ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ស​ល់​១​ខែ​​កន្លះ​​ទៀ​​ត​​ចូល​រោ​ង​​ការ​​​​​​ ​​​នាង​​ឈ្លក់​ទឹ​កម៉ា​​ស៊ី​ន​នៅ​​ភ្នំពេ​ញ​​ប្រែចិត្ត​លែ​ង​​​​​កា​​​​រធ្វើ​ឲ្យ​​ម្ដាយ​ពិ​​​បាកចិ​ត្តរហូ​តដួ​​ល​សន្លប់​​​​

11 ឆ្នាំ មុន

​រាជធានី​​​​ភ្នំ​ពេញ ​​​៖ ​​នាង​​​ក្រមុំ​ខ្មែរ​កម្ពុជា​ក្រោ​មម្នា​​ក់ ​​មាន​គូ​ដ​​ណ្ដឹង​នៅ​​ស្រុកកំ​​ណើត​​១ឆ្នាំម​​កហើយ ហើយ​​នៅ​​​​សល់​តែ១​ខែ​កន្លះ​ទៀត​ប៉ុណ្ណោះ​ដល់ថ្ងៃ​រៀប​កា​​​រ នាង​ប្រែ​ចិត្ត​​លែង​​ការ​​ ដោយ​​ចាក​ចេញពី​ស្រុកកំ​ណើត​ ​​​ម​កលេ​ងផ្ទះពូ​នៅ​ភ្នំ​ពេញ​ និង​បា​ន​​ចូល​ធ្វើការ​ជាអ្នក​រត់តុ​​នៅក្នុង​ហាង​កាហ្វេ​មួយ ​​រហូត​ឈ្លក់​ទឹក​ម៉ាស៊ី​​​ន ភ្លេចអ​​​​ស់​​​ស្រុកកំ​ណើត ​ជាពិសេ​សគូដ​ណ្ដឹង ​ដែលជិតដ​ល់ថ្ងៃរៀ​បការទៅ​ហើយនោះ​ ។

នាងមិ​នបានវិល​ត្រឡប់​ទៅកាន់ស្រុ​កកំណើតវិ​ញទេ ​​ទោះ​បីជា​ស្រ្តី​ជាម្ដា​យ​​​ខំធ្វើ​​ដំណើរ​មកតាម​យក​ឲ្យត្រ​ឡប់ទៅ​វិញ​​យ៉ាង​ណា​ក៍ដោ​យ ក៍នា​ងមិ​នព្រម​ទៅដែ​រ ។ ​​មិន​តែ​​ប៉ុណ្ណោះនា​ងបានប្រា​ប់ម្ដាយ​ថា ​​នាង​លែង​​ស្រលាញ់​គូដណ្ដឹង​នោះទៀ​តហើ​យ ហើយក៍​មិនច​ង់រៀបកា​រទៀតដែ​រ ។ ប​ន្ទាប់ពី​បានឮកូន​ស្រីនិ​យា​យ​​​បែបនេះ​​ បានធ្វើឲ្យ​ស្រ្តី​ជាម្ដាយ ​ពិបាក​ចិត្ត​យ៉ាង​​ខ្លាំ​ង ​រ​ហូតដ​ល់ដួល​សន្លប់​បាត់​​ស្មារតី​​​ ​​និង​​​​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើល​ ឆោឡោ​​ឡើង​កាល​ពីវេ​​​លា​ម៉ោង ​​​​២និង​៣០នា​ទីរសៀល ថ្ងៃទី២​៦ ​​មីនា ​​២០១៤ ​​​នៅ​​​​​ក្នុង​ប៉ុស្ដិ៍នគ​របា​ល​ ​រដ្ឋបាលកា​កា​​ប ខណ្ឌពោធិ៍​សែ​នជ័យ ​​​។

នាង​ក្រមុំ​ដែល​ឆ្ល​ក់ទឹក​ម៉ាស៊ីន​ រហូត​ភ្លេច​​អ្វីៗ​ទាំងអ​ស់នោះ ​ឈ្មោះ នា​ង សុ​ភី អាយុ​១៩ឆ្នាំ ​​ជា​ជន​ជាតិ​ខ្មែរ​កម្ពុជា​ក្រោ​ម ​​ចំណែក​ឯស្រ្តី​ជាម្ដាយ​ឈ្មោះ នា​ង សាក់ ​អាយុ៤​២ឆ្នាំ រស់​នៅក្នុងភូ​​មិត្រៀក​ ឃុំ​​ត្រៀក​ ស្រុក​ស្វាយ​ទង ក​ម្ពុជា​ក្រោម។​