ឆ្លង​ចរន្តអគ្គិសនី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ជាយថា​ហេតុ​។

សេចក្តីរាយការណ៍​បន្ត​ថា ដូច​បាន​រៀបរាប់​ខាងលើ​នេះ អគ្គិសនី​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​សេច​ក្តី​ប្រកាស​បន្ទាន់​ថា នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៩​និង​១៥​នាទី​ព្រឹក អគ្គិសនី​ខេត្ត​ព្រះ​សីហ​នុ សូម​ធើ្វ​ការ​ផ្អាក​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​បណ្តោះអាសន្ន​នៅ​ខ្នែង​ចូល PMT95 និង​ខ្នែង​ចូល PMT97 មូលហេតុ​គឺ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ចៀសវាង​ការ​ឆ្លង​ចរន្ត​អគ្គិសនី​ដោយសារ​ជំនន់​ទឹកភ្លៀង បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​ទីតាំង​មួយ​ចំនួន​ស្ថិត​នៅ​ភូមិ​០៣ ភូមិ​០៤ ភូមិ​០៥ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

សេចក្តីរាយការណ៍​ដដែល​បន្ត​ថា ដូច្នេះ​ក្រុមការងារ​បច្ចេកទេស នឹង​ធើ្វ​ការ​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឲ្យ​មាន​ចរន្ត​ប្រើប្រាស់​ឡើង​វិ ញ​ពេល​ដែល​ជំនន់​ទឹកភ្លៀង​ស្រក​ចុះ ។ ហើយ​នៅ​ពេល​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​ការ​ដាច់​ចរន្តអគ្គិសនី​នេះ ក្រុមការងារ​នឹង​ជូនដំណឹង​ជា​បន្តបន្ទាប់​ទៀត​។

អាស្រ័យ​ហេតុនេះ សូម​សម្តេច ទ្រង់​លោក លោក​ជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​អធ្យាស្រ័យ​ចំពោះ​ការ​ដាច់​ចរន្តអគ្គិសនី នេះ​ដោយ​អនុគ្រោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ