ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​សន្យា​​ស្រុក​​ខ្មែរ ចូលផ្សារ​អង្ករ​​​ថ្លៃ​១​​គីឡូ​ក្រាម​២​ពាន់​រៀល​ថា​ថ្លៃ ទៅ​​ស្រែ​ស្រូវ​​១​គីឡូ​ក្រាម​​ថ្លៃ​​៨០០​រៀល​​ថា​​ថោក​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ នៅ​ស្រុក​ខ្មែរ​មាន​អ្នក​សន្យា​គេ​ចេះ​តែ​ដើរ​សន្យា​ថា​ តម្លៃ​កសិ​ផល​ធ្លាក់​ចុះ​ទាប​ណាស់​នៅ​ស្រុក​ខ្មែរ​យើង​ អ្នក​សន្យា​គេ​ធ្វើ​បាន​ពីរ​បែប​តែ​មួយ​ភ្លែត​ទេ​ ។​ ចំពោះ​អ្នក​ដែល​មាន​ខ្លួន​គង់​ដឹង​ហើយ​ ។​

ខេត្ត​ពោធិ៍​សាត់​ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ នៅ​ស្រុក​ខ្មែរ​មាន​អ្នក​សន្យា​គេ​ចេះ​តែ​ដើរ​សន្យា​ថា​ តម្លៃ​កសិ​ផល​ធ្លាក់​ចុះ​ទាប​ណាស់​នៅ​ស្រុក​ខ្មែរ​យើង​ អ្នក​សន្យា​គេ​ធ្វើ​បាន​ពីរ​បែប​តែ​មួយ​ភ្លែត​ទេ​ ។​ ចំពោះ​អ្នក​ដែល​មាន​ខ្លួន​គង់​ដឹង​ហើយ​ ។​

គេ​ឆ្លៀត​យក​ចំណេញ​មួយ​ភ្លែត​ពីរ​រឿង​ គេ​ចូល​ផ្សារ​គេ​សួរ​អង្ករ​មួយ​គីឡូ​ក្រាម​ថ្លៃ​ប៉ុន្មាន​ ?​ ថា​១គីឡូ​ក្រាម​២ពាន់​រៀល​ ស្រាប់​តែ​អ្នក​សន្យា​គេ​ថា​ ថ្លៃ​ណាស់​លោក​អើយ​ ងាប់​អស់​ហើយ​លោក​យាយ​ លោក​តា​…ថ្លៃ​ណាស់​ បើ​ខ្ញុំ​កាន់​អំណាច​វិញ​ ខ្ញុំ​ធ្វើ​ឱ្យ​តម្លៃ​ក្នុង​១គីឡូ​ក្រាម​តែ​១ពាន់​រៀល​ទេ​ បង​ប្អូន​ ។​
បន្ទាប់​មក​ អ្នក​សន្យា​បាន​ទៅ​ដល់​ស្រែ​ម្តង​ គេ​សួរ​ថា​ មួយ​គីឡូ​ក្រាម​ប៉ុន្មាន​តម្លៃ​ស្រូវ​ អ្នក​លក់​ឆ្លើយ​ថា​ ៨០០​រៀល​ អ្នក​សន្យា​ថា​ អូយ​ ! ងាប់​ហើយ​ ថោក​យ៉ាង​នេះ​ បើ​សិន​ជា​ខ្ញុំ​កាន់​អំណាច​វិញ​ ខ្ញុំ​នឹង​ធ្វើ​ឱ្យ​ស្រូវ​ឡើង​ថ្លៃ​ក្នុង​មួយ​គីឡូ​ក្រាម​តម្លៃ​១.៥០០​រៀល​ណា​៎…។​

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​បែប​នេះ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧​ មីនា​ នៅ​សង្កាត់​រលាប​ ក្រុង​ពោធិ៍​សាត់​ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​វារី​អគ្គិសនី​ស្ទឹង​អាតៃ​ និង​ខ្សែ​បណ្តាញ​បញ្ជូន​ភ្នំពេញ​-កំពង់​ឆ្នាំង​-ពោធិ៍​សាត់​-បាត់​ដំបង​ ដែល​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​ China Datang Corperation ដែល​មាន​ទំហំ​វិនិយោគ​សរុប​ទាំង​មូល​២៥៥,៣០​លាន​ដុល្លារ​អាមេរិក​ ។​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ មាន​ប្រសាសន៍​បន្ត​ថា​ មួយ​ភ្លែត​អ្នក​សន្យា​នេះ​គេ​ធ្វើ​បាន​ចំណេញ​២រឿង​ ។​ ចំណែក​ឯ​រាជ​រដ្ឋា​ភិបាល​វិញ​ ខិត​ខំ​យ៉ាង​ខ្លាំង​ ចង់​លៀន​អណ្តាត​រហូត​ ។​ ខិត​ខំ​ប្រឹង​ទាក់​ទង​អ្នក​វិនិយោគ​មក​ដើម្បី​ឱ្យ​មាន​អគ្គិសនី​ឱ្យ​ប្រជា​ពល​រដ្ឋ​ប្រើ​ប្រាស់​ គេ​ថា​ ថ្លៃ​នោះ​ខ្ពស់​ណាស់​ ផល​ប្រយោជន៍​បាន​ទៅ​អ្នក​សន្យា​ឱ្យ​ថ្លៃ​ទាប​ ។​ ចំណែក​ខាង​អ្នក​​ខិត​ខំ​ចរចា​ដើម្បី​ឱ្យ​គេ​មក​ធ្វើ​ការ​វិនិយោគ​វិញ​ ទម្រាំ​តែ​អ្នក​វិនិយោគ​ជឿ​ទុក​ចិត្ត​ឱ្យ​ក្រុម​ហ៊ុន​របស់​គេ​មក​ មិន​មែន​ជា​រឿង​ធម្មតា​ទេ​ បែរ​ជា​អ្នក​មាន​ទោស​ទៅ​វិញ​ ។​

អ្នក​សន្យា​ទៅ​រារាំង​គេ​កុំ​ឱ្យ​ផ្តល់​ជំនួយ​ឱ្យ​កម្ពុជា​ ចំណែក​យើង​វិញ​ សុំ​ឱ្យ​គេ​ផ្តល់​ជំនួយ​ឱ្យ​កម្ពុជា​ ។​ ម្ខាង​ទៅ​សុំ​កុំ​ឱ្យ​គេ​ទិញ​ទំនិញ​ពី​កម្ពុជា ម្ខាង​ទៅ​ចរចា​ឱ្យ​គេ​ទិញ​ទំនិញ​ពី​កម្ពុជា​ ។​ ឥឡូវ​ស្រុក​ខ្មែរ​មាន​តែ​ពីរ​រឿង​ កុំ​ចាំ​បាច់​ប្រៀប​ធៀប​ឱ្យ​ច្រើន​ទេ​ ។ ​មួយ​ថា​កុំ​មក​ស្រុក​ខ្មែរ​ មួយ​ទៀត​ថា​មក​ ។​ ឥឡូវ​កុំ​ចាំ​បាច់​​វិនិច្ឆ័យ​ច្រើន​ បង​ប្អូន​ មីង​ ពូ​ លោក​យាយ​ លោក​តា​ យក​ទៅ​វិនិច្ឆ័យ​ខ្លួន​ឯង​ចុះ​ ។​ អ្នក​ដែល​ទៅ​ចលនា​ឯ​បរទេស​ថា​ កុំ​ទិញ​ទំនិញ​ស្រុក​ខ្មែរ​ ។​ សូម​ពិចារណា​ បើ​កុំ​ទិញ​ទំនិញ​ពី​ស្រុក​ខ្មែរ​ ចុះ​កូន​ចៅ​របស់​បង​ប្អូន​ លោក​យាយ​ លោក​តា​ ដែល​កំពុង​ធ្វើ​ការ​ជា​កម្ម​ករ​កាត់​ដេរ​នៅ​តាម​រោង​ចក្រ​ នឹង​វិល​ត្រឡប់​មក​ជួយ​ធ្វើ​ការ​ងារ​ជាមួយ​ ហើយ​ខាន​ផ្ញើ​លុយ​កាក់​មក​ឱ្យ​បង​ប្អូន​ លោក​យាយ​ លោក​តា​ទៀត​ហើយ​ សូម​គិត​មើល​ទៅ​ ។​ ពី​មុន​ក្នុង​គ្រួសារ​មួយ​មាន​គ្នា​៥​នាក់​ ទៅ​ស្ទូង​ទាំង​៥​នាក់​ ឥឡូវ​នេះ​នៅ​ស្ទូង​៣​នាក់​ និង​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​២នាក់​ ។ តាម​រយៈ​ទៅ​ធ្វើ​ការ​នៅ​តាម​រោង​ចក្រ​នោះ​ បាន​ផ្ញើ​លុយ​កាក់​មក​ជូន​មួយ​ចំនួន​ ដើម្បី​ដោះ​ស្រាយ​ការ​លំបាក​ រាប់​ទាំង​តម្លៃ​ពល​កម្ម​ដែល​បង​ប្អូន​បាន​ជួល​គេ​មក​ជួយ​ស្ទូង​​ដក​ ឬ​ច្រូត​កាត់​ ។​

នៅ​បណ្តា​ប្រទេស​នានា​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ តែង​ខិត​ខំ​ទាក់​ទង​ ទាក់​ទាញ​អ្នក​វិនិ​យោគ​ ឯ​មួយ​ក្រុម​ទៀត​ថា​ កុំ​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ ។​ ដូច្នេះ​សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​គិត​បែប​ណា​ចុះ​ ។​ ឥឡូវ​មាន​តែ​ពីរ​ក្រុម​ទេ​ មួយ​ក្រុម​ថា​កុំ​មក​ស្រុក​ខ្មែរ​ ហើយ​មួយ​ក្រុម​ថា​ត្រូវ​តែ​មក​ ប៉ុន្តែ​ក្រុម​ដែល​ថា​មក​ស្រុក​ខ្មែរ​ គឺ​ជោគ​ជ័យ​ ជាក់​ស្តែង​ថ្ងៃ​នេះ​ គឺ​ក្រុម​ដែល​មក​ស្រុក​ខ្មែរ​ ។​ យោង​ទៅ​លើ​ការ​ព្យាករ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ថ្លែង​ថា​ នៅ​ឆ្នាំ​២០១៨​ នឹង​មិន​មាន​ការ​ខ្វះ​អគ្គិសនី​ទៀត​ទេ​ ជាមួយ​នឹង​ការ​ផលិត​បូក​ជាមួយ​បណ្តាញ​ចែក​ចាយ​ទៅ​បន្ត​បន្ទាប់​ ជំរុញ​ធ្វើ​យ៉ាង​ណា​ទៅ​កាន់​តំបន់​ដែល​កំពុង​ប្រើ​ប្រាស់​ ដែល​ក្រុម​ហ៊ុន​ឯក​ជន​កំពុង​ផលិត​ដើម្បី​ទាក់​ថ្ពក់​អគ្គិសនី​របស់​រដ្ឋ​ ឱ្យ​ទៅ​ដល់​តំបន់​នោះ​ ធ្វើ​ឱ្យ​ថ្លៃ​អគ្គិសនី​ធ្លាក់​ចុះ​ជាង​ពេល​ មុន ។​

ឆ្លៀត​ក្នុង​ឱកាស​នេះ​ សម្តេច​តេជោ​ មាន​ប្រសាសន៍​ថា​ ក្នុង​នាម​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា សុីម​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំរិន​ និង​ខ្លួន​សម្តេច​ផ្ទាល់​ ក៏​ដូច​ជា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ សូម​ថ្លែង​អរគុណ​ចំពោះ​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​ពោធិ៍​សាត់​ទាំង​មូល​ ក៏​ដូច​ជា​ប្រជា​ជន​ទូទាំង​ប្រទេស​ ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ឱ្យ​គណ បក្ស​ប្រជា​ជន​កម្ពុជា​ បន្ត​ដឹក​នាំ​បេសក​កម្ម​ជា​ប្រវត្តិ​សាស្ត្រ​បន្ត​ទៀត​ ។​ សម្តេច​តេជោ​ មាន​ប្រសាសន៍​ថា​ ថ្ងៃ​នេះ​ខ្ញុំ​មក​កាន់​ទី​នេះ​ជាមួយ​នឹង​ការ​គាំទ្រ​របស់​ប្រជា​ជន​ តាម​រយៈ​ការ​បោះ​ឆ្នោត​ ។​ ថ្ងៃ​នេះ​ជីវ​ភាព​សេដ្ឋ​កិច្ច​ ជីវ​ភាព​នយោ​បាយ​របស់​រដ្ឋ​វា​ធម្មតា​ ថ្ងៃ​ស្អែក​គឺ​ជា​ថ្ងៃ​ធម្មតា​…លោក​ ស៊ុយ​ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​ និង​ថាម​ពល​ បាន​ថ្លែង​ថា​ យោង​តាម​កិច្ច​ព្រម​ព្រៀង​របស់​គម្រោង​វារី​អគ្គិសនី​ស្ទឹង​អាតៃ​ និង​ខ្សែ​បណ្តាញ​បញ្ជូន​ភ្នំពេញ​-កំពង់​ឆ្នាំង​-ពោធិ៍​សាត់​-​បាត់​ដំបង​ មាន​លក្ខខណ្ឌ​វិនិយោគ​ដូច​តទៅ​ ៖​

-​គម្រោង​អគ្គិសនី​ស្ទឹង​អាតៃ​ អនុ​ស្ថានីយ​រួម​អូរ​សោម​ និង​ខ្សែ​បណ្តាញ​បញ្ជូន​ទៅ​អនុ​ស្ថានីយ​ពោធិ៍​សាត់​ ទំហំ​វិនិយោគ​សម្រាប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ​ ១៩៩,៩៧​លាន​ដុល្លារ​អាមេរិក​ និង​សម្រាប់​អនុ​ស្ថានីយ​រួម​អូរ​សោម​ និង​ខ្សែ​បណ្តាញ​បញ្ជូន​ទៅ​អនុ​ស្ថានីយ​ពោធិ៍​សាត់​ ៥៥,៣៣​លាន​ដុល្លារ​ ។​ ទំហំ​វិនិយោគ​សរុប​ទាំង​មូល​២៥៥,៣០​លាន​ដុល្លារ​ ។​ ដោយ​ឡែក​ វិនិ​យោគ​តាម​រូប​ភាព​សាង​សង់​ ដំណើរ​ការ​ ផ្ទេរ​ (BOT) សម្រាប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ​ និង​សាង​សង់​ ផ្ទេរ​ សម្រាប់​អនុ​សា្ថនីយ​រួម​អូរ​សោម​ និង​ខ្សែ​បណ្តាញ​បញ្ជូន​ទៅ​អនុ​ស្ថានីយ​ពោធិ៍​សាត់​ ។​ ថាម​ពល​ផលិត​បាន​ជា​មធ្យម​ប្រចាំ​ឆ្នាំ​ ៤៦៥​លាន​គីឡូ​វ៉ាត់​ម៉ោង​ ក្នុង​១ឆ្នាំ​ ។​

លោក​រដ្ឋ​មន្ត្រី​ ថ្លែង​ទៀត​ថា​ គម្រោង​ខ្សែ​បណ្តាញ​បញ្ជូន​ភ្នំពេញ​-​កំពង់​ឆ្នាំង​-​ពោធិ៍​សាត់​-​បាត់​ដំបង​ ទំហំ​វិនិយោគ​១១៣,៣៩​លាន​ដុល្លារ​អាមេរិក​ ។​ រយៈ​ពេល​សម្បទាន​២៧​ឆ្នាំ​ ក្នុង​នោះ​២ឆ្នាំ​ សម្រាប់​ការ​សាង​សង់​ និង​២៥​ឆ្នាំ​ សម្រាប់​ធ្វើ​អាជីវ​កម្ម​ ។​ ពន្ធ​ពី​ការ​វិនិយោគ​កសាង​វារី​អគ្គិសនី​ស្ទឹង​អាតៃ​​ អនុ​ស្ថានីយ​អូរ​សោម​ និង​ខ្សែ​បណ្តាញ​បញ្ជូន​ទៅ​អនុ​ស្ថានីយ​ពោធិ៍​សាត់​ ជា​មធ្យម​៥,៣០១​លាន​ដុល្លារ​អាមេរិក​ ក្នុង​១ឆ្នាំ​ ឬ​សរុប​រួម​១៥៩,៣​លាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈ​ពេល​សម្បទាន​៣០​ឆ្នាំ​ ។​ លោក​ វ៉ាង​ យីពីង​ នាយក​ក្រុម​ហ៊ុន​ China Datang Corperation បាន​ថ្លែង​ថា​ នេះ​គឺ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផលិត​អគ្គិសនី​ធំៗ​ទាំង​៥​ នៅ​ប្រទេស​ចិន​ និង​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ខ្លាំងៗ​ទាំង​៥០០​នៅ​លើ​ពិភព​លោក​ ។​

លោក​នាយក​ក្រុម​ហ៊ុន​ ថ្លែង​ទៀត​ថា​ ក្រុម​ហ៊ុន​តែង​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ទីផ្សារ​ថាម​ពល​ក្រៅ​ប្រទេស​ជា​ទិស​ដៅ​សំខាន់​ ហើយ​ជា​និច្ច​កាល​ផ្តោត​លើ​ការ​ស្ថាបនា​វិស័យ​អគ្គិសនី​ និង​អភិវឌ្ឍន៍​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា​ ។​ នៅ​ឆ្នាំ​២០០៧​ ក្រុម​ហ៊ុន​បាន​ទទួល​បន្ត​នូវ​គម្រោង​អភិវឌ្ឍន៍​វារី​អគ្គិសនី​ស្ទឹង​អាតៃ​ ជា​ផ្លូវ​ការ​ ព្រម​ទាំង​គម្រោង​សាង​សង់​ខ្សែ​បញ្ជូន​ភ្នំពេញ​-​កំពង់​ឆ្នាំង​-​ពោធិ៍​សាត់-​បាត់​ដំបង​ ។​ ក្រោម​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ និង​រដ្ឋា​ភិបាល​ចិន​ ក្រុម​ហ៊ុន​បាន​អនុវត្ត​យ៉ាង​ពេញ​លេញ​នូវ​ស្មារតី​ សកម្ម​ លះ​បង់​ ច្នៃ​ប្រឌិត​ និង​ប្រឹង​ប្រែង​ ។​ ក្រុម​ហ៊ុន​តែង​តែ​ផ្តោត​ និង​តស៊ូ​លើ​គោល​ការណ៍​ «ផល​ប្រយោជន៍​ទាំង​សង​ខាង» សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​ចុះ​សម្រុង​ ។​ ក្រុម​ហ៊ុន​ ក៏​បាន​ចូល​រួម​បម្រើ​ក្នុង​វិស័យ​ផល​ប្រយោជន៍​សាធារណៈ​ផង​ដែរ​ ។​

ពិធី​សម្ពោធ​ថ្ងៃ​នេះ​ គឺ​ជា​ជោគ​ជ័យ​ និង​អំណរ​សាទរ​នៃ​គម្រោង​វារី​អគ្គិសនី​ស្ទឹង​អាតៃ​ និង​គម្រោង​ខ្សែ​បញ្ជូន​ភ្នំពេញ​-​កំពង់​ឆ្នាំង​-​ពោធិ៍​សាត់-​បាត់​ដំបង​ ជា​ការ​ឆ្លុះ​បញ្ជាំង​អំពី​ការ​រីក​ចម្រើន​ថ្មី​មួយ​នៃ​វិស័យ​ថាម​ពល​អគ្គិសនី​របស់​ប្រទេស​កម្ពុជា​ ៕​