ខេត្តកណ្តាល ៖ ស្រី្តដែលធ្លាប់មានប្តី២រួចមកហើយ ព្រមទាំងមានកូនពីរ បានសុខចិត្តប្រគល់ខ្លួនឱ្យទៅលោកគ្រូទាយ ធ្វើតាមអំពើចិត្ត ដោយសារតែចង់បានស្នេហ៍ហ្មដំរី រកគូស្នេហ៍ថ្មីដែលគាប់ប្រសើរ តែម្តាយមកទាន់ប្តឹងប៉ូលិសចាប់ខ្លួនគ្រូទាយនោះ មានអីក្លាយទៅជាចំណីរបស់គ្រូទាយបាត់ទៅហើយ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី២៥ មីនា នៅចំណុចផ្ទះឈ្មោះសុទ្ធ សុផា ភេទស្រី អាយុ៣២ឆ្នាំ ស្ថិតក្នុងភូមិក្រូច ឃុំរការ ស្រុកកណ្តាលស្ទឹង ។
លោកអនុសេនីយ៍ឯក ទឹម សេង អធិការរងស្រុកកណ្តាលស្ទឹង ទទួលបន្ទុកព្រហ្មទណ្ឌបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះមឿន សុខលាប អាយុ៣២ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅភូមិក្រូច ឃុំរកា ស្រុកកណ្តាលស្ទឹង ។ រីឯជនសង្ស័យមានឈ្មោះវ៉ាន់ មាឃ អាយុ៤២ឆ្នាំ ជាគ្រូទស្សន៍ទាយ មានទីលំនៅភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ។
បើតាមសាក្សីនិយាយថា នៅវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី២៥ ខែមិនា នាងមឿន សុខលាប ដែលជាស្រីមេម៉ាយកូន២ បានទៅរកគ្រូទាយឈ្មោះវ៉ាន់ មាឃ ឲ្យធ្វើការទស្សន៍ទាយមើលរាសី និងធ្វើស្នេហ៍ឲ្យនៅមុខផ្ទះឈ្មោះសុទ្ធ សុផា ដែលត្រូវជាមិត្តភក្តិ ។ ស្រាប់តែមួយសន្ទុះក្រោយមានភាពឆោឡោឡើង ចោទប្រកាន់គ្រូទស្សន៍ទាយឈ្មោះវ៉ាន់ មាឃ ចាប់រំលោភនាង មឿន សុខលាប ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនឈ្មោះវ៉ាន់ មាឃ ។
បើតាមសម្តីនាង មឿន សុខលាប ប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបនាង និងឈ្មោះសុទ្ធ សុផា ជាមិត្តភក្តិនឹងគ្នា ហើយការដែលរូបនាងបានស្គាល់គ្រូទាយឈ្មោះ វ៉ាន់ មាឃ ក៏តាមរយៈនាង សុទ្ធ សុផា ដែរ គឺកាលពីថ្ងៃទី២៤ មីនា ២០១៤ នាងបានទៅផ្ទះសុទ្ធ សុផា និងបានឲ្យគ្រូឈ្មោះ វ៉ាន់ មាឃ ទស្សន៍ទាយមើលរាសីឲ្យ ព្រោះថា រូបនាងមានប្តី២នាក់ហើយ ចេះតែបែកបាក់ ហើយថ្ងៃនោះ ត្រូវវ៉ាន់ មាឃ ប្រាប់ថា បើចង់មើលច្បាស់យកលេខទូរស័ព្ទរបស់គាត់ និងណាត់គ្នាជួបកន្លែងណាម្តងទៀត ចាំគុណគូមើលក្រែងមានឧបសគ្គចង្រៃ ជម្រះវាចោល ទើបស្នេហ៍ស័ក្តិសិទ្ធិឡើងវិញ ។
ព័ត៌មានលំអិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ