ផូស៊ីលធ្មេញស្ថិតក្នុងសភាពល្អស្អាតមានអាយុ១.០០០ឆ្នាំ របស់ជនរ៉ូម៉ាំងបានជីករកឃើញនៅផ្នូរបុរាណ ក្នុងប្រទេសអាល្លឺម៉ង់ ។
លោកគ្រីស្ទីណា វ៉ារីនន័រ ប្រធានក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាពីមហាវិទ្យាល័យស៊ុយរិក និងមហាវិទ្យាល័យអូក្លាហូម៉ា ក្នុងប្រទេសអាល្លឺម៉ង់ បានឱ្យដឹងថា តឹកតាងដែលរកឃើញបានបង្ហាញថា «អម្បូរមនុស្សដែលយើងកំពុងសិក្សាស្រាវជ្រាវនេះមានធ្មេញមិនញឹកទេ ឬគ្មានសោះ ព្រោះឃើញមានអាចម៍ធ្មេញដូចកំអែរភ្នំភ្លើងនៅពាសពេញជើងធ្មេញ» ។
លោកម៉េតធីវ ខូលលីន អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យយ៉ក ស្ថិតក្នុងក្រុមស្រាវជ្រាវនោះបានថ្លែងថា «យើងដឹងថាកំណកធ្មេញមានលក្ខណៈជាកំបោរនេះបានផ្ទុកដោយបាក់តេរី ប៉ុន្ដែក្នុងស្ថានភាពដែលប្រទះឃើញនៅក្នុងផូស៊ីល វាក្លាយជាអ្នកការពារ និងជារឿងដ៏ចម្លែក» ។ ក្រៅពីនេះ រកឃើញទៀតថា DNAនៃកម្ទេចអាហារដែលស្ថិតនៅចន្លោះផូស៊ីលធ្មេញអាចជាសាច់ជ្រូក ចៀម ស្រូវសាលី ដែលប្រើសម្រាប់ផលិតនំប៉័ង និងស្ពៃក្ដោប ដោយអាហារប្រភេទនេះរមែងប្រទះឃើញនៅក្នុងភោជនីយដ្ឋានអាល្លឺម៉ង់នាពេលបច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ