ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​​ម្នាក់​រស់​​ឯកោ​ក្នុង​​ផ្ទះ​ សង្ស័យ​​ខ្យល់​គរ​ដួល​គ្មាន​​អ្នក​ជួយ ស្លា.ប់​​​រហូត​​​ហើម​​ស្អុយ​​​ទើប​​​ដឹង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ មាន​ប្រពន្ធ​និង​កូន​ដូច​គេ​ឯង​ដែរ​ប៉ុន្តែ​ប្រពន្ធ​កូន​ទៅ​ធ្វើ​ការ​នៅ​ម្ដុំ​ទួល​សង្កែ​មិន​សូវ​បាន​ត្រឡប់​មក​មើល​បុរស​នេះ​ទេ​ ដោយ​ទុក​ឱ្យ​គាត់​នៅ​ផ្ទះ​តែ​ម្នាក់​ឯង ពេល​ឈឺ​ពេល​ជា​មាន​ទុក្ខ​ធុរៈ​ក៏​គ្មាន​នរណា​ដឹង​​លុះ​ចុង​ក្រោយ​នេះ​ ស្រាប់​តែ​បាត់​គាត់​មិន​ឃើញ​ចេញ​ដើរ​២​ទៅ​៣​ថ្ងៃ​មក​ហើយ​មិន​ដឹង​ទៅ​ណា​​ ។​

រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ មាន​ប្រពន្ធ​និង​កូន​ដូច​គេ​ឯង​ដែរ​ប៉ុន្តែ​ប្រពន្ធ​កូន​ទៅ​ធ្វើ​ការ​នៅ​ម្ដុំ​ទួល​សង្កែ​មិន​សូវ​បាន​ត្រឡប់​មក​មើល​បុរស​នេះ​ទេ​ ដោយ​ទុក​ឱ្យ​គាត់​នៅ​ផ្ទះ​តែ​ម្នាក់​ឯង ពេល​ឈឺ​ពេល​ជា​មាន​ទុក្ខ​ធុរៈ​ក៏​គ្មាន​នរណា​ដឹង​​លុះ​ចុង​ក្រោយ​នេះ​ ស្រាប់​តែ​បាត់​គាត់​មិន​ឃើញ​ចេញ​ដើរ​២​ទៅ​៣​ថ្ងៃ​មក​ហើយ​មិន​ដឹង​ទៅ​ណា​​ ។​

ក្រោយ​មក​​ ក៏​មាន​ធុំ​ក្លិន​ស្អុយ​​យ៉ាង​អសោចិ៍​ចេញ​ពី​ក្នុង​ផ្ទះ​របស់​គាត់​ ទើប​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ដល់​អ្នក​ជិត​ខាង​នាំ​គ្នា​ដើរ​រក​មើល​ក៏​ប្រទះ​ឃើញ​គាត់​ដេក​ស្លាប់​នៅ​ក្បែរ​បន្ទប់​ទឹក​ក្នុង​ផ្ទះ​ដែល​មាន​បិទ​ទ្វារ​ខ្ទាស់​គន្លឹះ​ពី​ខាង​ក្នុង​យ៉ាង​ជិត​​ និង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ឡើង​ ។ ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦​ មីនា​​ នៅ​ផ្ទះ​លេខ​២៦១​ ស្ថិត​ក្នុង​បុរី​សន្តិភាព​២​​ ភូមិ​ដំណាក់​ត្រយឹង​ សង្កាត់​ចោម​ចៅ​​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ បុរស​ដែល​ស្លាប់​​នេះ​​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​ ស៊ឹម​​ លឹម​ អាយុ​ ៤៥ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​​ ឡាយ​ ណាវី​​ និង​មាន​កូន​៣​នាក់​នៅ​ក្នុង​បន្ទុក​​ ។ ប៉ុន្តែ​គាត់​រស់​នៅ​ក្នុង​ផ្ទះ​នោះ​តែ​ម្នាក់​ឯង​ទេ​ ព្រោះ​ប្រពន្ធ​និង​កូន​មិន​នៅ​ជា​មួយ​ ពួក​គេ​បាន​ទៅ​ស្នាក់​នៅ​ធ្វើ​ការ​ឯ​រោង​ចក្រ​នៅ​ម្ដុំ​ផ្សារ​ទួល​សង្កែ​ ហើយ​រយៈ​ពេល​១​ឬ​២​អាទិត្យ​ទើប​មក​ផ្ទះ​ម្ដង​ ដូច្នេះ​ហើយ​ នៅ​ពេល​គាត់​ស្លាប់​មិន​មាន​នរណា​ម្នាក់​បាន​ដឹង​ឡើយ​ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពល​រដ្ឋ​ឱ្យ​ដឹង​ថា​ មុន​ពេល​មាន​ការ​ភ្ញាក់​ផ្អើល​ ប្រជា​ពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​ក្បែរ​នោះ​ធុំ​ក្លិន​ស្អុយ​ចម្លែក​ចេញ​ពី​ក្នុង​ផ្ទះ​បុរស​នោះ​ដែល​បិទ​ទ្វារ​ជិត​ និង​ខ្ទាស់​គន្លឹះ​ពី​ខាង​ក្នុង​ផង​ ដែល​ក្លិន​ស្អុយ​នេះ​ធ្វើ​ឱ្យ​ពួក​គាត់​ទ្រាំ​មិន​បាន​ ។ ពេល​នោះ​គេ​បាន​ដើរ​ជុំវិញ​ផ្ទះ​របស់​បុរស​នោះ​និង​បាន​អើត​មើល​តាម​ប្រហោង​ជញ្ជាំង​ពី​ខាង​ក្រោយ​ ស្រាប់​តែ​មាន​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​ ដោយ​គេ​ឃើញ​បុរស​នោះ​ដេក​ស្លាប់​អាក្រាត​កាយ​នៅ​ក្នុង​ផ្ទះ​ក្បែរ​បន្ទប់​ទឹក​ និង​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​ ។ គេ​មិន​ដឹង​ថា​ បុរស​នេះ​ស្លាប់​តាំង​ពី​ពេល​ណា​ទេ​​ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​សង្ស័យ​ថា​គាត់​បាន​ស្លាប់​រយៈ​ពេល​២​ទៅ​៣​ថ្ងៃ​មក​ហើយ​​ ព្រោះ​ក្នុង​រយៈ​ពេល​នេះ​គេ​មិន​ដែល​ឃើញ​គាត់​ចេញ​ក្រៅ​ផ្ទះ​ដូច​រាល់​ដង​ឡើយ​​ ។​ ប្រភព​ដដែល​បាន​បន្ត​ថា​​ បុរស​នេះ​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​មិន​មាន​លុយ​ចាយ​វាយ​ទេ​ ហើយ​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៣​ មីនា​ កន្លង​ទៅ​ដោយ​សារ​អត់​មាន​លុយ​​ទិញ​ម្ហូប​ គាត់​ដាច់​ចិត្ត​សុំ​លុយ​អ្នក​ជិត​ខាង​ ។​ ដោយ​មាន​ការ​អាណិត​អាសូរ​បុរស​នោះ​ខ្លាំង​ពេក​​ គេ​បាន​ឱ្យ​ប្រាក់​ទៅ​គាត់​ចំនួន​៥​ពាន់​រៀល​ ហើយ​គាត់​បាន​និយាយ​ត្អូញ​ត្អែរ​ប្រាប់​អ្នក​ជិត​ខាង​ថា​ គាត់​មិន​ស្រួល​ខ្លួន​ទេ​​ ចេះ​តែ​ចុក​ពោះ​រាក​មិន​បាត់​ទាល់​សោះ​ ប៉ុន្ដែ​ពេល​នោះ​មិន​មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​ទេ​​ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​​ ស្រាប់​តែ​បាត់​គាត់​រហូត​មិន​ដឹង​ទៅ​ណា​​ ។​

លុះ​ដល់​ល្ងាច​ថ្ងៃ​ទី​២៦​ មីនា​ ក៏​​ប្រទះ​ឃើញ​សព​ទើប​គេ​ទូរស័ព្ទ​ប្រាប់​ប្រពន្ធ​កូន​ឱ្យ​ដឹង​ ​ បន្ទាប់​មក​ បាន​នាំ​គ្នា​គាស់​ទ្វារ​ផ្ទះ​ដែល​ជាប់​សោ​ពី​ខាង​ក្នុង​ចូល​ទៅ​មើល​ឃើញ​សព​អាក្រាត​កាយ។​ ក្រោយ​ពេល​កើត​ហេតុ​ នគរ​បាល​មូល​ដ្ឋាន​បាន​ចុះ​ទៅ​ដល់​និង​កសាង​សំណុំ​រឿង​ ពិនិត្យ​មើល​ជុំវិញ​កន្លែង​កើត​ហេតុ​និង​សន្និដ្ឋាន​ថា​ ប្រហែល​ជា​ជន​រង​គ្រោះ​មិន​ស្រួល​ខ្លួន​ខ្យល់​ចាប់​បណ្ដាល​ឱ្យ​ដួល​សន្លប់​​ ហើយ​ដោយ​សារ​អត់​មាន​អ្នក​នៅ​ជា​មួយ​ជួយ​សង្គ្រោះ​ទើប​បណ្ដាល​ឱ្យ​ស្លាប់​ ៕