ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ប្រចណ្ឌ​ ប្អូ​ន​ស្រី​វាយ​សម្លាប់​បង​ស្រី​បង្កើត​ហើយបំភ័ន្ត​ភ្នែក​សមត្ថ​កិច្ច​ថា​ខ្យល់​គរ

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៥ មីនា ២០១៤ ​​ក្រោយ​ពីសង្ស័យ​ថា បាន​ប្រើ​ហិង្សា​វាយ​ និង​រឹត.ក​សម្លាប់​​ស្ត្រី​ពិការ​គថ្លង់​ដែល​ជាបង​ស្រី​បង្កើត​របស់​ខ្លួន ហើយ​បំភ័ន្តភ្នែកសមត្ថ​កិច្ច​ថា ខ្យល់​គរ​ដួល​បោក​ក្បាល​នឹង​គ្រែ​​នៅ​ខាង​ក្រៅ​ផ្ទះ​​​ស្លាប់​។

ហេតុ​ការណ៍​វាយសម្លាប់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៤ មីនា ២០១៤ នៅភូមិ​អូរ​បេង ឃុំ​មេ​ស​ជ្រៃ ស្រុក​ស្ទឹង​ត្រង់​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​ម៉ាន គឹម​ផូ ហៅ​យាយ​គ ជា​ជន​ពិការ​គថ្លង់​ អាយុ​៥២​ឆ្នាំ​ ចំណែក​ស្ត្រី​សង្ស័យ​ឈ្មោះ​ម៉ាន គាំ អាយុ​៤៦​ឆ្នាំ ជា​ប្អូន​ស្រីបង្កើត​ស្ត្រី​រង​គ្រោះ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ។

មូល​ហេតុ​ដែល​នាំឱ្យ​ប្អូន​ស្រី​វាយ​សម្លាប់​បង​ស្រី​បង្កើត​នេះ​ ត្រូវ​សមត្ថ​កិច្ចឱ្យ​ដឹង​ថា កើត​ឡើងដោយ​សារ​ភ្លើង​ប្រចណ្ឌ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព