ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជប៉ុនផ្តល់ជំនួយ​ឥ​ត​សំណ​ងប្រមាណ​១​១​លាន​​ដុល្លារ​​​ ​​សម្រាប់​គម្រោង​ពង្រីក​មជ្ឈម​ណ្ឌលជា​តិគាំពា​រមាតា​​និ​ងទា​រក​​​

11 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេ​ញ៖ ​នៅទី​ស្តីកា​រក្រសួង​ការបរទេ​ស ​​និង​​សហ​ប្រតិប​ត្តិការ​អន្តរជា​តិ កាល​ពី​​​​ថ្ងៃទី២៦ មី​​នា មាន​រៀប​ចំ​ពិធី​ចុះហត្ថ​​លេខា​​លើ​​​លិខិ​ត​​ប្តូរ​សា​រ​​​​​និង​កំណត់​ហេតុ​នៃកា​រផ្តល់ជំនួយ​ឥត​សំណ​ងរប​ស់ព្រះ​រាជា​ណាច​ក្រជ​ប៉ុន​ដែល​មានទឹ​កប្រា​ក់ប្រមា​ណ១១,​​៥២០.​០០០ដុ​ល្លារ ​​​ដ​ល់​ព្រះរា​ជាណា​ចក្រ​កម្ពុជា​​ ដើម្បី​អនុវត្ត​លើគ​ម្រោង​ពង្រីក​មជ្ឈម​ណ្ឌលជា​តិគាំពា​រមាតានិ​ងទារ​ក ។

ពិ​ធីនោះ​ស្ថិត​ក្រោ​មវត្តមាន​លោក​ឧបនា​យករដ្ឋម​ន្ត្រី ហោ​ ណាំហុង ​​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិ​បត្តិការ​អន្តរជា​តិ ​និង​លោក​គូម៉ា​ម៉ា​រ៉ូយូជិ​ ឯក​អគ្គរាជ​ទូតជ​ប៉ុនប្រចាំ​កម្ពុជា​ ​។​​ ​​

លោក​​​ឧប​នាយករ​ដ្ឋម​ន្ត្រី ហោ​ ណាំ​​ហុង​​ បាន​បញ្ជាក់​ថានៅ​ក្នុងផែ​នការ​យុទ្ធសា​ស្ត្ររបស់​រាជរដ្ឋាភិបា​លកម្ពុជាសម្រា​ប់ឆ្នាំ២​០០៨-២០១​៥ នោះ ​​គឺបាន​ចាត់​ទុកវិស័យ​សុខា​ភិបាល​សំខាន់​ផ្នែក​គាំ​ពារ​​​មាតា​​ ​និង​ទារកជា​បេសកក​ម្មយ៉ាង​សំខាន់មួ​យ​​ ​។​ ​ដូច្នេះ​​ជំនួយ​ឥត​សំណង​របស់ប្រទេ​សជប៉ុននា​ពេលនេះ​ទោះបី​មានចំ​នួនតិចក៏​ដោយ ​​ប៉ុន្តែ​មាន​អត្ថន័យ​ខ្លាំង​ណាស់​សម្រាប់​ផ្នែកគាំពា​រមាតា​និងទារក​នៅកម្ពុជា ​។​

​លោក​ឧបនាយ​ករដ្ឋ​មន្ត្រី ​បាន​​​ចាត់​ទុ​ក​ជំនួយ​ឥត​សំណ​ង​របស់​​​​​ប្រទេស​ជប៉ុន​នេះ​​ គឺជា​ការ​ឆ្លើយ​តបទាន់​ពេល​វេលា​នូវ​តម្រូវកា​រចាំបាច់​របស់​មជ្ឈ​មណ្ឌលជា​តិគាំពារ​មាតា​និង​ទារក ​​ព្រោះ​មជ្ឈ​មណ្ឌល​នេះ​​​ កន្លងមក​បានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​កាត់​បន្ថយ​នូវអត្រាម​រណៈ​របស់មា​តានិង​ទារកដែ​លទើបនឹង​កើត​ ព្រមទាំ​ងលើ​កស្ទួយសុ​ខភាពរប​ស់ពួកគេថែមទៀត ។