ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសផ្លាស់​ប្តូរ​តំណែង​មេនគរបាល​ទេសច​រណ៍​ក្រសួង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​

11 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ មេនគរបាល​ទេសចរណ៍​ក្រសួង​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ត្រូវបានរៀបចំ​ពិធីប្រកាសផ្លាស់ប្ដូរ ​កាលពី​ព្រឹក​ថ្ងៃទី២៨ ​មីនា ​២០១៤ នេះ នៅអគារ​ស្នាក់ការត្រួត​ពិនិត្យព្រំដែន​ច្រកទ្វារអន្តរ​ជាតិប៉ោយ​ប៉ែត ក្រោមអធិបតីភាពលោក​ឧត្តម​សេ​នីយ៍ឯក​ ចាន់ គឹមសេង ប្រធាននាយកដ្ឋាននគរ​បាល​កណ្ដាល​សណ្ដាប់ធ្នាប់សាធារណ:​នៃអគ្គស្នងការនគរ​បាលជា​តិ, លោកឧ​ត្តម​

ខេត្តបន្ទាយ​មានជ័យ ៖ មេនគរបាល​ទេសចរណ៍​ក្រសួង​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ត្រូវបានរៀបចំ​ពិធីប្រកាសផ្លាស់ប្ដូរ ​កាលពី​ព្រឹក​ថ្ងៃទី២៨ ​មីនា ​២០១៤ នេះ នៅអគារ​ស្នាក់ការត្រួត​ពិនិត្យព្រំដែន​ច្រកទ្វារអន្តរ​ជាតិប៉ោយ​ប៉ែត ក្រោមអធិបតីភាពលោក​ឧត្តម​សេ​នីយ៍ឯក​ ចាន់ គឹមសេង ប្រធាននាយកដ្ឋាននគរ​បាល​កណ្ដាល​សណ្ដាប់ធ្នាប់សាធារណ:​នៃអគ្គស្នងការនគរ​បាលជា​តិ, លោកឧ​ត្តម​សេនីយ៍​ទោ ​ញាន​ វិបុល​ ប្រធាននាយកដ្ឋាន​នគរ​បាលទេសចរណ៍​ក្រសួង, ​លោកនេត ​សារី ​អគ្គកុងស៊ុល​ខ្មែរប្រចាំ​ខេត្តស្រះកែវ​ប្រទេស​ថៃ ​និងមានការអញ្ជើញ​ចូលរួមពីអស់​លោក​ លោកស្រី​ជាមន្ត្រី​ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត​ ដែលមកពីអង្គភាព​ពាក់ព័ន្ធ​នៅច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត និងក្រុងប៉ោយប៉ែត ។

បើតាម​ប្រភពបាន​ឱ្យ​ដឹងថា ​​លោក​ព្រុំ ​ចាន់ឌី​ អតីតជាមេនគរ​បាលទេសចរណ៍​ក្រសួង​ច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត ​ត្រូវបានឱ្យឡើង​ទៅ​ជា​អនុប្រធាន​ការិយាល័យមួយ​ នៅនាយកដ្ឋាននគរបាលទេសចរណ៍​ក្រសួង ​ហើយដាក់ជំនួសមកវិញ​លោក​កៅ​ ស័រ​ អតីត​​អនុ​ប្រធានការិយាល័យមួយ​នៅនាយកដ្ឋាននគរបាលទេសចរណ៍​ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព