ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្វះ​ការប្រុងប្រយ័ត្ន …បង្ក​​​​​ឱ្យ​ស្លា.ប់​និងរង​របួស​​បែបនេះ​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ សេចក្ដី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់ រីឯ​ម្នាក់​ទៀត​រង​របួសធ្ងន់ នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៧ កញ្ញា នៅ​ចំណុច​ភូមិកំពង់ចម្លង​លើ ឃុំ​តា​ក្រី ស្រុក​កំ​រៀង…

ខេត្តបាត់ដំបង​៖ សេចក្ដី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់ រីឯ​ម្នាក់​ទៀត​រង​របួសធ្ងន់ នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៧ កញ្ញា នៅ​ចំណុច​ភូមិកំពង់ចម្លង​លើ ឃុំ​តា​ក្រី ស្រុក​កំ​រៀង ដែល​បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស​ ។

របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​សេង ប៊ុ​ន​ថា ភេទប្រុស ​អាយុ​៤០​ឆ្នាំ នៅ​ភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កំ​រៀង (​តៃកុង​)​របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ​ធឹ​ម ថា​និ​ត ភេទប្រុស ​អាយុ​២៨​ឆ្នាំ រួម​ដំណើរ និង​រស់នៅ​ក្បែរ​គ្នា (ស្លាប់​ក្នុង​រថយន្ត)​។ ជន​រង​គ្រោះ​ជិះ​រថយន្ត​កា​មេ​រី​កែ​ច្នៃ​ពាក់​ស្លាក​លេខញ​-​២៨១៧ ភ​.​ព ២​។ រីឯ​រថយន្ត​ម្ខាង​ទៀត​ម៉ាក​សាំ​យ៉ុ​ង​១៥​កៅអី ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AY-​207 អ្នកបើកបរ​រត់គេច​ខ្លួន​ក្រោយ​កើតហេតុ​។

សមត្ថកិច្ច​បាន​និយាយ​ថា រថយន្ត​ទាំង​២​នេះ​ធ្វើ​ដំណើរ​ក្នុង​គោលដៅ​ផ្ទុយ​គ្នា ហើយ​ដល់​ចំណុច​ខាងលើ ស្រាប់​អ្នក​បើករថយន្ត​កាម​រី​បាន​រ៉េ​ចង្កូត​ឆ្លង​ទ្រូងផ្លូវ​ជ្រុល​ទៅ​បុក​រថយន្ត​សាំ​យ៉ុ​ង​ពេញទំហឹង ​បណ្ដាល​ឲ្យ​ភាគីខាង​រថយន្ត​កាម​រី​ស្លាប់​និង​របួស​តែ​ម្ដង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ឧប្បត្តិ​ហេតុនេះ​ បាន​កើតឡើង​ដោយសារ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​ ។ ទោះ​យ៉ាងណា​ពេល​នេះ មន្ត្រី​ជំនាញ​បាន​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង​ហើយ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ