ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តឹង​សមត្ថ​កិច្ច​ថា​ចោរ​ស្ទាក់​ផ្លូវ​ប្លន់​លុយ​លក់​មាន់​ជាង​៣​ម៉ឺន​ដុល្លារ​ សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​សង្ស័យ​ជា​ល្បិច

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖​​ ​បុរស​អ្នក​ចិញ្ចឹម​មាន់​ម្នាក់​បាន​ប្តឹង​សមត្ថ​កិច្ច​ថា មាន​ចោរ​ស្ទាក់​ផ្លូវ​វាយ​ប្លន់​យក​លុយ​អស់​ជាង​៣​ម៉ឺន​ដុល្លារ​ គ្រា​ដែលគាត់​​ជិះ​ម៉ូតូ​យក​លុយ​នោះ​ទៅ​ផ្ញើ​ធនា​គារ​ កាល​ពី​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​២៤ មីនា ២០១៤ នៅ​តាម​ផ្លូវ​លំ​មួយ ស្ថិត​ក្នុង​ភូមិ​ព្រែក​ស្នង ឃុំ​ព្រែក​គយ ស្រុក​ស្អាង​ តែ​ក្រោយ​ពី​ស្រាវ​ជ្រាវ​រួច​សមត្ថ​កិច្ច​​​សង្ស័យ​ថា អាច​​ជា​ល្បិច​ក្នុង​បំណង​អ្វី​មួយ​​របស់​ដើម​បណ្តឹង ដោយ​សារ​​​មាន​ចំណុច​ខ្វែង​ជា​ច្រើន​ដែល​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ទាំង​ស្រុង​ទេ ​។

​ក្នុង​បណ្តឹង​របស់​ឈ្មោះ​សន គឹម​សាយ បាន​ប្រាប់​សមត្ថ​កិច្ច​ថា លុយ​ដែល​លក់​មាន់​បាន​កាល​ពី​ពេល​ថ្មីៗ​ចំនួន​៣០.៨០០​ដុល្លារ​ដែល​គាត់​ដាក់​ក្នុង​ឃ្លុប​ក្រោម​កែប​ម៉ូតូ​ជិះ​យក​ទៅ​ផ្ញើនៅ​ធនា​គារ​ត្រូវ​ក្រុម​ចោរ​ស្ទាក់​ផ្លូវ​ប្លន់​យក​អស់​ ខណៈ​​ពេល​ដែល​ម៉ូតូ​គាត់​រលត់​តាម​ផ្លូវ​។

ពាក្យ​បណ្តឹង​បន្ត​ទៀត​ថា ក្រុម​ចោរ​មាន​គ្នា​៣​នាក់​បាន​យក​ដំបង​វាយ​ចំ​ក្បាលគាត់​ដែល​ពាក់​មួក​សុវត្ថិ​ភាព​ រួច​ពួក​វា​ចាប់​ក្រៀក​ដៃ​គាត់​មក​ក្រោយ និង​ប្រវ៉ាយ​ប្រតប់​គ្នា​ ហើយ​ចាក់​គាត់​មួយ​កាំ​បិត​ចុង​ស្រួច​ចំ​ចង្កេះ រួច​ប្រមូល​យក​លុយ​នៅ​ក្រោម​កែប​ម៉ូតូ​រត់គេច​ខ្លួន​បាត់​អស់​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព