ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​​ចែក​ចាយ​​គ្រឿង​​ញៀន០៦នាក់​​នៅស្រុក​​ថ្មពួក

11 ឆ្នាំ មុន

ខេត្ត​បន្ទាយមាន​ជ័យ ៖​ ជន​សង្ស័យ​​ចែក​ចាយ​​និង​ប្រើ​ប្រាស់​​គ្រឿង​ញៀន​​​០៦នាក់ ត្រូវ​​កម្លាំង​​វរ​សេនា​​តូច​ព្រំ​ដែន​​គោក​​៨០៧ ដើរ​ល្បាត​តាម​ព្រំ​ដែន​​ឃាត់ខ្លួន កាល​ពី​វេលា​រសៀលថ្ងៃទី​​២៦ មីនា នៅចំណុច​ភូមិ​បឹង​ត្រកួន ឃុំ​គោក​រមៀត​ ស្រុក​​ថ្មពួក។

ជន​សង្ស័យ​​១-ឈ្មោះ ឃុន សុផា មានទី​លំនៅភូមិ​​បន្ទាយមាន​រិទ្ធ​​​ឃុំ​គោក​​រមៀត ,២-ឈ្មោះ ហែម ឡុក មានទី​លំនៅ​ភូមិ​ថ្នល់​បំបែក ឃុំ​គោក​រមៀត ,ទី​៣-ឈ្មោះ លួន សំណាង​​ មាន​ទីលំនៅ​ភូមិ​ធ្នង់​ ឃុំ​បន្ទាយ​ឆ្មារ ,ទី​៤-ឈ្មោះ សុខ ជាតិ មានទីលំនៅ​​ភូមិ​​ផ្សារ​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ,ទី​​៥-ឈ្មោះ ឌី សុខវី និង​ទី​​៦-ឈ្មោះ សុ ម៉ៅ អ្នក​ទាំង​២មាន​ទីលំនៅ​ភូមិ​ធ្នង់​ ឃុំ​បន្ទាយ​ឆ្មារ ។ ក្រោយ​ពី​ឃាត់​ខ្លួនសមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​​ញៀន​ម៉ា​ទឹកកក​​ចំនួន​៩០​គ្រាប់​​ និង​ម៉ូតូ​​០៣​គ្រឿង​​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច កសាង​​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាលខេត្ត ៕​​