ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពេញ​កិច្ច​ជា​កូន​ល្អ​ក្នុង​រដូវ​បុណ្យ​ទាន

4 ឆ្នាំ មុន

កូនប្រុស​ស្រី​ទាំងឡាយ​ណា​ដែល​បាន​ឧបត្ថម្ភ​ទំនុកបម្រុង​ដល់​មាតាបិតា​នា​ឱកាស​រដូវ​ភ្ជុំបិណ្ឌ បុត្ត​ធីតា​ទាំង​ឡា​​​យ​នោះ​ឈ្មោះ​ថា​ជា​អ្នក​បាន​បំពេញ​នូវ​តួនាទី​ជា​កូន​ល្អ​ដោយ​បរិបូណ៌​ហើយ ទេវតា​តែង​បីបាច់រក្សា​ឱ្យ​ចម្រុ​ង​ចម្រើន​ក្នុង​លោក​នេះ លុះ​បែកធ្លាយ​រូប​កាយ​នឹង​បាន​ទៅ​សោយសុខ​ក្នុង​ទេវលោក​អស់​កាល​សែន​នៃ​កប្ប ។ កាលបើ​សាធុជន​យល់​ច្បាស់​ពី​សេចក្តី​ពិត​នេះ​ហើយ គប្បី​ប្រញាប់​រូស​រាន់​បំពេញ​នូវ​កិច្ច​ជា​កូន​កតញ្ញូ​កតវេទី ជា​កូន​ល្អ​៥​ប្រការ​ឥឡូវនេះ​គឺៈ ១-​កូន​ល្អ​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​ឧបត្ថម្ភ​ទំនុកបម្រុង​មាតាបិតា​ឱ្យ​បាន​ម៉ត់ចត់​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ២-​កូន​ល្អ​ត្រូវ​ជួយ​ធ្វើ​ការងារ​របស់​មាតាបិតា…

កូនប្រុស​ស្រី​ទាំងឡាយ​ណា​ដែល​បាន​ឧបត្ថម្ភ​ទំនុកបម្រុង​ដល់​មាតាបិតា​នា​ឱកាស​រដូវ​ភ្ជុំបិណ្ឌ បុត្ត​ធីតា​ទាំង​ឡា​​​យ​នោះ​ឈ្មោះ​ថា​ជា​អ្នក​បាន​បំពេញ​នូវ​តួនាទី​ជា​កូន​ល្អ​ដោយ​បរិបូណ៌​ហើយ ទេវតា​តែង​បីបាច់រក្សា​ឱ្យ​ចម្រុ​ង​ចម្រើន​ក្នុង​លោក​នេះ លុះ​បែកធ្លាយ​រូប​កាយ​នឹង​បាន​ទៅ​សោយសុខ​ក្នុង​ទេវលោក​អស់​កាល​សែន​នៃ​កប្ប ។ កាលបើ​សាធុជន​យល់​ច្បាស់​ពី​សេចក្តី​ពិត​នេះ​ហើយ គប្បី​ប្រញាប់​រូស​រាន់​បំពេញ​នូវ​កិច្ច​ជា​កូន​កតញ្ញូ​កតវេទី ជា​កូន​ល្អ​៥​ប្រការ​ឥឡូវនេះ​គឺៈ

១-​កូន​ល្អ​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​ឧបត្ថម្ភ​ទំនុកបម្រុង​មាតាបិតា​ឱ្យ​បាន​ម៉ត់ចត់​ក្នុង​រដូវ​ភ្ជុំបិណ្ឌ

២-​កូន​ល្អ​ត្រូវ​ជួយ​ធ្វើ​ការងារ​របស់​មាតាបិតា កុំ​គេចវេះ ឬ​ខ្ជិលច្រអូស

៣-​កូន​ល្អ​ត្រូវ​ចេះ​ថែរក្សា​ពូជពង្ស វង្ស​ត្រកូល​ឱ្យ​បាន​ខ្ពស់​ឡើង

៤-​កូន​ល្អ​ត្រូវ​ចេះ​ប្រតិបត្តិ​ខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​ទទួល​កេរ​មរតក​របស់​ឪពុក​ម្តាយ

៥-​នៅ​ពេល​ឪពុក​ម្តាយ​ស្លាប់​ទៅ ត្រូវធ្វើ​បុណ្យ​ឧ​ទិ្ទ​សមគ្គ​ផល​ជូន​គាត់ ។

សាធុជន​ណា​បាន​បំពេញ​នូវ​តួនាទី​ទាំង​៥​ចំណុច​នេះ​ដោយ​បរិបូណ៌​ហើយនឹង ទទួល​បាន​នាម​ថា ជា​សប្បុរស​, មាន​គេ​ស្រឡាញ់​ចូល​ចិត្តច្រើន​, មាន​កិត្តិយស កេរ្តិ៍ឈ្មោះ​ល្អ​, មាន​សេចក្តី​រុងរឿង​រីក​ចម្រើន​ក្នុង​សង្គម​គ្រួ​សា​រនិង​បានជា​គំរូ​ល្អ​ដល់​ជន​ទូទៅ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ