ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លាំង​ស្តុកខោ​អាវគីប​ក្លាយជា​ចំណី​ភ្លើង​វេលា​ទៀប​ភ្លឺ

11 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ឃ្លាំង​ស្តុក​ខោ​អាវ​គីប​មួយ​កន្លែង មាន​ទី​តាំង​​​ស្ថិត​នៅ​ក្នុង​ភូមិ​បាលិលេយ្យ​​១ សង្កាត់​ប៉ោយ​ប៉ែត​ ​បាន​ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​​ក្លាយ​ជា​ផេះ​ផង់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៦ មីនា ដែល​តាម​ព័ត៌​មាន​ថា​អាច​បណ្តាល​មក​ពី​ទុស្សេ​ចរន្ត​​អគ្គិ​សនី ។ ​ឃ្លាំង​ស្តុក​​ខោ​អាវ​គីប​នេះ​​ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្ក​សី​ មាន​ទំហំ​៥​ម៉ែត្រ​x​៨​ម៉ែត្រ​ ជា​របស់​ស្ត្រី​ឈ្មោះ សៅ សុភា អាយុ​៤៩​ឆ្នាំ​​ ក្នុង​នោះ​ក៏​មាន​ភាគ​ហ៊ុន​ជាមួយ​កូន​ស្រី​២​នាក់​​ទៀត​​ឈ្មោះ គង់ ធារី​

ក្រុង​ប៉ោយ​ប៉ែត​ ៖ ឃ្លាំង​ស្តុក​ខោ​អាវ​គីប​មួយ​កន្លែង មាន​ទី​តាំង​​​ស្ថិត​នៅ​ក្នុង​ភូមិ​បាលិលេយ្យ​​១ សង្កាត់​ប៉ោយ​ប៉ែត​ ​បាន​ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​​ក្លាយ​ជា​ផេះ​ផង់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៦ មីនា ដែល​តាម​ព័ត៌​មាន​ថា​អាច​បណ្តាល​មក​ពី​ទុស្សេ​ចរន្ត​​អគ្គិ​សនី ។ ​ឃ្លាំង​ស្តុក​​ខោ​អាវ​គីប​នេះ​​ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្ក​សី​ មាន​ទំហំ​៥​ម៉ែត្រ​x​៨​ម៉ែត្រ​ ជា​របស់​ស្ត្រី​ឈ្មោះ សៅ សុភា អាយុ​៤៩​ឆ្នាំ​​ ក្នុង​នោះ​ក៏​មាន​ភាគ​ហ៊ុន​ជាមួយ​កូន​ស្រី​២​នាក់​​ទៀត​​ឈ្មោះ គង់ ធារី​ អាយុ​ជាង​៣០​ឆ្នាំ​​​ និង​ឈ្មោះ​ គង់ ស្រី​មុំ​​ អាយុ​ជាង​២០​ឆ្នាំ​ ជា​អាជីវ​ករ​លក់​ខោ​អាវ​គីប​​នៅ​ផ្សារ​រុង​ក្លឿ​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

​នៅ​កន្លែង​កើត​ហេតុ​​ គេ​ឃើញ​មាន​វត្ត​មាន​​​​​អាជ្ញា​ធរ​​ និង​សមត្ថ​កិច្ច​នគរ​បាល​​ក្រុង​ប៉ោយ​ប៉ែត​ ដឹក​នាំ​ដោយ​លោក​ អ៊ុំ​ សុផល​ ជា​អធិការ​ បាន​អន្តរា​គមន៍​​ហៅ​រថយន្ត​​ពន្លត់​អគ្គិ​ភ័យ​​​របស់​ក្រុម​​ហ៊ុន​កាស៊ី​ណូ​«ត្រូពី​កាណា» និង​«ក្រែន​​ដាយមែន​ស៊ី​ធី​» ពីរ​គ្រឿង​​មក​ជួយ​បាញ់​ទឹក​ពន្លត់ ។ ​ថ្វីដ្បិត​​តែ​​​ភ្លើង​មិន​បាន​ឆេះ​រាល​ដាល​ទៅ​ផ្ទះ​អ្នក​ស្រុក​ដែល​នៅ​ជុំ​វិញ​នោះ​ក្តី​ ប៉ុន្តែ​ទំនិញ​​ខោ​អាវ​គីប​ជាង​១០០​ដុំ​បាន​ឆេះ​គ្មាន​សល់ ។ តាម​ស្ត្រី​ឈ្មោះ សៅ សុភា និយាយ​ថា ការ​​ឆេះ​នេះ​អាច​បណ្តាល​​មក​ពី​​ទុស្សេ​ចរន្ត​អគ្គិ​សនី​ ហើយ​តម្លៃ​​​គិត​ជា​ទឹក​ប្រាក់​​​​នៃ​ការ​ខូច​ខាត​នេះ​ ប្រហែល​ជាង​២​មុឺន​ដុល្លារ​​​​អាមេរិក ។

​ទោះ​ជា​យ៉ាង​ណា​​ ការ​ឆាប​ឆេះ​​នេះ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​​នៅ​ម៉ោង​ជាង​៥​ព្រឹក​ថ្ងៃ​ដដែល បន្ទាប់​ពី​គេ​យក​​គ្រឿង​ចក្រ​មួយ​គ្រឿង​​ទៅ​កាយ​ឃ្លាំង​ស្តុក​នោះ​​ឱ្យ​ដួល​​រលំ ដើម្បី​បើក​​ផ្លូវ​ឱ្យ​ក្រុម​ពន្លត់​អគ្គិ​ភ័យ​ចូល​បាញ់​​ទឹក​​ដល់​ផ្នែក​ខាង​ក្នុង​ ។ ជាមួយ​គ្នា​នេះ​ ជញ្ជាំង​ផ្ទះ​ធំ​ផ្នែក​ខាង​ក្រោយ​​របស់​ម្ចាស់​ទំនិញ​នេះ ក៏​បាន​​រង​ការ​ខូច​ខាត​ដោយ​សារ​ការ​ឆេះ​នេះ​ដែរ ៕