ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០១៣ ​អាជ្ញាធរជាតិ​ប្រយុទ្ឋប្រឆាំងគ្រឿងញៀន​បង្រ្កាបបទល្មើសបាន​ ៨៨៩ករណី ​និង ឃាត់ខ្លួន​ ១៨៣០នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​អាជ្ញាធរជាតិប្រយុទ្ឋ​ប្រឆាំងគ្រឿងញៀន​របស់ប្រទេសកម្ពុជា ​សហការជាមួយ​មន្រ្តីអនុវត្តន៏ច្បាប់​គ្រប់ប្រភេទ​និងគ្រប់លំដាប់ថ្នាក់​ ក៏ដូចជា​មានការចូលរួម​ពីស្ថាប័នអយ្យការ ​បានធ្វើការ​បង្រ្កាប​បទល្មើស​គ្រឿងញៀន​ឆ្នាំ២០១៣​កន្លងមកនេះ​បានចំនួន៨៨៩ករណី ​និង​ ឃាត់ខ្លួនមនុស្ស​ចំនួន ១៨៣០ នាក់ ។

នេះបើយោងតាម​របាយការណ៏ប្រចំាឆ្នាំ​ដែលបានបង្ហាញនៅក្នុង​សន្និបាតបូកសរុបការងា​ប្រយុទ្ឋប្រឆាំងគ្រឿងញៀន​ឆ្នាំ២០១៣ ​និងលើកទិសដៅឆ្នាំ២០១៤ ​ដែលកំពុងបា្ររព្ឋបើក​នៅទីស្តីការ​ក្រសួង​មហា

រាជធានីភ្នំពេញ៖ ​អាជ្ញាធរជាតិប្រយុទ្ឋ​ប្រឆាំងគ្រឿងញៀន​របស់ប្រទេសកម្ពុជា ​សហការជាមួយ​មន្រ្តីអនុវត្តន៏ច្បាប់​គ្រប់ប្រភេទ​និងគ្រប់លំដាប់ថ្នាក់​ ក៏ដូចជា​មានការចូលរួម​ពីស្ថាប័នអយ្យការ ​បានធ្វើការ​បង្រ្កាប​បទល្មើស​គ្រឿងញៀន​ឆ្នាំ២០១៣​កន្លងមកនេះ​បានចំនួន៨៨៩ករណី ​និង​ ឃាត់ខ្លួនមនុស្ស​ចំនួន ១៨៣០ នាក់ ។

នេះបើយោងតាម​របាយការណ៏ប្រចំាឆ្នាំ​ដែលបានបង្ហាញនៅក្នុង​សន្និបាតបូកសរុបការងា​ប្រយុទ្ឋប្រឆាំងគ្រឿងញៀន​ឆ្នាំ២០១៣ ​និងលើកទិសដៅឆ្នាំ២០១៤ ​ដែលកំពុងបា្ររព្ឋបើក​នៅទីស្តីការ​ក្រសួង​មហា​ផ្ទៃ ក្រោមអធិបតីភាព​ លោកឧបនាយករដ្ឋមន្រ្តី ​កែ គឹមយ៉ាន ​ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ឋប្រឆាំង​គ្រឿងញៀន ។

របាយការណ៏​ដដែលក៏បានបង្ហាញទៀតថា​ ក្នុងបទល្មើសគ្រឿងញៀន​ទំាង៨៨៩ករណីខាងលើ ​មានករណីដែលស្ថិតនៅក្នុង​ទ្រង់ទ្រាយធំ​​និងក្នុងសកម្មភាព​ជាបណ្តាញមានការ​ចាត់តំាងឆ្លងដែន​ ដែលត្រូវ​ជាប់ចោទ​ក្នុងបទឧក្រិដ្ឋ​ អាជ្ញាធរជាតិប្រយុទ្ឋប្រឆាំង​គ្រឿងញៀន​បង្រ្កាបបាន៤១ក្រុម​ ស្មើនឹង៤១ករណី​ និងឃាត់ខ្លួន​មនុស្ស៩០នាក់ ។

ចំណែកមនុស្ស​ដែលបានឃាត់ខ្លួនទំាង​១៨៣០នាក់នោះ ​មាន១៦សញ្ជាតិផ្សេងគ្នារួមមាន​៖ ជនជាតិខ្មែរ​ វៀតណាម​ ឡាវ ​ថៃ​ ហ្វីលីពីន​ ចិន​ នីហ្សេរីយ៉ា​ កូរ៉េ ​ឥណ្ឌា ​អៀឡង់​ ប៉េរូ​ ឥណ្ឌូនេស៊ី​ រ៉ូម៉ានី អេស្បាញ​ ​បារំាង​ និង ​ជនជាតិអូស្រ្តាលី ។

របាយការណ៏​ក៏បានបង្ហាញឲ្យដឹងទៀតថា​ ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន​ ឆ្នាំ២០១៣កន្លងមក​ អាជ្ញាធរជាតិប្រយុទ្ឋ​ប្រឆាំងគ្រឿងញៀន​បានរឹបអូស​ថ្នំាញៀនប្រភេទ ​មេតំហ្វេតាមីនគ្រាប់​​បាន​ចំនួន​ ១៧ ៣៣៤,៩១ក្រាម​ កើនឡើង៦២,៦០% ​បើប្រៀបធៀបនឹងឆ្នាំ២០១២​ ប្រភេទមេតំហ្វេតាមីនក្រាមម្សៅចំនួន ​៣២ ៤៤៨,៨២ក្រាម ​កើនឡើង១៥,៦១% ​ហេរ៉ូអ៊ីនចំនួន ៣៨ ៣៣៧,៦៨ក្រាម កើនឡើង​ក្នុងកម្រិតអតិបរមា ​កាកូអ៊ីនចំនួន​ ១២ ៨៥១ក្រាម ថយចុះ ៦៨,៧១% ​កេតាមីនចំនួន​ ១០១៦ក្រាម​ (ប្រហាក់ប្រហែលពីឆ្នាំ២០១២) ​និង ​រឹបអូសកញ្ឆាក្រៀមចំនួន ​១៦៨ ៥៣៧ក្រាម ​កើនក្នុង​កម្រិត​អតិបរមា ៕​