ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ែន រាជ បង្ហាញ​ការ​ប្ដេជ្ញា ក្រោយ​ដណ្ដើម​​បាន​កៅអី​៨​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​ជ្រើសរើស​ជើងឯក​នៅ​ប៉ុស្តិ៍​លេខ​៥ នៅ​សង្វៀន​ព្រែក​កំ​ពិស កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ ឈាន​ដល់​ការ​ប្រកួត​ជម្រុះ​ពី​អ្នក​ខ្លាំង​ទាំង​១៦​នាក់​យក​៨​នាក់​ហើយ ដោយ​កីឡាករ…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​ជ្រើសរើស​ជើងឯក​នៅ​ប៉ុស្តិ៍​លេខ​៥ នៅ​សង្វៀន​ព្រែក​កំ​ពិស កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ ឈាន​ដល់​ការ​ប្រកួត​ជម្រុះ​ពី​អ្នក​ខ្លាំង​ទាំង​១៦​នាក់​យក​៨​នាក់​ហើយ ដោយ​កីឡាករ វ៉ែន រាជ បង្គោល​ក្រហម ជា​អ្នក​ទទួល​បាន​កៅអី​នោះ​មុនគេ​។

កីឡាករ​រូប​នេះ បង្ហាញ​ការ​តាំងចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​យកឈ្នះ​ឱ្យ​ខាន​តែ​បាន ដោយ​លោក​ប្រកាស​ថា បើ​ឈ្នះ​មួយ​ប្រកួត​ទៀត គឺ​ពិតជា​ឡើង​ដល់​វគ្គ​១​ភាគ​៤​។ ការ​ប្រកួត​ដែល​ទើបតែ​បញ្ចប់​យ៉ាង​ក្ដៅ​ៗ​នេះ គឺ​ស​ប្ដា​ហ៍​បើក​ឆាក​រវាង​អ្នក​ឈ្នះ​ក្នុង​ជុំ​ទី​១​ទាំង​១៦​នាក់ ដោយ​តម្រូវ​ឱ្យ​អ្នក​ទាំង​១៦​នាក់ ចាប់​គូ​គ្នា​ប្រកួត​ចាញ់​ធ្លាក់​ៗ ស្វែងរក​អ្នក​ឈ្នះ​តែ​៨​នាក់ ដើម្បី​ឡើង​ទៅ​ជុំ​បន្ត​។

បង្គោល​ក្រហម វ៉ែន រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប គឺជា​អ្នក​ធ្វើ​បាន​ល្អ​យ៉ាង​ខ្លាំង ក្នុង​ការ​វាយបំបាក់​កីឡាករ​បង្គោល​ខៀវ លន់ សៀ​ក​ឡេ​ង មក​ពី​ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ​។ ការ​ប្រកួត​៣​ទឹក​របស់​គូ​នេះ ជក់ចិត្ត​មិន​ចាញ់​គូ​អន្តរជាតិ​នោះ​ទេ ជា​ពិសេស​នៅ​ពេល​កីឡាករ​ទាំង​ពីរ​បញ្ចេញ​អស់​បច្ចេកទេស ដើម្បី​ដណ្ដើម​កៅអី​៨​នាក់ ដែល​ជា​កៅអី​សំខាន់​សម្រាប់​ការ​ប្រកួត​ទៅ​វគ្គ​បន្ត​។

កីឡាករ វ៉ែន រាជ រំភើបចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រកាស​ថា ឈ្នះ​គូប្រកួត​ហើយ បាន​ឡើង​ទៅ​វគ្គ​៨​នាក់​។ យ៉ាងណាមិញ លោក​ក៏​បង្ហាញ​អារម្មណ៍​មិន​ទុកចិត្ត​ង​ដែរ នៅ​ពេល​គិតដល់​ការ​ប្រកួត​ជម្រុះ​ពី​អ្នក​ត្រូវ​ឈ្នះ​៨​នាក់ យក​តែ​៤​នាក់ ទៅ​វគ្គ​១​ភាគ​៤​។ កីឡាករ វ៉ែន រាជ ប្រកាស​ថា ខ្លួន​នឹង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​បន្ត​ពង្រីក​ឱកាស​ទៅ​កាន់​មួយ​វគ្គ​ទៀត ដែល​គេ​នឹក​ស្រ​ម៉ៃ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ