ខេត្តកណ្តាល៖ ឃ្លំាងស្តុកកំទេចកំណាត់ និងសំឡីគ មួយកន្លែង ស្ថិតនៅក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានត្រូវអគ្គិភ័យបំផ្លាញទំាងស្រុង ។
ហេតុការណ៏នេះ បានកើតឡើងនៅម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៥ មីនា ២០១៤ ។
យ៉ាងណាក៏ដោយអគ្គិភ័យនេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួស ឬ ស្លាប់នោះទេ ហើយក៏មិនបានរាលដាលដល់លំនៅដ្ឋានអ្នកដទៃនោះដែរ ។ បើតាមភ្នាក់ងារយកព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា មូលហេតុបង្កឲ្យកើតមានអគ្គិភ័យធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ សមត្ថកិច្ចនិងសាក្សីបានដាក់ការសង្ស័យថាបណ្តាលមកពីទុស្សេខ្សែភ្លើង។ អគ្គិភ័យនេះបានរលត់ទំាងស្រុង បន្ទាប់ពីរថយន្តពន្លត់អគ្គិភ័យ០៣គ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានចេញអន្តរាគមន៏បាញ់ពន្លត់នោះរួចមក ។
សេចក្តីរាយការណ៏បានបញ្ជាក់បន្ថែមទៀតថា ឃ្លំាងស្តុកកំណាត់និងសំឡីគ ដែលមានទំហំទទឹង១២ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ ធ្វើពីថ្មប្រក់សង្ក័សីនេះ មានម្ចាស់ជាជនជាតិឥណ្ឌូនេស៊ី ដែលមានអ្នកមើលការខុសត្រូវឈ្មោះ ញ៉ិល សុផាត អាយុ២៩ឆ្នាំ ។
គេនៅមិនទាន់ដឹងពីទំហំនៃការខូចខាតនេះនៅឡើយទេ ៕
ចែករំលែកព័តមាននេះ