ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​​សង្គម​​ស៊ីវិល​​​​សាទរ​​​ការ​ប្រឆាំង​​​អំពើ​​ពុក​​រលួយ ជំរុញ​​​ឱ្យ​មាន​​ការ​​ពង្រីក​​សកម្ម​ភាព​​និង​​អនុ​ញ្ញាត​​​ចូល​​រួម​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖​​​ សម្ព័ន្ធ​​គណ​នេយ្យ​ភាព​សង្គម​​អាស៊ី​បូព៌​ា​ និង​បាស៊ី​ហ្វិក​​(ANSA-EAP) សម្ព័ន្ធ​ដើម្បី​សុច​រិត​ភាព​​ និង​គណ​នេយ្យ​សង្គម​(CISA)​និង​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ​ (KIND)​​​បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​ប្រសា​សន៍​របស់​​លោក ឱម​ យិុន​ទៀង​ ប្រធាន​​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ស្វាគ​មន៍​និង​ផ្តល់​ឱកាស​ដល់​អង្គ​ការ​សង្គម​ស៊ីវិល

រាជធានី​ភ្នំពេញ ​៖​​​ សម្ព័ន្ធ​​គណ​នេយ្យ​ភាព​សង្គម​​អាស៊ី​បូព៌​ា​ និង​បាស៊ី​ហ្វិក​​(ANSA-EAP)  សម្ព័ន្ធ​ដើម្បី​សុច​រិត​ភាព​​ និង​គណ​នេយ្យ​សង្គម​(CISA)​និង​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ​ (KIND)​​​បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​ប្រសា​សន៍​របស់​​លោក ឱម​ យិុន​ទៀង​ ប្រធាន​​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ស្វាគ​មន៍​និង​ផ្តល់​ឱកាស​ដល់​អង្គ​ការ​សង្គម​ស៊ីវិល​​ និង​វិស័យ​ឯក​ជន​ឱ្យ​ចូល​រួម​សង្កេត​មើល​ភាព​មិន​ប្រក្រតី​(អំពើ​ពុក​រលួយ)​ក្នុង​ពេល​ប្រឡង​សញ្ញា​បត្រម​ធ្យម​សិក្សា​ទុតិយ​ភូមិ​​(​បាក់​ឌុប)​​​ក្នុង​ឆ្នាំ​២០១៤​ នេះ ​។

សេចក្ដីថ្លែងការណ៍​​​​របស់​អង្គការ​សង្គមសីុវិល​​​​ខាង​លើ​ ចុះ​ថ្ងៃទី​​​​​​២៤ មីនា ឆ្នាំ​២០១៤ បាន​​​លើក​ឡើង​​​​ទៀត​ថា ​ក្នុងនាម​​​អង្គការ​សង្គមសីុវិល​​ ដែល​​​បំពេញ​​​ការ​ងារ​លើ​ក​កម្ពស់​​​អភិបាល​កិច្ច​​​ល្អ និង​​ប្រឆាំង​​អំពើ​ពុក​រលួយ​​ សូមសម្ដែង​​​នូវជំហរ​គាំទ្រ​ និង​ចូល​រួម​ជាមួយ​​អង្គ​ភាពប្រឆាំង​អំពើ​ពុក​រលួយ​​​​ និង​ក្រសួង​អប់​រំ​យុវជន​ និងកីឡា​ ដើម្បី​បង្កើន​នូវតម្លា​ភាព​និង​គុណ​ភាព​​នៅក្នុង​វិស័យនេះ ។ អង្គការ​សង្គម​សីុវិល​​​ដែលធ្វើការ​ពាក់​ព័ន្ធ​វិស័យ​ខាងលើ​ សូមសម្ដែង​នូវ​ការ​កោត​សរសើរ​​ដល់​ការខិត​ខំ​ប្រឹង​ប្រែង​​របស់​អង្គ​ភាព​នេះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​ពុ​ករលួយ​កន្លងមក ។ ទោះជា​យ៉ាណាក៏ដោយ ​​តាមការ​​សង្កេត​​​របស់​​​​យើង​ឃើញ​​​ថា ការ​ចាត់វិធានការ​​ទៅ​លើ​អំពើ​ពុក​រលួយ​​ដែល​ពាក់​ព័ន្ធ​​​អ្នក​មាន​អំណាច​ថ្នាក់​ខ្ពស់​​ និង​ក្រុម​​​គ្រួសារ​ហាក់​​មិន​ទាន់មាន​ផ្លែផ្កា​ ហើយ​និង​ក៏មិន​ទាន់​ទទួល​បាន​នូវការ​​ទាក់ទាញ​​ការ​ចាប់​អារម្មណ៍​​ពីសាធារណជន​​​នៅ​ឡើយ ។​

ក្រុម​អង្គការ​សង្គម​សីុវិល​​​ទាំង​នេះ ​​​​បាន​ស្នើ​ដោយ​ទទូច​ដល់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ត្រឹម​តែផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​វិស័យ​អប់​រំ​តែ​មួយមុខ​ប៉ុណ្ណោះ​ទេ​​ គ​ឺគួរ​តែ​ដាក់​ចេញ​នូវ​គោល​ការណ៍​បន្ថែម​ដោយ​អនុញ្ញា​ត​ឲ្យ​អង្គ​ការ​សង្គម​ស៊ីវិល​អាច​ចូល​រួម​តាម​ដាន​ការ​អនុ​វត្តគម្រោង​នា​នារ​បស​់រដ្ឋ​ រួម​មាន​ គម្រោង​ កសាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​​ គម្រោង​ផ្តល់​សេវា​សុខ​ភាព​​ ការ​ផ្តល់​សម្ប​ទាន​ធន​ធាន​ធម្ម​ជាតិ​ និង​ ការ​ផ្តល់​សេវា​រដ្ឋ​បាល​សា​ធារ​ណៈ​ជា​ដើម​​ ព្រោះ​ថា ​វត្ត​មាន​នៃ​ការ​តាម​ដាន​របស់​អង្គ​ការ​សង្គម​​ស៊ីវិល​អាច​រួម​ចំណែក​ជា​ប្រយោ​ជន៍​ដើម្បី​ជំរុញ​ឲ្យ​សេវា​ទាំង​នោះ​មាន​តម្លា​ភាព​​ គណ​នេយ្យ​ភាព​ ប្រសិទ្ធ​ភាព​ និង​លើក​កម្ពស​់​ផល​ប្រយោ​ជន៍​សាធារ​ណៈ ​និង​យុត្តិ​ធម៌​សង្គម​ ៕