ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈទឹកឡើងហៀរហូរចូល​ក្រុងបាត់​ដំបង…​​ក៏​​មានប្រតិបត្តិការ​​ជួយ​​បន្ទាន់​​ដែរ​​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់ដំបង ៖ កម្លាំងប្រដាប់អាវុធ​២៥០​នាក់​ ​ដឹកនាំ​ដោយ​លោក​ផេង សិ​ទ្ធី អភិបាលក្រុង​បាត់ដំបង ​សហ​ការ​ជាមួយ​មន្ត្រីឃុំ​-​សង្កាត់បាន​ចុះ​ជួយ​ជា​បន្ទាន់នៅតាមមាត់ស្ទឹង​ក្រុងបាត់ដំបង​ ​ដោយ​សារ​កំពស់​ទឹក​បាន​ហក់​ឡើង​​​ដល់​១៣,៧៨​ម៉ែត្រ​ នៅ​​​វេលា​​ម៉ោង​​៦​យប់ថ្ងៃទី​១៧ កញ្ញា…

ខេត្ត​បាត់ដំបង ៖ កម្លាំងប្រដាប់អាវុធ​២៥០​នាក់​ ​ដឹកនាំ​ដោយ​លោក​ផេង សិ​ទ្ធី អភិបាលក្រុង​បាត់ដំបង ​សហ​ការ​ជាមួយ​មន្ត្រីឃុំ​-​សង្កាត់បាន​ចុះ​ជួយ​ជា​បន្ទាន់នៅតាមមាត់ស្ទឹង​ក្រុងបាត់ដំបង​ ​ដោយ​សារ​កំពស់​ទឹក​បាន​ហក់​ឡើង​​​ដល់​១៣,៧៨​ម៉ែត្រ​ នៅ​​​វេលា​​ម៉ោង​​៦​យប់ថ្ងៃទី​១៧ កញ្ញា ​។ ក្នុងនោះ​ អាជ្ញាធរ​បាន​ប្រកាស​សុំឱ្យ​បងប្អូន​​​ត្រូវចូលរួម​ការបារ និងប្រុង​ប្រយ័ត្ន​ចំពោះ​សុវត្ថិ​ភាខ្លួនឱ្យបានខ្ពស់បំផុត​ផងដែរ ។

លោក​​​អភិបាល​ក្រុង​​បញ្ជាក់​​ថា ក្រោយ​ពី​មាន​ជំនន់​ទឹកភ្លៀង​ខ្លាំង​ បាន​ទម្លាក់​ពី​ស្រុក​សំឡូត​មក រហូត​មក​ដល់​​ថ្ងៃ​ទី​១៧ កញ្ញា​ នេះ ​ត្រូវ​បាន​មន្ត្រី​ធនធានទឹក​ និង​ឧតុនិយម​ខេត្តបាត់ដំបង ​បាន​សម្រេចចិត្ត​បើកទ្វារ​ទឹក​ក្នុង​អាង​ពហុ​បំណង​សេក​សក​ ដើម្បី​បង្ហូរទឹក​ចូល​ក្នុង​ស្ទឹង​សង្កែ​ ដើម្បី​បណ្តោះ​ទឹក​ទើប​ធ្វើ​អោយ​ស្ថាន​ភាព​ទឹក​ផ្នែក​ខាងលើ​នៃ​ស្រុក​សំឡូត ​​បាន​ថយ​ចុះ​បន្តិច​ប៉ែក​ខាងលើ ។ ប៉ុន្តែ​សម្រុង​ទឹក​កំពុង​មក​ឡើង​នៅ​ក្រុង​បាត់ដំបង​ ​នៅ​​ម៉ោង​១២​​ថ្ងៃ​ត្រង់​ មាន​កំពស់​ទឹកបាន​ឡើង​ដល់​កំពស់​១៣,៥០​ម៉ែត្រ ដែល​សាលាក្រុង​បាន​ត្រៀម​កា​រ៉ុ​ង បាវ​ខ្សាច់​ជា​ស្រេច ។

លោកបន្តថា នៅ​ពេល​ទឹក​ឡើង​ដល់​១៣,៨០​ម៉ែត្រ នៅ​នឹង​​រហូត​ដល់​ម៉ោង​៦​​យប់ ក៏​កម្លាំង​ទៅ​ទប់​ទី​ទំនាប​តាម​មាត់​ផ្លូវ​ចំនួន​៣​កន្លែង មាន​ប្រវែង​ជា​២០០​ម៉ែត្រ​នៅ​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង និង​ស្រុក​សង្កែ ស្រុក​បាណ​ន់ ជួយ​រំដោះ ជន្លៀស​ប្រជាពលរដ្ឋ​រក​ទីទួល​មាន​សុវត្ថិភាព ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សង្កែ​ មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​ចំពោះ​កុមារ​តូច​ៗ និង​ចាស់ជរា ។ ហើយ​វេលា​យប់​នេះ ​មិន​អាច​ដឹង​ស្ថានភាព​ទឹក ​តើ​ត្រូវ​ឡើង ឬ​ចុះ​បន្ត​ដល់​ស្អែក​ទៀត ។

ក្នុង​នោះ ​លោក​ឧត្តមសេនីយ៍​មាស សុវណ្ណ មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ត​ខេត្តបាត់ដំបង បាន​បញ្ជូន​កម្លាំង​ចំនួន​៦០​នាក់ ​សហ​ការ​​ជាមួយ​អាជ្ញាធរ​ក្រុង​ចុះ​ជួយ​​​ច្រក​ដី​ទប់ទឹក ​តាម​ផ្លូវ​ក្រុង​បាត់ដំបង ​និង​ត្រៀមកំលាំង​ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ​ ដោយសារ​ទឹកជំនន់ នៅ​ភូមិ​ស្ល​ក្រាម ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​ជា​កន្លែង​ទឹក​កំពុង​ជ្រាប​បន្ត​ចូល​តាម​ផ្លូវថ្នល់​ចូល​ក្នុងភូមិ​ប្រជាពលរដ្ឋ និងចុះ​ជួយ​រៀបចំ​ទំនប់​ដីទប់​ទឹក​នៅ​តាម​បណ្តោយ​ផ្លូវ​ក្នុង​ក្រុង​បាត់ដំបង និង​ត្រៀមកម្លាំង​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ទីតាំង​ដែល​ប្រឈម​នឹង​ការ​ជន់​លិច​ដោយសារ​ទឹកជំនន់​ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង បាន​ចេញ​បទបញ្
ជា​ដល់​លោក​វរសេនីយ៍ទោ ភួង សុ​ផាត នាយសេនាធិការ​ង បាន​ដឹកនាំ​កម្លាំង ចុះ​ជួយ​ជញ្ជូន​សម្ភារ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន​៣​គ្រួសារ ស្ថិត​នៅ​ភូមិ​ស្លរ​ក្រាម ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ ខេត្ត បាត់​ដំបង​។ ​​(សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ