ឃើញ​ប្រអប់​ខ្មៅ​ដាក់​ក្នុង​ទូ ATM បះសក់​ច្រោង​ផ្អើល​ឆោឡោ​ប្រាប់​សមត្ថកិច្ច​ព្រោងព្រាត


ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​បាន​យក​ប្រអប់​ខ្មៅ​តូច​មួយ​ទៅ​ដាក់​ក្នុង​ទូ ATM របស់​ហត្ថា​កសិករ​លី​មី​ធី​ត ស្ថិត​នៅ​ភូមិ​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​មេឃ​កំពុង​ភ្លៀង​ស្រិច​ៗ ។ ហេតុ​ការ​ណ៏​កើតឡើង​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ រហូត​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍ និង​នគរបាល​ក្រុង​កំពង់ចាម​មាន​គ្នា​ជា​ច្រើន​នាក់​ចុះ​ពិនិត្យ​ក្រែង​ជា​គ្រឿងផ្ទុះ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ។

តាម​មន្ត្រី​នគរបាល​មួយ​រូប​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ជិះ​កង់​១​គ្រឿង​មក​ឈប់​នៅ​ត្រង់​មុខ​ទូ ATM ហើយ​បាន​ទាញ​យក​ប្រអប់​ដុំ​ខ្មៅ​បួន​ជ្រុងមក​.​ត​ខ្សែ​ហើយ​ក៏​បាន​បើកទ្វារ​កញ្ចក់​យក​ទៅ​ដាក់​ក្នុង​ទូ រួច​ក៏​បាន​ជិះ​កង់​ចេញ​ទៅ​ទិស​ខាងត្បូង និង​បត់​ចូល​មក​ផ្សារ​រាត្រី​នៅ​ក្បែរ​នោះ ។

នគរបាល​បាន​ប្រាប់​បន្ត​ថា ដោយ​មាន​សាក្សី​ម្នាក់​បានឃើញ​ពី​សកម្មភាព​របស់​បុរស​នោះ​ក៏​បាន​រាយការ​ណ៏​ទៅ​កាន់​លោក​ឧត្តម​សេនី​យ៏​ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​ហើយ​ក៏​បាន​សុំ​គោល​ការ​ណ៏​ពី​លោកស្នងការ​នគរបាល​ខេត្ត​ដោយ​បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ចាម និង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ចាម​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង ។ ក្នុង​ពេល​ដែល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​មក​ដល់​មុន​ដោយ​បាន​បើកទ្វារ​កញ្ចក់​ទូ ATM ចូល​ទៅ​មើលឃើញ​ប្រអប់​បួន​ជ្រុង​តែ​មិន​ហ៊ាន​កាន់​យក​ចេញ​មក​ក្រៅ​នោះ​ទេ ព្រោះ​ខ្លាចក្រែង​មាន​បង្កប់​គ្រឿងផ្ទុះ ។

បន្ទាប់​មក​ពេល​កម្លាំង​ក្រុង​មក​ដល់​បាន​បើកទ្វារ​ចូល​ទៅ​មើល​ពិនិត្យ​ឃើញ​មាន​ខ្សែ​ដោយ​របៀប​ឌុ​យ​បញ្ចូល​ទូ​ស័ព្ទ និង​ប្រអប់​ខ្មៅ​នោះ​ដោយ​បាន​វាយតំ​ម្លៃ​ថា ប្រអប់​បាស់​តូច​(​ឧ​បករ​ណ៏​បំពង​សម្លេង​) ក៏​ចាប់​យកដៃ​ដោះ​ឌុ​យ​ភ្លើង​ចេញ និង​កាន់​ចេញ​មក​ក្រៅ​ទើប​ដឹង​ថា ជា​ប្រអប់​បាស់​មែន រួច​បាន​កាន់​យក​ទៅ​កាន់​អធិការ​នគរបាល​ក្រុង​កំពង់ចាម ។

សមត្ថកិច្ច​ក៏​បាន​តាម​រក​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ផង​ដែរ ដែល​បានដឹង​កង់​ដែល​ជិះ​មក​នោះ​គឺ​យក​កង់​របស់​អ្នកលក់​នៅ​ផ្សារ​រាត្រី​បន្ទាប់​ពី​បាន​ដាក់​ប្រអប់​ខ្មៅ​ក្នុង​ទូ ATM រួចរាល់​ក៏​បាន​ជិះ​កង់​យក​ទៅ​ទុក​ឱ្យ​គេ​វិញ ហើយ​បាន​ដើរ​គេចខ្លួន​ទៅ​ផ្សា​របឹង​កុក​ក្រុង​កំពង់ចាម​បាត់​ទៅ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​បាន​យក​ប្រអប់​បាស់​មក​ដាក់​ក្នុង​ទូ ATM ខាងលើ​នេះ​តាម​ការ​ពិនិត្យ​គឺ​មុខសញ្ញា​ដដែល​ដែល​បាន​ធ្លាប់​យក​វ៉ា​លី​១​ដាក់​លុយ​ដុល្លារ​ខ្មោច(​លុយ​សែន​) ទៅ​ដាក់​ក្នុង​ទូ ATM នៅ​កណ្តាល​គេ​ក្នុង​ចំណោម​ទូ​ចំនួន​៣​កាលពី​កន្លង​មក​បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​មន្ត្រី CMAC ចុះ​មក​យក​វ៉ា​លី​ចេញ​តាម​ពិត​ជន​នោះ​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​(​វិកលចរិត​) ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ