ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រច័ណ្ឌ​ប្តីនឹង​បងស្រី​«គ»ស្ត្រីជាប្អូន​ក្លាយជា​ឃាតករ វាយ​រហូត​ដល់ស្លាប់ កុហក់​ប៉ូលិស​ថាបង​ស្រីខ្យល់​គ

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ភ្លើង​ប្រចណ្ឌ​បាន​ឆេះ​ឡើង​រហូត​ដល់​ទប់​ចិត្ត​មិន​បាន​ ទប់​ប្រាណ​មិន​នឹង​ ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​ ម៉ាន​ គាំ​ អាយុ​៤៦​ឆ្នាំ​ បាន​ប្រើ​ហិង្សា​វាយ​បង​ស្រី​បង្កើត​របស់​ខ្លួន​ឈ្មោះ​ ម៉ាន​ គឹម​ផូ​ ហៅ​យាយ​គ​ ជា​ជន​ពិការ​គ​ថ្លង់​ អាយុ​៥២​ឆ្នាំ​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ និង​វាយ​បន្ថែម​ទៀត​រហូត​ដល់​ស្លាប់​តែ​ម្តង​ ។​

ខេត្ត​កំពង់​ចាម​ ៖ ភ្លើង​ប្រចណ្ឌ​បាន​ឆេះ​ឡើង​រហូត​ដល់​ទប់​ចិត្ត​មិន​បាន​ ទប់​ប្រាណ​មិន​នឹង​ ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​ ម៉ាន​ គាំ​ អាយុ​៤៦​ឆ្នាំ​ បាន​ប្រើ​ហិង្សា​វាយ​បង​ស្រី​បង្កើត​របស់​ខ្លួន​ឈ្មោះ​ ម៉ាន​ គឹម​ផូ​ ហៅ​យាយ​គ​ ជា​ជន​ពិការ​គ​ថ្លង់​ អាយុ​៥២​ឆ្នាំ​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ និង​វាយ​បន្ថែម​ទៀត​រហូត​ដល់​ស្លាប់​តែ​ម្តង​ ។​

ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២៤​ មីនា​ ក្នុង​ភូមិ​អូរ​បេង​ ឃុំ​មេ.ស​ជ្រៃ​ ស្រុក​ស្ទឹង​ត្រង់​ ហើយ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៥​ មីនា​ ស្ត្រី​ជា​ឃាត​ករ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ ។​ លោក​អនុ​សេនីយ៍​ឯក​ ជុន​ ប៊ុន​ជឿន​ អធិ​ការ​រង​នគរ​បាល​ស្រុក​ស្ទឹង​ត្រង់​ ឱ្យ​ដឹង​ថា​ នៅ​ពេល​កម្លាំង​មូល​ដ្ឋាន​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​មេ.ស​ជ្រៃ​ បាន​រាយ​ការណ៍​មក​រូប​លោក​ថា​ ស្ត្រី​គ​ថ្លង់​ម្នាក់​ឈ្មោះ​ ម៉ាន គឹមផូ​ ខ្យល់​គរ​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ត្រូវ​នឹង​គ្រែ​ស្លាប់​ ក៏​មាន​ការ​សង្ស័យ​ ហើយ​អ្វី​ដែល​កាន់​តែ​គួរ​ឱ្យ​សង្ស័យ​ថែម​ទៀត​នោះ​ ពេល​សមត្ថ​កិច្ច​មិន​ទាន់​នឹង​ចុះ​ទៅ​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិច័យ​ផង​ បែរ​ជា​ស្ត្រី​ជា​ប្អូន​បង្កើត​ឈ្មោះ​ ម៉ាន​ គាំ​ បាន​រៀប​ចំ​ចាត់​ចែង​ធ្វើ​បុណ្យ​សព​តាម​ប្រពៃណី​ និង​យក​ទៅ​បូជា​នៅ​ថ្ងៃ​ទី​២៤​ មីនា​ ។​

លោក​អធិការ​រង​ ឱ្យ​ដឹង​ទៀត​ថា​ លុះ​មក​ដល់​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៥​ មីនា​ រូប​លោក​បាន​ចាត់​កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​ស្រុក​ ចុះ​ទៅ​សហ​ការ​ជាមួយ​នឹង​ប៉ុស្តិ៍​រដ្ឋ​បាល​មេ.ស​ជ្រៃ​ ឃាត់​ខ្លួន​ស្ត្រី​ជា​ប្អូន​បង្កើត​ ដែល​ជា​ជន​សង្ស័យ​ក្នុង​ករណី​នេះ​ រហូត​បាន​ការ​ឆ្លើយ​សារ​ភាព​ថា​ បង​ស្រី​របស់​ខ្លួន​មិន​មែន​ខ្យល់​គរ​ទេ​ គឺ​ខ្លួន​បាន​វាយ​ និង​រឹត​ក​សម្លាប់​ កាល​ពី​ថ្ងៃ​ទី​២៤​ មីនា​ ។​ ស្ត្រី​ជា​ឃាត​ករ​ដែល​សម្លាប់​បង​ស្រី​ខ្លួន​ឯង​ បាន​ឆ្លើយ​ថា​ កន្លង​មក​បង​ស្រី​របស់​ខ្លួន​ធ្លាប់​លួច​ស្រឡាញ់​ប្តី​គាត់​ និង​ស្នាក់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ ។​ ទាក់​ទិន​នឹង​ការ​វាយ​សម្លាប់​បង​ស្រី​នេះ​ កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​២៤​ មីនា​ ខ្លួន​បាន​យក​គោ​ទៅ​ឃ្វាល​នៅ​ខាង​ក្រោយ​ភូមិ​ ចំណែក​ប្តី​ឈ្មោះ​ មុត​ ណាត​ អាយុ​៤៣​ឆ្នាំ​ បាន​ចេញ​ទៅ​សុី​ឈ្នួល​លើក​អុស​ឱ្យ​គេ​នៅ​ក្នុង​ភូមិ​សូភាស​ ឃុំ​សូភាស​ ស្រុក​ស្ទឹង​ត្រង់​ ។​

លុះ​រហូត​ដល់​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ ស្រាប់​តែ​ឃើញ​បង​ស្រី​កាន់​អង្កត់​អុស​ ដេញ​វាយ​កូន​ស្រី​ឈ្មោះ​ ណាត​ សុខ​គន់​ អាយុ​៥​ឆ្នាំ​ ក្នុង​ពេល​នោះ​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​ក​រៀងៗ​ខ្លួន​ ហើយ​ក៏​បាន​រាល​ដាល​ដល់​ការ​លួច​មាន​សហា​យ​ស្មន់​ជាមួយ​ប្តី​របស់​ខ្លួន​ ។ ភ្លាម​នោះ​ បង​ស្រី​បាន​ស្ទុះ​ទៅ​យក​កាំបិត​ កាន់​នៅ​ក្នុង​ដៃ​ ពេល​ឃើញ​បែប​នេះ​ ខ្លួន​ក៏​បាន​រុញ​បង​ស្រី​ពី​ក្រោយ​ បណ្តាល​ឱ្យ​បុក​ក្បាល​ទៅ​នឹង​ជ្រុង​គ្រែ​ បែក​ហូរ​ឈាម​សន្លប់​ ទើប​យក​ខ្សែ​អង្រឹង​មក​ចង​ដៃ​ចង​ជើង​ និង​រឹត​ក​សម្លាប់​តែ​ម្តង ៕​