ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុន ស្រីពេជ្រ ប្រឹងរែក​ពន់ជួ​យដោះស្រាយ​ជីវភាព​គ្រួសារ ខណៈ​ជាប់​បំណុល​ធនាគារ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារាចម្រៀង​សំឡេង​ពីរោះ​បែប​មនោសញ្ចេតនា និងមានរូប​សម្បត្តិស្រស់​សោភា​នាងស៊ុន ស្រីពេជ្រ ដ្បិត​តែពេលនេះ​នាង​បាន​ក្លាយ​ជា​តារា​ចម្រៀងមាន​ឈ្មោះល្បី​ប្រចាំផលិត​កម្មរស្មីហង្សមាស និងអ្នក​ចម្រៀង​ប្រចាំក្រសួង​ទេសចរណ៍​ពិតមែន ប៉ុន្តែជីវិត​នៅក្នុង​ដួងចិត្ត​ផ្ទាល់​ខ្លួន​នាង គឺមាន​សភាព​តឹងតែង​គួរសម។ ស្រីពេជ្រ ត្រូវបាន​គេដឹងថា នាងខំធ្វើការ​ទាំងភាព​មមាញឹក​ឲ្យតែ​ឱកាស​ហុចឲ្យ ព្រោះនាង​ត្រូវប្រឹង​រកលុយ​ដោះបំណុល​ធនាគារ​

រាជធានីភ្នំពេញ ៖ តារាចម្រៀង​សំឡេង​ពីរោះ​បែប​មនោសញ្ចេតនា និងមានរូប​សម្បត្តិស្រស់​សោភា​នាងស៊ុន ស្រីពេជ្រ ដ្បិត​តែពេលនេះ​នាង​បាន​ក្លាយ​ជា​តារា​ចម្រៀងមាន​ឈ្មោះល្បី​ប្រចាំផលិត​កម្មរស្មីហង្សមាស និងអ្នក​ចម្រៀង​ប្រចាំក្រសួង​ទេសចរណ៍​ពិតមែន ប៉ុន្តែជីវិត​នៅក្នុង​ដួងចិត្ត​ផ្ទាល់​ខ្លួន​នាង គឺមាន​សភាព​តឹងតែង​គួរសម។ ស្រីពេជ្រ ត្រូវបាន​គេដឹងថា នាងខំធ្វើការ​ទាំងភាព​មមាញឹក​ឲ្យតែ​ឱកាស​ហុចឲ្យ ព្រោះនាង​ត្រូវប្រឹង​រកលុយ​ដោះបំណុល​ធនាគារ​ផង ជួយ​ប្អូន​ប្រុស​មាន​ជម្ងឺ​ប្រចាំកាយផង និងជួយ​រកលុយ​ទិញថ្នាំ​ឲ្យលោក​ឪពុក​ដែលមុននេះ ទើប​តែទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ទើបស្រី​ពេជ្រ ខ្វែងដៃ​ជើង​គ្រប់​ពេល ដើម្បី​ចេញ​ទៅរក​លុយ។

កញ្ញាស៊ុន ស្រីពេជ្រ នាពេល​មួយរយៈ​ចុងក្រោយ​នេះ នាងត្រូវ​បានគេលើក​ឡើងថា ខំប្រឹងប្រែង​ចេញ​ទៅសម្តែង​ខ្លាំង​ខុសពី​ធម្មតា ពោលគឺ​នាងត្រូវ​ទៅ​ច្រៀង​កាត់សក់ការ​ផង ឡើងបង្ហាញវត្ត​មាននៅ​លើកញ្ចក់​ទូរទស្សន៍ផង និងនៅ​តាមស្ថាប័ន និងក្រុម​ហ៊ុន​មួយចំនួន​ទៀត មិនថា នៅទី​ខេត្ត ឬក្រុង​ឡើយ ឲ្យតែមាន​ចន្លោះ គឺស្រីពេជ្រ នឹងរៀប​ផែនការ​សម្តែងជូន។

មូល​ហេតុ​បែបនេះ ដោយសារ​តែស្រីពេជ្រ​ត្រូវបំពេញ​តួនាទីជា​អ្នក​ទទួល​ខុស​ត្រូវក្នុង​គ្រួសារ​ម្នាក់ ដូចបងៗ​ដែរ ដើម្បីយក​លុយ​មកដោះ​ទាល់​បញ្ហា​ចំពោះ​មុខ​ដែលរែក​ពុន​ទាំងអស់​គ្នា ដូចជា​សងថ្លៃផ្ទះ​ឲ្យធនាគារ និងជួយ​ប្អូន ព្រមទាំង​ទុកលុយ​មើល​ជម្ងឺ​លោក​សង់ ស៊ីស តារា​កំប្លែង​ល្បី​ឈ្មោះ​ដែល​ចាំបាច់​ត្រូវ​ពឹង​ផ្អែក​លើថ្នាំ​សង្កូវ​ដែល​ជួយ​ទប់ទល់​សុខភាព។ អ៊ីចឹង​ហើយស៊ុន ស្រីពេជ្រ ញញឹម​តែលើ​ឆាកទេ តែនៅ​ក្រៅ​សង្វៀន​សិល្បៈ​នាងស្មុគ​ស្មាញ ខ្លះ​ក្នុង​ចំណង​ក្រុមគ្រួសារ​នៅមិនទាន់​មាន​លំនឹងល្អ​ប៉ុន្មាន​តាមការ​រំពឹងទុក។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព