ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​អាស្រម​លោកតា​ព្រហ្ម​»…​​កន្លែង​ស័ក្តិ​សិទ្ធិ​ ដែល​ពលរដ្ឋ​តែង​មក​បែរបន់

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ​ជា​រៀងរាល់ថ្ងៃ​ គេ​​​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី ​​ធ្វើ​ដំណើ​រ​​តាម​ម៉ូតូផង​និងតាម​រថយន្ត​ផង មកសុំ​បែរបន់​នៅ​អាស្រម​លោកតា​ព្រហ្ម នៅ​បរិវេណ​វត្ត​នគរ​បា​ជ័យ​ក្រៅ ស្ថិតក្នុង​ឃុំអំពិល ស្រុក​កំពង់សៀម ​ព្រោះជា​កន្លែងមួយដ៏​ស័ក្តិ​សិទ្ធិ​…

ខេត្តកំពង់ចាម​ ៖ ​ជា​រៀងរាល់ថ្ងៃ​ គេ​​​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី ​​ធ្វើ​ដំណើ​រ​​តាម​ម៉ូតូ
ផង​និងតាម​រថយន្ត​ផង មកសុំ​បែរបន់​នៅ​អាស្រម​លោកតា​ព្រហ្ម នៅ​បរិវេណ​វត្ត​នគរ​បា​ជ័យ​ក្រៅ ស្ថិតក្នុង​ឃុំអំពិល ស្រុក​កំពង់សៀម ​ព្រោះជា​កន្លែងមួយដ៏​ស័ក្តិ​សិទ្ធិ​ ប៉ងប្រាថ្នា​អ្វីគឺបាន​សំរេច​ដូច​ក្តី​ប្រាថ្នា​មែន ​។

លោក​ហុង សុខ ​​ជាមន្ត្រីរាជការ​ចូល​និវត្ត​ម្នាក់ បាន​មាន​ប្រសា​ស​ន៍នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា​ ថា ក្នុង​ឱ​កាស​រដូវ​​ដាក់​បិណ្ឌ​វេន​ទី​៣ រូប​លោក​បាន​នាំ​ប្រពន្ធ​និង​ចៅ​ៗ ជិះ​រថយន្ត​ចេញពី​ក្រុង​កំពង់ចាម មក​​កាន់​អាស្រម​លោកតា​ព្រហ្ម ដើម្បី​អុជ​ធូប​បួងសួង​សុំ​សេចក្តីសុខ​ក្នុង​ក្រុម​គ្រួសារ​ព្រោះថា​ ការ​បែ​របន់​ជា​ច្រើន​លើក​ច្រើន​សារ ​គឺ​សុទ្ធតែ​ទទួល​បានតាម​បំណងប្រាថ្នា​នូវ​អ្វី​ដែល​បាន​អុជ​ធូប​​ប៉ង​នោះ ។

លោក​​រំលឹក​ថា ក្នុង​ពេល​ដែល​រូប​លោក​កាល​នៅ​ពី​ក្មេង​មានផ្ទះ​នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម ត្រូវ​ប្រលង​ចូល​វិទ្យាល័យ ក៏​បាន​មក​បែរបន់​ដល់​លោកតា​ព្រហ្ម​ ដើម្បី​ឲ្យ​ជួយ​ប្រលង​ជាប់​ហើយដល់​ពេល​លទ្ធផល​ចេញ​មក​ប្រលង​ជាប់​មែន ពិតជា​មាន​ក្តី​សប្បាយ​រីករាយ​ក្នុង​ចិត្តជា​ខ្លាំង ។​ ហើយ​ក្រោយមក​ទៀត​ ពេល​ប្រទេស​កម្ពុជា បាន​ងើប​ចេញពី​របប​ប្រល័យ​ពូជ​សាស​ន៍​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ ​រូប​លោក​នៅ​តែ​បន្ត​មក​បែរបន់​នៅ​អាស្រម​លោកតា​ព្រហ្ម ឲ្យ​ជួយ​ប្រលង​ជាប់​ជា​មន្ត្រីរាជការ​ក៏​បាន​ជាប់​ទៀត​ ។

​អ្នកស្រី ហូ សុភាព ​វ័យ​៤៦​ឆ្នាំ នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម ប្រាប់​ថា កន្លង​ម​ក ពេល​ដែល​បាន​រៀប​ការ
កូន​បាន​មក​បែរបន់​នៅ​អាស្រម​លោកតា​ព្រហ្ម សុំ​សេចក្តីសុខ​ដល់​កូន​ៗ ​ក៏​បាន​សំរេច​ដូច​សេចក្តី​ប្រាថ្នា
មែន​គាត់​និង​ប្តី​ពិតជា​មាន​ក្តី​សប្បាយ​រីករាយ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​កញ្ញា ២០១៩ បាន​មក​អុជ​ធូប​និង
សែន​នំ​នេ​ក​ដល់​លោកតា​ព្រហ្ម ។​ហើយ​ទោះបីជា​ត្រូវ​ចេញដំណើរ​ទៅ​ផ្លូវ​ឆ្ងាយ​ក៏​បាន​ឈាង​មក​ចូល​បែរ
បន់​ដើម្បី​ឲ្យ​លោកតា​ជួយ​ផ្តល់​សេចក្តីសុខ តែង​ទទួល​បាន​ជោគជ័យ​។

លោកតា​អាចារ្យ ប៊ូ វិត វ័យ​៧៦​ឆ្នាំ​ មើល​ការ​ខុស​ត្រូវ​នៅ​អាស្រម​លោកតា​ព្រហ្ម មាន​ប្រសា​ស​ន៍​ថា
អា​​ស្រម​លោកតា​ព្រហ្ម​ស្ថិត​នៅ​ចូល​ចូល​វត្ត​នគរ​បា​ជ័យ​ក្រៅ ឃុំ​អំពិល ស្រុក​កំពង់សៀម ត្រូវ​បាន​ប្រជា
ពលរដ្ឋ​នាំ​គ្នា​គោរព​ប្រតិបត្តិ​តាំងពី​ដូនតា​មក​ម្លេះ មក​ដល់​ក្នុង​របប​ប្រល័យ​ពូជ​សាស​ន៏​ត្រូវ​បាន​គេ​បំ​ផ្លា
ញ​ចោល​ខ្ទេចខ្ទីរ​អស់ ហើយ​មក​ដល់​ក្រោយ​ឆ្នាំ​១៩៧៩ ប្រជាជន​ដែល​មាន​ជំនឿ​បាន​នាំ​គ្នា​កសាង​រូប
សំណាក់​ធ្វើ​ពី​ដី​តំណាង​ឲ្យ​លោកតា​ព្រហ្ម នៅ​កន្លែង​ដដែល​ដើម្បី​គោរព​សក្ការៈ ។

លោកតា​អាចារ្យ ប៊ូ វិត បន្ត​ថា ក្រោយមក​ទៀត​ធ្វើ​ពី​ថ្ម​បេតុង​ម្តង​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ បារមី​សក្តិ​សិ
ទ្ធិ​ពូកែ​មិន​មាន​ត្រឹមតែ​ខ្មែរ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​អ្នក​នៅ​អូរ​ស្ត្រា​លី មាន​ជនជាតិ​ជប៉ុន ក៏​បាន​នាំ​គ្នា​មក​បែរ
បន់​ដើម្បី​ឲ្យ​លោកតា​ព្រហ្ម​ជួយ អ្នក​មិន​មានកូន​មក​បន់​មានកូន​។​ក្រោយ​បន់​បាន​សំរេច​ខ្លះ​លេងភ្លេង​ពិ
ន​ពា​ធ​និង​ភ្លេងខ្មែរ​ថ្វាយ​លោកតា មនុស្ស​ជា​ច្រើន​ណាស់​ មក​បែរបន់​បាន​ជោ​គជ័យ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ