ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ អញ្ជើញចូលរួមក្នុងកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៣និងទិសដៅឆ្នាំ២០១៤របស់ក្រសួងអភិវឌ្ឍន៏ជនបទខេត្ត

11 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ លោក មុំ ចែម ប្រធានមន្ទីរ ​អភិវឌ្ឍន៏ជនបទខេត្តកំពង់ធំ ស្តីទី បានអានមតិ​ស្វាគមន៏​និងរបាយការណ៏​ជូនចំពោះ​លោក ​អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និង ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៏ជនបទ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ​ព្រមទាំងមន្ត្រីរាជការ​

ខេត្តកំពង់ធំ ៖ លោក មុំ ចែម ប្រធានមន្ទីរ ​អភិវឌ្ឍន៏ជនបទខេត្តកំពង់ធំ ស្តីទី បានអានមតិ​ស្វាគមន៏​និងរបាយការណ៏​ជូនចំពោះ​លោក ​អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និង ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៏ជនបទ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ​ព្រមទាំងមន្ត្រីរាជការ​ជុំវិញខេត្ត សរុបចំនួន១១៦នាក់ ស្រី១១ នាក់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកម្មវិធីសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និង ទិសដៅឆ្នាំ២០១៤របស់ មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៤នេះនៅក្នុងសាលប្រជុំខេត្ត ។

មន្ទីរអភិវឌ្ឍន៏ជនបទ ខេត្តកំពង់ធំមានប្រធានមន្ទីរ ស្តីទី១រូប អនុប្រធាន២រូប​និងមានការិយាល័យ​ជំនាញចំណុះ​ឲ្យមន្ទីរ​ចំនួន​១០​ការិយាល័យ។ ក្នុងឆ្នាំកន្លងមក មន្ទីរអភិវឌ្ឍន៏ជនបទ ខេត្តកំពង់ធំបានក៏សាង ហេដ្ឋារចនាសម្ព័ន្ធជនបទរួមមានផ្លូវជនបទ សំណង់សិល្បការ ធារាសាស្ត្រខ្នាតតូច ការផ្គត់ផ្គង់ទឹកស្អាតនៅតាមជនបទ បង្គន់អនាម័យតាមផ្ទះ​និងតាមទីសាធារណៈ​ជា​ដើម ​បានសម្រេចជាច្រើន។

លោក អ៊ុត សំអន មានប្រសាសន៏ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត មានសេចក្តីសោមនស្សរីករាយណាស់ សូមថ្លែងនូវអំណរគុណ​ចំពោះថ្នាក់ដឹកនាំ របស់ក្រសួងអភិវឌ្ឍន៏ជនបទ ដែលមានមន្ទីរអភិវឌ្ឍន៏ជនបទ ខេត្តកំពង់ធំ ជាសេនាធិការ ក្នុងការខិតខំយ៉ាង​ពេញទំហឹង ជាមួយរាជរដ្ឋាភិបាល​ បំពេញភារកិច្ច​ដ៏លំបាកស្មុកស្មាញ ក្នុងការអភវឌ្ឍន៏ ប្រទេសជាតិ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋ​ខេត្តកំពង់ធំ មានជីវភាពរស់នៅធូរធារ ។

ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ មានប្រសាសន៏ថា រាជរដ្ឋាភិបាលអាណ្តិទី៥ ដែលដឹកនាំរដ្ឋប្រកបដោយ​គតិបណ្ឌិត​ដ៏ឈ្លាស​វៃ ប្រាកដនិយម និងបញ្ញាញាណភ្លឺថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្តេចតែងតែ​យកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ ការកសាងហេដ្ឋារចនាសម្ព័នរួមមានផ្លូវលំ ផ្លូវថ្នល់ ស្ពាន សាលា​រៀន មន្ទីរពេទ្យ និងវត្តអារាម ចំណែកក្រសួងអភវឌ្ឍន៏ជនបទ​រាល់ការកសាង​ហេដ្ឋារចនាសម្ព័ន​ទាំងឡាយ​គឺជាថវិការ​របស់​រាជរដ្ឋាភិបាល ដែលបានមកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហេតុដូច្នេះហើយ នូវរាល់ការកសាងអ្វី១ ទាល់តែមាន កញ្ចប់ ថវិការទម្លាក់មក ទើបអាចតំណើរទៅបាន​។​

ក្នុងពេលនេះដែរ​ក្រសួង សូមធ្វើការ កោតសរសើរយ៉ាងជ្រាលជ្រៅ ក្រៃលែង ចំពោះការខិតខំប្រឹងប្រែង របស់មន្ទីរ អភិវឌ្ឍន៏​ជនបទខេត្តកំពង់ធំ​ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ខេត្តកំពង់ធំ ក្រសួងមានក្តី សង្ឃឹមយ៉ាងម៉ុតមាំថា​ស្ថាប័ន ពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិដៃគូរអភិវឌ្ឍន៏ និងយកអស់ពីស្មារតី ទទួលខុសត្រូវ សំដៅសម្រេច ឲ្យបានជោគជ័យ ជាផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៏ដល់ជាតិមាតុភូមិ និងប្រជាពលរដ្ឋ។