ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​កំលោះ​ទើប​នឹង​រៀប​ការ​ហើយ​បាន​មួយ​ថ្ងៃ​ចុះ​ចោល​ប្រពន្ធ​ ម្តាយ​ខាង​ស្រី​ប្តឹង​ពី​បទ​រួម​ភេ​ទ​ជាមួយ​អនីតិ​ជន

11 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ផ្តើម​ចេញ​ពី​ករណី​រំលោភ​សេព​សន្ថវៈ ស្ត្រី​ម្នាក់​បាន​នាំ​កូន​ស្រី​របស់ខ្លួន​ដែល​មាន​អាយុ​ទើប​តែ​១៣​ឆ្នាំ​ទៅ​រក​មេ​ភូមិធ្វើ​សំបុត្រ​អាពាហ៍​ពិពាហ៍ ដោយ​កែ​អាយុ​ទៅ​១៨​ឆ្នាំ​ឱ្យ​ស្រប​ច្បាប់​​ដើម្បី​រៀប​ការ​ជាមួយ​យុវ​ជន​ម្នាក់​។

ប្រភព​បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​រៀប​ការរួច​បាន​មួយ​ថ្ងៃ​យុវ​ជន​ជា​កូន​កំលោះ​បាន​វេច​បង្វេច​ចុះ​ចោល​កូន​ក្រមុំបាត់ដោយ​មិន​ដឹង​មូល​ហេតុ​​ ជាហេតុ​ធ្វើ​ឱ្យម្តាយ​កូន​ក្រមុំ​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ពី​បទរួម​ភេទ​ជាមួយ​​អនីតិ​ជន​។

ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ម្តាយ​កុមារី​រង​គ្រោះ លោកឧត្តម​សេនីយ៍​ត្រី ថ្លាង ភិរិន្ទ ស្នង​ការ​ខេត្ត​បាន​បញ្ជា​ឱ្យ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​កោះ​ហៅ​ជន​សង្ស័យ​មក​សាក​សួរ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ មីនា ២០១៤។

ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់ខ្លួន​មក​សាក​សួរ​ឈ្មោះ​មៀច លាង​ហុង អាយុ​២៨​ឆ្នាំ​ ជា​បុគ្គ​លិក​ធនាគារ​ប្រាសាក់​សាខា​កំពត​ ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ក្រាំង​ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព