​បើ​​ថៃ​បណ្តេញ​ពលករ​កម្ពុជា-មី​យ៉ា​ន់​ម៉ា និងឡាវ​ចេញ​ នោះ​សេដ្ឋកិច្ច​​នឹងធ្លាក់


រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​អះអាងថា ​ប្រ​សិនបើ​ប្រទេស​ថៃ​បណ្តេញ​ពល​ករ​ដែល​ទទួលយក​ទៅ​ធ្វើការ​ចេញពី​ប្រទេស​នោះ​ សេច​ដ្ឋ​កិច្ច​ប្រទេស​នេះ​នឹង​ធ្លាក់​ចុះ​ជា​គំហុក ​។ ថ្លែង​ក្នុង​ពិធី​បើក​​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងា​រលេ​ី​ក​ទី​៣ ស្តី​ពី​កិច្ច​សហប្រតិបត្តិការលេ​ី​វិស័យ​ការងារ ស្រប​ពេល​នៃ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់ការងារ​លើក​ទី​៥ ក្នុង​ក្រប​ខណ្ឌ​ក្រុមប្រទេស CLMTV ( កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា ថៃ និង​វៀតណាម​)​ នា​ព្រឹក​ថ្ងៃ​ទី​១៧​ កញ្ញា​ ​នៅ​ខេត្តសៀមរាប​ ក្រោម​ប្រធានបទ​«​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលករ​ទេ​សន្តរប្រវេសន៍​នៅ​ក្នុង​ប្រទេស CLMTV៖ កិច្ច​សហប្រតិបត្តិការ​វិស័យ សន្តិសុខ​សង្គម​»។

សម្តេច​តេ​ជោបាន​បញ្ជាក់​ថា ​«​មូលហេតុ​ដែល​ថៃ​យក​ពលកម្ម​ច្រើន​ពី​បណ្តាប្រទេស​នានា​នេះ​ ដោយសារ តែ​​នៅ​ប្រទេស​មានការ​ងារ​ច្រើន​ ។ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​ថៃ ប​ណ្តេញ​ពលករប្រទេសទាំង​បីចេញ​នោះ​សេដ្ឋកិច្ច​ថៃ និង​ធ្លាក់​ចុះ​តែ​ម្តង ដោយសារ​តែ​គ្មានកំលាំង​ពលកម្មគ្រប់គ្រាន់​ន​»​។ សម្តេច​បន្ត​ថា​ ចំពោះ​កំលាំង​​ពលកម្ម​នេះ​ ភាគី​ទាំងអស់​តែងតែ​ធ្វើការ​សហការ​គ្នា ក្នុងនោះ មិន​ថា​កម្ពុជា​នោះ​ទេ ទាំង​ប្រទេស​ឡាវ មី​យ៉ា​ន់​ម៉ា សុទ្ធតែ​ធ្វើ​សហ​ប្រ​តិ​បត្តិ​ការ​ជាមួយ​ថៃ ពីស្ថានភាព​ពលករ​មិន​ស្របច្បាប់​ឲ្យ​ទៅ​ជា​ពលករ​ស្របច្បាប់ ។

សម្តេច​គូសបញ្ជាក់​ថា​៖ «​ចំណុច​នេះ ​ខ្ញុំ​គួរតែ​និយាយ​ឲ្យ​ច្បាស់លាស់ សព្វ​ថ្ងៃនេះ ​ខ្ញុំមិនដឹង​ថា​ តើ​ប្រទេស​របស់​អស់លោក ឯកឧត្តម លោក ជំទាវ មាន​និន្នាការ​បែប​ណា​ទេ? ក៏​ប៉ុន្តែនៅ​កម្ពុជា កាលដែល​យើង​ខិតខំ​ស្វែងរក​ឱកាស​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស ដូច​ជា​នៅ​កូរ៉េ ខាង ត្បូង ជប៉ុន ម៉ា​ឡេ​ស៊ី ថៃ និង​សាំង​ហ្គា​ពួរ បែរជា​ចាត់​ទុក​ថា​ហើយ ប​ញ្ចូ​ន​មនុស្ស​ឱ្យទៅ​ស៊ីឈ្នួល​គេ នៅ​ធ្វើ​ខ្ញុំ? ក៏​ប៉ុន្តែ​សុំ​យើង​ដាក់​សំណួរ​សួរ​មើល​ថាបើ​មិន​ធ្វើការ​ទេ តើ​អ្នក​ណា​រសបានទៅ​នោះ?​»​។

សម្តេច​ក៏​បាន​លើក​ឡើង​ថា​ ក្រុមប្រឆាំង​បាន​ធ្វើការ​ប្រែក្លាយ​ការ​ធ្វើ​ចំណាក់ស្រុក​ទៅ​ក្រៅប្រទេស​ទៅ​ជា​រឿង​រាជ​ដ្ឋា​ភិ​បាល​មិន​អាច​ដោះស្រាយ​បញ្ហា​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួនឯង​បាន ហើយ​ឲ្យពលរដ្ឋ​ធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ​ ។

ផ្ទុយ​ទៅ​វិញ​ ការ​រក​ការងារ​ធ្វើ​នេះ ​គឺជ ក្រប​ខណ្ឌ​នៃ​កិច្ចខិតខំ​ប្រឹងប្រែងរបស់​អាស៊ាន ដែល​មុន​ដំបូង​ក្នុង​ក្រប​ខណ្ឌ​ គឺ​ប្រទេស​ហ្វី​លី​ពី​នជា​ប្រទេស​ដែល មាន​ពលករ​ច្រើន​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេសដូច្នេះ​ អស់លោក លោកស្រី អាច​ឃើញ ថា​សេចក្តីសម្រេច​ទាំង​ពី​លើក​ទាក់ទង​និង​ពលករ​គឺ​សម្រេច​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ទាំងអស់២០០៧ ​នៅ​ទីក្រុង​សេ​អ៊ូ និង​២០១៧​នៅ​ទីក្រុង​ម៉ា​នី​ឡា ខ្ញុំ​មាន​វត្តមាន​ទាំងអស់​។ (សម្រួលដោយ៖ ស្រីណា)​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ