ចោរឆក់ថង់លុយជាង៤លានរៀលពីក្នុងរថយន្តឈ្នួលនៅមុខផ្សារសេនជូរីផ្លាស្សា
រាជធានីភ្នំពេញ ៖ ចោរឆក់២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ បានធ្វើសកម្មភាពឆក់ថង់លុយជាង៤លានរៀលពីក្នុងរថយន្តឈ្នួល ម៉ាកសាំយ៉ុង ពណ៌លឿងឆ្នូតខៀវ ពាក់ស្លាកលេខភ្នំពេញ 2W-8524 ខណៈតៃកុងបើកទ្វារចេញក្រៅ និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ មីនា នៅមុខផ្សារសេនជូរីផ្លាស្សា ស្ថិតក្នុងភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។


ចែករំលែកព័តមាននេះ