ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់​​កាំ​ភ្លើង​ជិះ​​រថយន្ត​​​ម៉ាកអូឌី បា.ញ់​​រះ​ចូល​​ហាង «បេ​ប៊ី​ប្រេន​» ផ្អើល​​​តាម​​ចាប់​រថយន្ត​​ទាំង​​យប់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ហាង​លក់​ខោ​អាវ​កូន​ក្មេង​យីហោបេប៊ី​ប្រេន ​ទីតាំង​ផ្ទះ​លេខ​​៦៥​-៦៧Eo ផ្លូវ​លេខ​៥៣ ភូមិ​ទី​២ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​ដូន​ពេញ​​ បាន​ត្រូវ​ខ្មាន់​កំាភ្លើង​មិន​ស្គាល់​​អត្ត​សញ្ញាណ​ បើក​រថយន្ត​ស៊េរី​ទំនើប​​មួយ​គ្រឿង​ ម៉ាក​អូឌី​​ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ ឈប់​នៅ​ម្ខាង​​ផ្លូវ​ ​​​បា.ញ់​​​​​ជា​ច្រើន​គ្រាប់​​​សំ​ដៅ​​​ចូល​ក្នុង​ហាង​ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ ដល់​ប្រជា​ពលរដ្ឋ​​ និង​សមត្ថ​កិច្ច​ កាល​ពីវេលា​ម៉ោង​១០​និង​៤៥​នាទី​ យប់​ថ្ងៃ​ទី​​២៤ មីនា ។

រាជធានីភ្នំពេញ ៖ ហាង​លក់​ខោ​អាវ​កូន​ក្មេង​យីហោបេប៊ី​ប្រេន ​ទីតាំង​ផ្ទះ​លេខ​​៦៥​-៦៧Eo ផ្លូវ​លេខ​៥៣ ភូមិ​ទី​២ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​ដូន​ពេញ​​ បាន​ត្រូវ​ខ្មាន់​កំាភ្លើង​មិន​ស្គាល់​​អត្ត​សញ្ញាណ​ បើក​រថយន្ត​ស៊េរី​ទំនើប​​មួយ​គ្រឿង​ ម៉ាក​អូឌី​​ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ ឈប់​នៅ​ម្ខាង​​ផ្លូវ​ ​​​បាញ់​​​​​ជា​ច្រើន​គ្រាប់​​​សំ​ដៅ​​​ចូល​ក្នុង​ហាង​ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ ដល់​ប្រជា​ពលរដ្ឋ​​ និង​សមត្ថ​កិច្ច​ កាល​ពីវេលា​ម៉ោង​១០​និង​៤៥​នាទី​ យប់​ថ្ងៃ​ទី​​២៤ មីនា ។

ក្រោយ​​ពី​ផ្ទុះ​អាវុធ​ ខ្មាន់​កំាភ្លើង​​ក៏​បើក​រថយន្ត​គេច​ខ្លួន​​បាត់​ តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​​ដោយ​ការ​បាញ់​រះ​នោះ​ទេ​ គ្រាន់តែ​ខូច​ខាត​ទ្វារ​ហាង​ប៉ុណ្ណោះ​ ។ ​មន្ត្រីនគរ​បាល​ខណ្ឌ​ដូន​ពេញ​ ​និយាយ​ថា​ នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​​យប់ ថ្ងៃ​ទី​២៤ មីនា មាន​រថយន្ត​​មួយ​គ្រឿង ម៉ាក​អូឌី​ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ បើក​តាម​ផ្លូវ​​លេខ​៥៣ ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​​​ លុះ​​មក​ដល់​​មុខ​ហាង​លក់​ខោ​​អាវ​កូន​ក្មេង​ យីហោ​បេប៊ីប្រេន ក៏​ឈប់​​​ បន្តិច​ក្រោយ​មក​​ក៏​បាញ់​ចេញ​ពី​ក្នុង​រថយន្ត​​ជា​បន្ត​​បន្ទាប់​ ខណៈ​ហាង​ខាង​លើ​បិទ​ទ្វារ​​ទៅ​ហើយ​នោះ ។ ក្រោយ​ពី​ផ្ទុះ​អាវុធ​​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​ដល់​ប្រជា​ពលរដ្ឋ​ និង​សមត្ថ​កិច្ច​​ហើយ​នោះ ខ្មាន់​កាំភ្លើង​​​ក៏​បើក​រថយន្ត​យ៉ាង​លឿន​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​​គេច​ខ្លួន​​បាត់​ទៅ​ បន្សល់​ទុក​សម្បក​គ្រាប់​នៅ​កន្លែង​កើត​ហេតុ ។ នៅ​ក្នុង​ហេតុ​ការណ៍​ខាង​លើ​នេះ​ មិន​មាន​នរណា​ម្នាក់​ស្លាប់ ឬរង​របួស​ទេ គ្រាន់តែ​ធ្លុះ​ទ្វារ​ដែក​​រមូរ ចំនួន​៥​កន្លែង​ ។

​ភ្នាក់​ងារ​​សន្តិ​សុខ​យាម​នៅ​ហាង​ខារ៉ា​អូខេ​ អេស​អិន បាន​ឱ្យ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សារ​ថ្មី​ទី​១​ដឹង​ថា​ ខ្មាន់​កំាភ្លើង​ ដែល​ជិះ​រថយន្ត​ទំនើប​បាញ់​​ចូល​ហាង​​​លក់​ខោ​អាវ​កូន​ក្មេង​នេះ មាន​គ្នា​ពីរ​នាក់​ ​មិន​ដឹង​ជា​មាន​រឿង​អ្វី​ឡើយ​ ហើយ​ពេល​បើក​មក​ដល់​​ចំណុច​​​​ខាង​លើ​ ក៏​បាញ់​ជា​បន្ត​បន្ទាប់​​ រួច​បើក​រថយន្ត​ចេញ​ទៅ​បាត់​ ។ នៅ​កន្លែង​កើត​ហេតុ​​ សមត្ថ​កិច្ច​រើស​បាន​សម្បក​​​គ្រាប់​ចំនួន​៧​​ ។ មន្ត្រី​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​ខណ្ឌ​ដូន​ពេញ​បាន​ឱ្យ​ដឹង​ថា ក្រោយ​​ពី​មាន​​ករណី​ផ្ទុះ​អាវុធ​​នេះ​ កម្លាំង​នគរ​បាល​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​តាម​​ខណ្ឌ​ទាំង​៩ បាន​ទាក់​ទង​គ្នា​​ដើម្បី​​ដាក់​កម្លាំង​តាម​គោល​ដៅ​​​ចាំ​ប្រមាញ់​​​​អ្នក​ជិះ​រថយន្ត​អូឌី​ទាំង​២​នាក់​ តាម​បទ​បញ្ជា​របស់​លោក​​ឧត្តម​សេនីយ៍​​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ ។ ​លុះ​ប្រហែល​ជា​កន្លះ​ម៉ោង​ក្រោយ​មក​ កម្លាំង​នគរ​បាល​ខណ្ឌ​សែន​សុខ​​ បាន​ស្ទាក់​រថយន្ត​អូឌី​មួយ​គ្រឿង​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ បើក​បរ​ដោយ​នារី​ម្នាក់​ តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ។

ប៉ុន្តែ​ក្រោយ​ការ​សួរ​នាំ​ អ្នក​បើក​បរ​រថយន្ត​រូប​នេះ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​​​នឹង​ការ​បាញ់​​នៅ​ហាង​លក់​ខោ​អាវ​យីហោ​បេប៊ី​ប្រេន​​​ ក្នុង​ខណ្ឌ​ដូន​​ពេញ​នោះ​ទេ ​ទោះ​ជា​យ៉ាងណា​​​​ក៏​បាន​បញ្ជូន​ទៅ​ការិ​យា​ល័យ​នគរ​បាល​ចរា​​ចរណ៍​ផ្លូវ​គោក​ដើម្បី​ពិនិត្យ​ឯក​សារ​​រថយន្ត ព្រោះ​គ្មាន​ស្លាក​លេខ ។ ដោយ​ឡែក​មុខ​សញ្ញា​​ខ្មាន់​កំា​ភ្លើង​ដែល​បាញ់​​ទៅ​លើ​ហាង​បេប៊ីប្រេន​​​​ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​​២៥ មីនា​ ​នៅ​មិន​ទាន់​កំណត់​​​​​បាន​នៅ​​ឡើយ​ទេ​​​ ។​​ សូម​បញ្ជាក់​​​ថា​​​ កម្លាំង​នគរ​បាល​​​ខណ្ឌ​សែន​សុខ​​ និង​ខណ្ឌ​ទួលគោក​​ប្រមាណ​​៥០នាក់ ប្រដាប់​ដោយ​​​កាំ​ភ្លើង​​​អាកា​​ បាន​ស្ទាក់ចាប់​​រថយន្ត​​​អូឌី​​​ សេ៊រីទំនើប​មួយ​គ្រឿង​​ ​ពណ៌ខ្មៅ​ អត់ស្លាក​លេខ​​​​ បើក​បរ​​ដោយ​នារីវ័យ​ក្មេង​​សាច់​​ស​ខ្ចី​​ម្នាក់ ។ ​ការ​ស្នាក់​​ចាប់​នេះ​គឺ​តាម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍​​​ឯក​ ជួន​ សុវណ្ណ ស្នង​​ការ​​​នគរ​បាល​រាជធានី​ភ្នំពេញ ​និង​​បង្ក​ឱ្យ​មានការ​ភ្ញាក់​​ផ្អើល​​កាល​ពីវេ​លា​ម៉ោង​​​​១១ និង​​១០​នាទី​យប់​ថ្ងៃទី​​​​​២៤ មីនា ​ត្រង់​ចំណុច​ផ្លូវ​​រថ​ភ្លើង​ត្រឡោក​​បែក​ ស្ថិត​ក្នុងភូមិសេបេ៉សេ​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ។

​នៅកន្លែងកើតហេតុ​​​ ​នគរ​បាល​មិន​​បាន​ស្គាល់​​​​អត្ត​សញ្ញាណ​នារីវ័យ​ក្មេង​ដែល​បើក​បរ​រថយន្ត​អូឌី​​ សេ៊រីទំនើប​ ខាងលើ​នៅឡើយ​ទេ​ ហើយក៏​​មិន​​​​​ទាន់​ដឹង​​ថា​ជាករណី​អ្វីដែរ ។ ​​​​​ប៉ុន្តែ​​បើ​តាម​​​​​លោកឧត្ត​ម​សេនីយ៍​​ឯក ជួន សុវណ្ណ​ ​បាន​ឱ្យ​ដឹង​​ថា ​មុន​ពេល​​​​លោក​បញ្ជា​​កម្លាំង​​នគរ​បាល​​​ឱ្យ​ស្ទាក់​​ចាប់​រថយន្ត​​​​​អូឌី ស៊េរីទំនើប​ខាង​លើ ​​​គឺ​លោក​​បាន​​ធ្វើការល្បាត​ត្បួត​ពិនិត្យ​កង​​កម្លាំង​​​​នៅ​តាម​គោល​ដៅ​នីមួយ​ៗ​​ក្នុង​រា​ជធានី​ភ្នំពេញ​ ។ ​ខណៈ​​លោក​កំពុង​​​​ល្បាត​នោះ​​ ​​​​​​ក៏​ប្រទះ​ឃើញ​​​រថយន្ត​អូឌី​​ស៊េរីទំនើប​​​ ពណ៌ខ្មៅ ​មួយគ្រឿង​អត់ស្លាក​លេខ​​ បើក​បរ​ដោយ​នារី​វ័យ​ក្មេង​ម្នាក់​​​​​​​ធ្វើ​ដំណើរ​យ៉ា​ងលឿន​​​​នៅ​តាមបណ្ដោយ​ផ្លូវ​ព្រះសីុ​​សុវត្ថិ​​​ ម្ដុំ​មាត់ទន្លេ​​​​​ ។ ដោយ​​​​ឃើញដូច្នេះ ​​លោក​​ក​៏​បាន​​បញ្ជា​ឱ្យ​​​នគរ​បាល​​​​​ខណ្ឌ​ដូនពេញ​​​ឃាត់​រថយន្ត​​​ខាង​លើ​ដើម្បី​​ធ្វើការ​ស​ួរ​​​នាំ ​​តែ​ដោយ​​​សារ​រថយន្ត​​នោះ​​​បើក​លឿន​ខ្លាំង​​ពេក​ធ្វើ​​ឱ្យ​ផ្អើល​​​​នគរ​បាល​​​មួយ​រាជធានី​ភ្នំ​​ពេញ​ដេញ​​​ប៉ផាប់​ចាប់​ពភីង​រហូត​​មក​ដល់​ផ្លូវ​លេខ​​​​​៥៩៨ ម្ដុំផ្លូវ​រ​ថភ្លើង​​ត្រឡោក​បែក​​​ទើប​​​​នគរ​បាល​ខណ្ឌ​សែន​​សុខ​​​​សហការ​ជាមួយ​​​​នគរ​បាល​​​ខណ្ឌ​ទួល​គោក​ស្ទាក់​ចាប់​​​បាន ។

​ក្រោយ​ពេល​ឃាត់​រថយន្ត​អូឌី ស៊េរី​ទំនើប​​អត់ស្លាកលេខ​​​នេះ​បាន​ហើយ ​​​​​លោក​ឧត្តម​សេនីយ៍​​​​ស្នង​ការ​​​​ក៏​​បាន​បញ្ជា​​​ឱ្យនាំយក​រថយន្ត​ខាង​លើ​ទៅ​រក្សា​ទុក​​​​នៅការិយាល័យ​នគរ​បាល​​ចរាច​រណ៍​​ជើង​គោក​ ​​​ដោយ​​​សារ​​​រថយន្ត​​​នេះ​​​​​បើក​​​បរ​លើ​ផ្លូវ​​សាធារណៈ​​​ក្នុង​ល្បឿន​លឿន​​ហើយ​អត់ស្លាក​លេខ​​ថែមទៀត ៕ ​