ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានថ្ម​មួយ​ខ្សែ​ទើប​សម្ពោធ​ដាក់​​ប្រើ​… ប្រឈម​​បាក់​ដោយសារ​ជំនន់​ទឹក​ភ្លៀង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ស្ពានថ្មមួយខ្សែនៅក្នុងឃុំអូរសំរិល ស្រុកសំឡូត ដែលទើប​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ក្នុងរយៈពេល១ខែកន្លងទៅនេះ កំពុងប្រឈមនឹងការបាក់ស្រុតក្បាលស្ពាន​ ដោយសារជំនន់​ទឹក​ភ្លៀង​​ហក់​ឡើង​យ៉ាងគំហុក កាលពីព្រឹកថ្ងៃទី១៦ កញ្ញា ។…

ខេត្តបាត់ដំបង ៖ ស្ពានថ្មមួយខ្សែនៅក្នុងឃុំអូរសំរិល ស្រុកសំឡូត ដែលទើប​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ក្នុងរយៈពេល១ខែកន្លងទៅនេះ កំពុងប្រឈមនឹងការបាក់ស្រុតក្បាលស្ពាន​ ដោយសារជំនន់​ទឹក​ភ្លៀង​​ហក់​ឡើង​យ៉ាងគំហុក កាលពីព្រឹកថ្ងៃទី១៦ កញ្ញា ។ នេះបើតាមព័ត៌មានបឋមពីមន្ត្រីមូលដ្ឋាន​ស្ពានថ្មថ្មី​មួយ​ខ្សែ​នេះ​​ មានប្រវែង១០២ម៉ែត្រ និងទទឹងប្រវែង៨ម៉ែត្រ ឆ្លងកាត់ស្ទឹងចម្លងគួយ ស្ថិតក្នុងភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ។ ស្ពាននេះ ត្រូវបានសាងសង់ដោយបញ្ជាការដ្ឋានកងវិស្វកម្មអគ្គបញ្ជាការ​នៃ​ក្រសួងការពារជាតិ​ហើយត្រូវ​បាន​​បើកសម្ភោធដាក់ឲ្យប្រើប្រាស កាលពីថ្ងៃទី១៤ សីហា កន្លងទៅថ្មីៗនេះ ដោយសម្ដេចក្រឡាហោម ស ខេង ។

លោកហែម ឆុន នាយប៉ុស្ដិ៍​នគរបាលអូរសំរិលបានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី១៧ កញ្ញា នេះ​ថា ជំនន់​​ទឹកភ្លៀងបានធ្វើឲ្យបាក់ស្រុតដី.កស្ពានទាំងសងខាងដែល​កំពុងប្រឈមនឹងការ​ខូចខាត​ធ្ងន់ធ្ងរ​ បើ​
មាន​ជំនន់ទឹកភ្លៀងនេះជាថ្មីទៀតហើយប្រសិនបើមន្ត្រីជំនាញមិនរកវិធីសាស្ត្រជួសជុល ឬទប់ស្កាត់ឲ្យ​​បាន​ទាន់ពេលវេលា ។ លោកនាយប៉ុស្ដ៍រូបនេះបានបញ្ជាក់ថា លោកបានទទួល​បញ្ជាពីថ្នាក់ដឹកនាំ​ឲ្យដាក់​កម្លាំង​តាម​ដានសកម្មភាពទឹកជំនន់នេះ និងត្រូតពិនិត្យមើលស្ថានភាពស្ពាន​ថែមទាំងបិទចរា​ចរណ៍​ឆ្លងកាត់​ស្ពាន​នេះ កាលពីយប់មិញ ។

ប៉ុន្តែលោកបានបញ្ជាក់ថា ការបិទចរាចរណ៍មិនឱ្យឆ្លងកាត់នេះ គឺសម្រាប់តែរថយន្តធន់ធ្ងន់តែប៉ុណ្ណោះ
រីឯ អ្នកដំណើរតាមម៉ូតូ ឬរថយន្តធុនតូចអាចអនុញ្ញាត​ឲ្យឆ្លងកាត់បាន ។ ដោយឡែក ស្ពានយោលមួយខ្សែ ទៀត ដែលឆ្លងកាត់ស្ទឹងនេះដែរ និងនៅចម្ងាយពីស្ពានថ្មនេះបន្តិច ក៏កំពុងរងការខូចខាតដែរ​ ។ ប៉ុន្តែ លោក​ហែម ឆុន បានបញ្ជាក់ប្រាប់ថា នៅព្រឹកថ្ងៃទី១៧ កញ្ញា នេះ អាជ្ញាធរនិងប្រជាពលរដ្ឋបាននិងកំពុងនាំគ្នា ជួសជុលក្រាលក្ដាឡើងវិញ ក្រោយពីត្រូវបំផ្លាញដោយជំនន់ទឹកភ្លៀងកាលពីម្សិលមិញ ។

លោកហែម ឆុន បានបញ្ជាក់ដែរថា ពេលនេះទឹកបានស្រកច្រើនហើយ តែបើភ្លៀង​នៅតែ​បន្តធ្លាក់ដែលនាំ​ឲ្យមានជំនន់ជាថ្មីទៀត ស្ពានថ្មខាងលើនេះ ទំនងចៀសមិនផុតពីការខូចខាតទេ ។ ​ប៉ុន្តែពេលនេះ កម្លាំង​របស់​លោកកំពុងការពារ និងតាមដានពិនិត្យស្ថានភាពទឹកស្ទឹង និងស្ពានយ៉ាងយកចិត្តទុកដាក់បំផុត ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ