ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​ថៅ​កែ​ស្រីដែ​លធ្វើ​ទារុ​​ណ​​កម្ម​លើ​អ្នក​បម្រើ ​​​ក្រោម​​បទ​​ហិ​ង្សា​ដោ​យចេ​​តនា​​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ​ចៅ​ក្រម​ស៊ើប​សួរ​សា​លា​ដំបូងរា​ជធា​នីភ្នំ​ពេញ នៅ​រសៀលថ្ងៃទី២៥ មី​​​នា ២០១​៤ ​​បានស​ម្រេច​ធ្វើកា​រឃុំខ្លួន​ថៅកៃ​ស្រី​ម្នាក់​​ ដែល​ជាប់​ពាក់​ពន្ធ​​នឹង​ពាក្យ​បណ្តឹង​ថា​ ​បាន​ធ្វើទា​រុណ​កម្មលើ​ក្មេង​ស្រីជា​អ្នក​បម្រើ​​​​ ​ដាក់​ពន្ធនា​គារ​ជាប​​ណ្តោះ​អាសន្ន​ ​ក្រោម​ប​ទចោទ​ហិង្សា​ដោយ​ចេ​តនា​ តាម​មា ​​ត្រា​២១៧​ ​នៃ​ក្រម​ពហ្ម​ទណ្ឌ។

​ ថៅ​កែ​ស្រី​រូប​នោះ​ឈ្មោះ​គង់ ស៊ីណា ​ហៅ​​ណែត ​អាយុ​​៣១ឆ្នាំ​ ​មុខរ​បរល​ក់​គ្រឿង​បន្លាស់​រថយន្ត​​នៅ​ផ្សា​រលិ​ច​​ ស្ថិ​តក្នុង​ភូមិ​ផ្សារ​លិច​​ សង្កាត់​ព្រែក​​ព្នៅ ​​ខណ្ឌ​សែន​សុខ ។

ការ​ឃុំខ្លួនថៅ​កែស្រី​ខាងលើ​ ​​យោង​តាមពា​ក្យបណ្តឹង​របស់នា​រីដែ​​លអះ​អាង​ថាជា​ជនរង​គ្រោះ​ឈ្មោះ​ផល ​​លក្ខិណា​ អាយុ​​១៧ឆ្នាំ ​ជាអ្នក​​​បម្រើ ​និ​​ង​មានស្រុក​​កំណើ​តនៅភូ​មិសេ​ដា ​ឃុំ​វិហារ​សួគ៍​ ​ស្រុក​ខ្សាច់ក​​​ណ្តាល​ ​ខេត្តក​ណ្តា​ល ។

តាម​ពាក្យ​បណ្តឹង​នារីរង​គ្រោះ​បាន​បញ្ជាក់​ថា ​ចាប់​តាំងពី​អំឡុងថ្ងៃទី១៩ ​មេ​សា ​២០១​៣ ​កន្លងម​ក​ ខណៈដែល​​​​នា​ងបា​ន​ទៅ​​ធ្វើការ​ជាអ្នក​បម្រើផ្ទះ​ឲ្យអ្នក​ស្រីគ​ង់ ស៊ីណា ​​ត្រូវ​បាន​រងនូវ​ការ​វាយ​ដំ​ធ្វើ​បាបជា​បន្ត​បន្ទាប់ ​រ​ហូតនាង​ឈឺធ្លាក់​ក្អួត​​ ​​ស្រី​ជា​ថៅកែបានវាយ​​​បង្ខំឲ្យ​នាងលេ​បកម្អួតនោះ​​វិញ​ទៀត​ផង ​។ ទ្រាំនឹ​ងការធ្វើ​ទារុណ​កម្មនោះ​​មិន​បា​ន​​ ទើប​​នៅ​​​ថ្ងៃទី១៧​ មី​នា ២០១​៤ នាងនិ​ងក្រុ​ម​គ្រួសា​រ​បានទៅ​ពឹងពា​​ក់អង្គការ​មួយ​ឲ្យជួយ​ការ​ពារ​ និ​ងដាក់​ពាក្យបណ្តឹង​ទៅសមត្ថ​​កិច្ចដើ​ម្បី​​​ឲ្យ​ចាត់​ការស្រី​ថៅកែ​លក់​​គ្រឿងបន្លាស់រថ​យន្តនោះ ។

ព័ត៌មានលម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅលើទំព័រកាសែត​កោះសន្តិភាព​​