ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​២នាក់​​ចាញ់​ល្បិច​​ទម្លាក់​​យោង​​អស់​​គ្រឿង​​អលង្ការ​​ទាំងព្រឹក​​

11 ឆ្នាំ មុន

ខេត្ត​កំពង់ចាម​​ ៖ ស្ត្រី​​២នាក់​​ បាន​ចាញ់​​បោក​មនុស្ស​​មួយ​ក្រុម​ដោះយក​​ខ្សែ​.ក ខ្សែ​​ដៃ និង​​លុយ​​ជាច្រើន​ ដោយ​​​ប្រើ​ល្បិច​​យក​កញ្ចប់​​មាសក្លែង​ក្លាយ​ដូរ​​យក​​គ្រឿង​​អលង្ការ​​ ។ ហេតុការ​ណ៍​​នេះ​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៨ព្រឹក​ថ្ងៃទី​​២៦ មីនា នៅ​ផ្សារសួង ក្នុង​សង្កាត់​សួង ក្រុង​សួង ។

បើតាម​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ឱ្យដឹង​ថា ស្ត្រី​រងគ្រោះ​ទាំង​​២នាក់ ម្នាក់​ឈ្មោះ ហួត សុខេង អាយុ​​២៤ឆ្នាំ ត្រូវ​ជន​ឆបោក​ដោះ​យក​ខ្សែ​ក​​មួយ​​ខ្សែ ទម្ងន់​​២ជី​ ចិញ្ចៀន​១វង់ និង​​លុយ​​ជាង១០​ម៉ឺន​រៀល ចំណែក​ម្នាក់​ទៀត​ឈ្មោះ អ៊ុក ស្រី អាយុ​២២ឆ្នាំ បាត់​បង់​ខ្សែ​​ដៃមាស​​ទម្ងន់​​២ជី​កន្លះ​​មួយខ្សែ និង​​ខ្សែក​​មួយ​ខ្សែ​ ។ អ្នក​ទាំង​២មាន​ទីលំនៅ​ភូមិ​​និគម ឃុំស្រឡប់ ស្រុក​​ត្បូង​ឃ្មុំ​​ ។