រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៏របស់មន្ទីរទេសចរណ៏រាជធានីភ្នំពេញបានឲ្យដឹងថា ឆ្នាំ២០១៣កន្លងទៅនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាមណ្ឌលឩក្រិដ្ឋកម្មជើងឯកមានចំនួន៣០៣.៨០៤នាក់ កើន៧,១២% ក្នុងនោះភ្ញៀវទេសចរសុទ្ធសាធមានចំនួន ២៤១.៥៨៥នាក់ ចំណែកឯភ្ញៀវទេសចរក្នុងស្រុកចូលទស្សនារមណីយដ្ឋាននានាក្នុងរាជធានីភ្នំពេញមានចំនួន២៧៨.៩១៣នាក់ ថយចុះ១២,២៤%បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ។
ទាក់ទិន្នទៅនឹងទីតាំងនៃតំបន់ទេសចរណ៏ របាយការណ៏របស់មន្ទីរទេសចរណ៏ដដែលនោះបានឲ្យដឹងថា អាជីវកម្ម សេវាកម្មទេសចរណ៏នៅរាជធានីភ្នំពេញមានចំនួន២៣៣៦មូលដ្ឋាន កើន២៦៧មូលដ្ឋាន បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ។ ក្នុងនោះផ្អាក៦មូលដ្ឋានដោយពាក់ពន្ធ័គ្រឿងញៀន និងក្ស័យធនសេវាកម្មមានអាជ្ញាបណ្ណ័ទេសចរណ៏ត្រឹមត្រូវមានចំនួន១៥៦៣មូលដ្ឋាន ចេញដោយក្រសួងទេសចរណ៏៩៣១មូលដ្ឋាន និងមន្ទីរទេសចរណ៏ចំនួន៦៣២មូលដ្ឋាន ផុតសុពលភាព១២៧មូលដ្ឋាន គ្មានច្បាប់៦២៩មូលដ្ឋាន ។ រមណីយដ្ឋាន៩មូលដ្ឋាន ថយចុះ១មូលដ្ឋាន តំបន់ទាក់ទាញ៦មូលដ្ឋាន កាណូតទេសចរណ៏៩២គ្រឿង រថយន្តទេសចរណ៏២៣គ្រឿង និងមាននិយោជិតសរុបចំនួន២៧៤០៥នាក់ (កើន១២%)ស្រី១៣.៨៨៦នាក់ ។
ចែករំលែកព័តមាននេះ