ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វ​​​ផ្សាយ​​​យុទ្ធ​នា​​កា​​រ ​​​​«កម្ពុជា​ព្រះរា​ជាណា​ចក្រ​អច្ឆរិ​យៈ» និងច​លនាប្រឡ​ងប្រណាំ​ងទីក្រុង​ស្អាត​​ ​រមណី​យដ្ឋា​នស្អាត​ ​សេ​វាល្អ​​​​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ កាល​​ពី​​​ព្រឹ​កថ្ងៃទី២​៦ មី​​នា ​​នៅ​សាល​ប្រជុំ​សាលា​ខណ្ឌ​ដូន​​ពេញ ​​មាន​​​រៀបចំ​បើក​វគ្គអប់​រំផ្សព្វ​ផ្សាយ​​យុទ្ធនា​​ការ «ព្រះ​រាជាណា​ចក្រ​​អច្ឆរិ​​​​​​យៈ​​​»​​​ ​​និងច​ល​នាប្រឡ​​ង​ប្រណាំ​ង​ទីក្រុង​​​​​​ស្អា​ត រម​ណីយ​ដ្ឋាន​ស្អាត ​សេវា​ល្អ​ ក្រោម​អធិប​តីភា​ពលោក​សុខ ​ពេញ​វុធ​ អភិ​បាល​​រងខណ្ឌ​ដូន​​ពេញ ​​​លោកយ​ស់​​ យុទ្ធី ​អភិបាល​រង​ខណ្ឌដូ​នពេញ​ លោក​តាំ​​ង សុ​ចិត្ត​គ្រី​ស្នា​ ប្រធា​នមន្ទីរ​ទេសច​រណ៍​រាជធា​នីភ្នំ​ពេញ

រាជធានី​ភ្នំ​ពេញ ៖ កាល​​ពី​​​ព្រឹ​កថ្ងៃទី២​៦ មី​​នា ​​នៅ​សាល​ប្រជុំ​សាលា​ខណ្ឌ​ដូន​​ពេញ ​​មាន​​​រៀបចំ​បើក​វគ្គអប់​រំផ្សព្វ​ផ្សាយ​​យុទ្ធនា​​ការ «ព្រះ​រាជាណា​ចក្រ​​អច្ឆរិ​​​​​​យៈ​​​»​​​ ​​និងច​ល​នាប្រឡ​​ង​ប្រណាំ​ង​ទីក្រុង​​​​​​ស្អា​ត រម​ណីយ​ដ្ឋាន​ស្អាត ​សេវា​ល្អ​ ក្រោម​អធិប​តីភា​ពលោក​សុខ ​ពេញ​វុធ​ អភិ​បាល​​រងខណ្ឌ​ដូន​​ពេញ ​​​លោកយ​ស់​​ យុទ្ធី ​អភិបាល​រង​ខណ្ឌដូ​នពេញ​ លោក​តាំ​​ង សុ​ចិត្ត​គ្រី​ស្នា​ ប្រធា​នមន្ទីរ​ទេសច​រណ៍​រាជធា​នីភ្នំ​ពេញ និ​ងចៅ​សង្កាត់ ​​នគរ​បាល​​ ​​ព្រមទាំ​ងមានកា​រចូល​ពីម្ចាស់​ស​ណ្ឋា​គារ ​​ផ្ទះ​សំ​ណា​ក់ ​ភោជនី​យដ្ឋា​ន។​ ​​

លោក​តាំង​ សុចិ​ត្តគ្រី​ស្នា​ ប្រ​ធាន​មន្ទីរទេ​សច​រណ៍រា​ជធានី​ភ្នំពេ​ញបា​ននិយា​យថា​​ ការប្រឡ​ង​ប្រណាំង​ទី​​ក្រុង​ស្អាត​​នេះ​ជា​ការ​រៀប​ចំឡើង​ជាលើ​ក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិ​សាស្ត្រ​សំរាប់​ព្រះរា​ជាណា​ចក្រ​កម្ពុជា​ក្នុង​គោល​ដៅ​ធ្វើយ៉ា​ង​ណា​​​ឲ្យ​បណ្តា​​ទីក្រុងទាំង​​អស់​ក្លាយជា​កន្លែង​ដែល​ផ្តល់​នូវ​ភាពក​ក់ក្តៅ​យ៉ា​ង​ពិ​តប្រាកដ​ក្នុងការរស់នៅ​​ ប្រកប​កិ​ច្ចការ​​ងារ ធ្វើ​អាជីវក​ម្មពា​ណិជ្ជកម្ម ​​ការ​​កម្សាន្ត​​​​​និង​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​បៃតង​​ ប្រកប​ដោយ​គុណ​ភាព​ស្តង់​ដារ​អន្តរជាតិ​ ​​ពិសេ​ស​ឆ្ពោះទៅ​រកកា​រកសាងសេ​ដ្ឋកិច្ចបៃ​តង​នៅក​ម្ពុជា​។ ​​គំនិ​តផ្តួច​ផ្តើម​​របស់​​កម្ពុជា​​​ថ្មី​នេះ​​​ត្រូវបា​នទទួ​ល​​ស្វាគ​​​មន៍​ដោយ​​​បណ្តា​​ប្រទេស​អាស៊ាន ​ហើយស​ង្ឃឹមថា ​​នា​ថ្ងៃ​អនាគត​ស្តង់ដា​រទីក្រុង​ស្អាត​​នេះ​​​​​នឹង​ក្លាយ​ជាស្តង់​ដាររួម​មួយអា​ចអនុវត្តបា​នក្នុង​ក្រប​ខណ្ឌ​​អាស៊ា​​ន​​ដោ​យក្លាយ​ជាស្តង់ដា​រទីក្រុងស្អាត​អាស៊ាន។