ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរក្រុងប៉ោយប៉ែត ​ឈ្លោះប្រកែក​ជាមួយក្រុមអាជីវករផ្អើល​ទំាងព្រឹក ​ខណៈចុះរៀបចំសណ្តាប់ធ្នាប់​នៅផ្សារអគ្គថ្មី​ (មានវីដេអូឃ្លីប)

11 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​៖ ក្រុមអាជីវករមួយ​ចំនួននៅផ្សារអគ្គថ្មី ​ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ​ក្រុងប៉ោយប៉ែត ​បានប៉ះពាក្យសម្តី​ឈ្លោះប្រកែកគ្នា​មួយ​បា្រវជាមួយមន្រ្តី​សាលាក្រុងប៉ោយប៉ែត ​​បង្កការភ្ញាក់ផ្អើល​នៅព្រឹកថ្ងៃទី២៥​ មីនា ​២០១៤ ។

ការឈ្លោះប្រកែកគ្នានេះ​ បានធ្វើឡើង​នៅគ្រាដែល ​លោក ខាត់ ធា​ មន្រ្តីសាលាក្រុងប៉ោយប៉ែត​ទទួលបន្ទុកសណ្តាប់​បានដឹកនំាកងកម្លំាងសន្តិសុខ​និងប៉ូលិសមួយក្រុម ចុះទៅរៀបចំ​សណ្តាប់ធ្នាប់ និងឲ្យ​

ខេត្តបន្ទាយមានជ័យ​៖ ក្រុមអាជីវករមួយ​ចំនួននៅផ្សារអគ្គថ្មី ​ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ​ក្រុងប៉ោយប៉ែត ​បានប៉ះពាក្យសម្តី​ឈ្លោះប្រកែកគ្នា​មួយ​បា្រវជាមួយមន្រ្តី​សាលាក្រុងប៉ោយប៉ែត ​​បង្កការភ្ញាក់ផ្អើល​នៅព្រឹកថ្ងៃទី២៥​ មីនា ​២០១៤ ។

ការឈ្លោះប្រកែកគ្នានេះ​ បានធ្វើឡើង​នៅគ្រាដែល ​លោក ខាត់ ធា​ មន្រ្តីសាលាក្រុងប៉ោយប៉ែត​ទទួលបន្ទុកសណ្តាប់​បានដឹកនំាកងកម្លំាងសន្តិសុខ​និងប៉ូលិសមួយក្រុម ចុះទៅរៀបចំ​សណ្តាប់ធ្នាប់ និងឲ្យ​អាជីវករ​រុះរើ​តូបដែលសង់រំលោភចូល​ចិញ្ចើមផ្លូវ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​ក្នុងហេតុការណ៏នេះ ​ក្រុមអាជីវករ​បានសំណូមពរឲ្យអាជ្ញាធរ​ធ្វើយ៉ាងណាកុំឲ្យមានអំពើពុករលួយ ​ព្រោះបើអាជីវករ​ណាសាងសង់តូប​រំលោភ​ចូលផ្លូវ ​ត្រូវរុះរើទំាងអស់គ្នា ​មិនមែនឲ្យរុះមួយ​ទុកមួយនោះទេ ៕