សភារដ្ឋរីយ៉ូ ដឺហ្សាណេរ៉ូ របស់ប្រេស៊ីល បានអនុម័តលើច្បាប់ហាមកែសម្រស់ឆ្កែ និងឆ្មា ដែលជារឿងពេញនិយមរបស់ប្រជាជន ។
AFP ផ្សាយថា លោកហ្គ្រាសា ប៉េរ៉េរ៉ា សមាជិកសភាអភិរក្សនិយម គឺជាមនុស្សនៅពីក្រោយច្បាប់ ហាមកែសម្រស់សត្វ ដូចជាការកាត់កន្ទុយ កាត់ក្រចកជើងឆ្មា ឬច្រឹបស្លឹកត្រចៀកជាដើម ។ កាលពីខែកក្កដា ឆ្នាំ២០១៣ក្រុមពេទ្យសត្វរបស់ប្រេស៊ីល បានអំពាវនាវឱ្យរដ្ឋាភិបាលប្រកាសថា ការកែសម្រស់លើសត្វចិញ្ចឹម គឺជារឿងខុសច្បាប់ និងដកហូតប័ណ្ណអនុញ្ញាតបើកអាជីវកម្មកែសម្រស់សត្វ។
នៅក្នុងខែមករា ឆ្នាំ២០១៤ រដ្ឋសៅប៉ូទ្បូ បានចេញច្បាប់ហាមយកសត្វទៅប្រើក្នុងការពិសោធលើផលិតផលបង្កើនសម្រស់ ។ កាលពីខែតុលា ឆ្នាំ២០១៣ អ្នកការពារសិទ្ធិសត្វបានចូលទៅក្នុងមន្ទីរពិសោធន៍មួយ នៅទីក្រុងសៅរ៉ូហ្គេ រដ្ឋសៅប៉ូទ្បូ និងបានជួយឆ្កែពូជ«ប៊ីហ្គល» ដែលគេយកពិសោធន៍លើផ្នែកឱសថចំនួន២០០ក្បាល ។ ឆ្កែដែលប្រទះឃើញត្រូវគេកោររោម និងមានខ្មោចឆ្កែមួយក្បាលគេដាក់ត្រាំក្នុងនីត្រូហ្សែនរាវ និងខ្លះទៀតស្ថិតក្នុងភាពពិការ ៕
ចែករំលែកព័តមាននេះ