ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះក្រុងប៉ោយប៉ែត បានសហការគ្នាឆ្មក់ចូលលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនមនុស្ស០៣នាក់ សង្ស័យពាក់ព័ន្ឋគ្រឿងញៀន ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងដែរថា ការឆ្មក់ចូលបង្រ្កាបនិងឃាត់ខ្លួនមនុស្សទំាង០៣នាក់ នៅម៉ោង១០និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី២៥ មីនា ២០១៤ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនមនុស្ស២នាក់កាលពីថ្ងៃទី២៤មីនាម្សិលមិញពាក់ព័ន្ឋនឹងការជួញដូរគ្រឿងញៀន ។ មកដល់ម៉ោង១១និង០៣នាទីថ្ងៃអង្គារនេះដែរ សមត្ថកិច្ចកំពុងតែរុករកវត្ថុតាង និង មិនទាន់ដឹងថា មានអ្វីខ្លះនៅឡើយទេ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ