ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ស្ត្រី​ម្ចាស់​ហាង​ទាំង​២…​ដកហូត​សាច់សត្វ​ទម្ងន់​ជាង​១៧២​គីឡូក្រាម

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ​៖ កាលពី​ថ្ងៃ​ទី​១២ កញ្ញា​ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ( Wildlife Alliance )​ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​,…

ខេត្តពោធិ៍សាត់ ​៖ កាលពី​ថ្ងៃ​ទី​១២ កញ្ញា​ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ( Wildlife Alliance )​ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​, កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​វាល​វែង និង​មន្ត្រី​ឧទ្យាន​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុសបាន​ចុះ​បង្ក្រាប​អាហារ​ដ្ឋា​ន២​កន្លែង ​ក្នុងភូមិ​ប្រមោយ​ឃុំ​ប្រមោយ​ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ការ​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​អាហារ​ដ្ឋា​ន​ទាំង២​កន្លែង​នេះ ធ្វើ​ឡើង​តាម​ការ​សម្រប សម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បន្ទាប់​ពី​ស៊ើប​អ​ង្គេ​ត​ដឹង​ថា​អាហារ​ដ្ឋា​ន​ទាំង​ពីរ​កន្លែង​នេះ​លួច​លក់​សាច់សត្វ​ព្រៃ​ដុះ​ស្លែ​ជា​យូរ​មក​ហើយ​។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​និង​ជា​ម្ចាស់​ហាង​ចំនួន២​នាក់ ១- ឈ្មោះកាង ហេវ (​ហៅ​យាយ​ហេវ​) និង២-ឈ្មោះ កាង ឡា អាយុ​ជាង​៤០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​សាច់សត្វ​ព្រៃចម្រុះ​ទាំង​ពីរ​កន្លែង​សរុប​ជាង១៧២​គីឡូក្រាម ដែល​ដាក់
ក្លាស្សេ​ក្នុង​ធុង​ទឹកកក​ក្នុង​នោះ​មាន​៖ សាច់សត្វ​កាំ​ប្រ​ម៉ា៥៧​គីឡូក្រាម​, សាច់​ជ្រូកព្រៃ ៦៨​គីឡូក្រាម​,
សាច់​ឈ្លូស ២៨​គីឡូក្រាម​, សាច់​តេះ ០៩​គីឡូក្រាម​, សាច់​ក​ន្ទា​យ ០៨​គីឡូក្រាម និង​សាច់​ត្រកួត ២,៥
​គីឡូក្រាម។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា សត្វព្រៃ​ខាងលើ​ រាជរដ្ឋាភិបាល​បាន​ហាមឃាត់​ដាច់ខាត​និង​ខិតខំ​អភិរក្ស​ព្រោះ​វា​ជា​សត្វ​ជិត​ផុត​ពូជ​និង​មាន​ដោយ​កម្រ ពិសេស​សត្វ​កាំ​ប្រ​មា សត្វ​ពង្រូល សត្វតេះ សត្វ​ខ្លា ដំរី ​រមាំង ប្រើស ទន្សោង គោព្រៃ និង​សត្វ​ខ្ទីង​ជាដើម​។

ជនសង្ស័យ​ដែល​ជា​ម្ចាស់​ហាង​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាង សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ស្នាក់​ការ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​( Wildlife Alliance ) ដើម្បី​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ​(សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ