ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនប្រពន្ធកូន​យំ​ស្រែកទួញសោក​ឡើង​ភ្លាត់​សម្លេង​ក្រោយ​ពី​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រកស៊ី​កាប់​គោ​ជិះ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​កាម​រី​បា​ឡែ​ន​ដែល​បត់​ត្រឡប់​ក្រោយ​បណ្តាល​ឱ្យ​ម្ចាស់​ម៉ូតូ​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​8​និង​30​នាទី​យប់ ថ្ងៃ​ទី​15 ខែកញ្ញា ឆ្នាំ​2019 ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រកស៊ី​កាប់​គោ​ជិះ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​កាម​រី​បា​ឡែ​ន​ដែល​បត់​ត្រឡប់​ក្រោយ​បណ្តាល​ឱ្យ​ម្ចាស់​ម៉ូតូ​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​8​និង​30​នាទី​យប់ ថ្ងៃ​ទី​15 ខែកញ្ញា ឆ្នាំ​2019 ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ម៉ាត សំរូត ភេទ​ប្រុស អាយុ​ជាង​30​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះជា​អ្នក​រកស៊ី​កាប់​គោ​ជិះ​ម៉ូតូ​រង​គ្រោះ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HP-0300 បើកបរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក៏​ស្រាប់តែ​មាន​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ពណ៌​ស​មិន​ចាំ​ផ្លា​ក​លេខ​នោះ​ទេ បើកបរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ហើយ​រថយន្ត​កាម​រី​បា​ឡែ​ន​នោះ​បើក​សុខ​ៗ​ក៏​ស្រាប់តែ​បត់​ត្រឡប់​ក្រោយ​ធ្វើ​ឱ្យ​ខាង​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឃ្លី​ក​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​បណ្តាល​ឱ្យ​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ភ្លាម​ៗ​នោះ​ដែល​រថយន្ត​បង្ក​មិន​បាន​ឈប់​នៅ​កន្លែង​កើតហេតុ​នោះ​ទេ ព្យាយាម​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​មិន​មាន​នរណា​ម្នាក់​ស្គាល់​ផ្លា​ក​លេខ និង​អត្តសញ្ញាណ​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សព​ដឹក​យក​ទៅ​តម្កល់​នៅ​វិហារ​ឥ​ស្លា​មធ្វើបុណ្យទៅ​តាម​ប្រពៃណីជាមួយនឹងសម្លេងយំសោកស្តាយ រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ