រាជធានីភ្នពេញ ៖ នៅវេលាម៉ោង ៣និង ៣០នាទីទាបភ្លឺថ្ងៃទី២៦ មីនា ២០១៤ មានករណី រថយន្តបុក រថយន្តដែល ចតចោល បន្តកន្ទុយគ្នា នៅចំណុចផ្លូវ លេខ ១៥២ ស្ថិតក្នុងសង្កាត់បឹងកក់៣ ខណ្ឌទួលគោក។
បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ដែលទើបចេញពីច្រៀងខារ៉ាអូខេ ហើយក៏ឡើងជិះរថយន្តម៉ាក កាម៉ារី បាឡែន ពណ៌គ្រាប់អំពិល ពាក់ស្លាកលេខភ្នំពេញ 2Q-3783 ដោយរ៉ួសម្លេងរថយន្តឡើងខ្លាំង ហើយធ្វើដំណើរតាមផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកើត និងបានជាន់ហ្គឺរស្មានតែជាន់ហ្វ្រាំង ក៏បានជ្រុលទៅបុកគូថរថយន្ត CRVពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2F-2858 បណ្តាលឱ្យខូចកាង និងរបកថ្នាំ ។ បន្ទាប់មក រថយន្ត CRV ក៏រុញទៅបុកគូថរថយន្ត លុចស៊ីសRX-330 ពាក់ស្លាកលេខ ភ្នំពេញ 2Q-0869ខូចខាត និងរបកឆ្នាំតិចតួច ៕
ចែករំលែកព័តមាននេះ