មានបញ្ជានិងចេញកម្លាំង២៥នាក់បន្ថែម តាមស្វែងរកមនុស្សកំពុងបាត់ខ្លួន
- បាត់ដំបង
ខេត្តបាត់ដំបង ៖ យោងតាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិថា នៅថ្ងៃទី១៨ កញ្ញា នេះថា មានការដឹកនាំកម្លាំងចម្រុះចំនួន២៥នាក់…
ខេត្តបាត់ដំបង ៖ យោងតាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិថា នៅថ្ងៃទី១៨ កញ្ញា នេះថា មានការដឹកនាំកម្លាំងចម្រុះចំនួន២៥នាក់…
ខេត្តបាត់ដំបង ៖ យោងតាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិថា នៅថ្ងៃទី១៨ កញ្ញា នេះថា មានការដឹកនាំកម្លាំងចម្រុះចំនួន២៥នាក់ ក្នុងនោះមានអាជ្ញាធរ, កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បាននិងកំពុងបន្តចុះរុករកមនុស្ស២នាក់ដែលកំពុងបាត់ខ្លួន ស្ថិតនៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។ ប្រតិបត្តិការនេះ គឺមានការយកចិត្តទុកដាក់ និងមានបញ្ជាផ្ទាល់ពីលោកគន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ ។
សូមរំលឹកថា កាលពីថ្ងៃទី១៦ កញ្ញា កន្លងមក មានប្រជាពលរដ្ឋចំនួន៧នាក់បានចូលទៅក្នុងព្រៃ ស្ថិតនៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោកខាងលើ ។ នៅពេលនោះ ក៏មានជំនន់ទឹកភ្លៀងបានវាយប្រហារខ្លាំងបណ្តាលឱ្យដីភ្នំបាក់សង្កត់ ហើយក្នុងនោះមានពលរដ្ឋ៤នាក់បានរត់រួចខ្លួន ឯម្នាក់រងរបួសធ្ងន់ និងចំនួន២នាក់បាត់ខ្លួនមកទល់នៅថ្ងៃទី១៨ កញ្ញា នេះ ដែលកម្លាំង រួមទាំងក្រុមគ្រួសារបានចេញតាមរកនៅមិនទាន់ឃើញពួកគេ ។
សូមរំលឹកថា៖ រកមនុស្សអត់ទាន់ឃើញ…បែរប្រទះស្បែកជើង មួក និងកំណាត់ពោះវៀន
ចែករំលែកព័តមាននេះ