ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យ​កម្លាំងសមត្ថកិច្ច​ចាប់រថយន្តODស៊េរីទំនើបមួួយគ្រឿងអត់មានស្លាកលេខផ្អើលក្រុងភ្នំពេញ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកជួន សុវណ្ណស្នងការនគរបាល​រាជធានីភ្នំពេញ បានបញ្ជាឱ្យ​កម្លាំង សមត្ថកិច្ច នៅ​ក្នុងក្រុងភ្នំពេញ តាម​ស្ទាក់ ចាប់រថយន្ត OD ពណ៌ខ្មៅ អត់មានស្លាកលេខ ។កម្លាំង សមត្ថកិច្ច បានតាម​​ស្ទាក់ ​​រថយន្តនេះ​តាំងពី​មាត់ ទន្លេហើយស្ទាក់​ចាប់​បាន​នៅ​ ​ចំណុច ផ្លូវ៥៩៨ ម្តុំត្រឡោក បែក ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៏ឯក ​ជួន សុវណ្ណ ស្នងការនគរបាល​រាជធានីភ្នំពេញ បានបញ្ជាឱ្យ​កម្លាំង សមត្ថកិច្ច នៅ​ក្នុងក្រុងភ្នំពេញ តាម​ស្ទាក់ ចាប់រថយន្ត OD ស៊េរីទំនើប ​ពណ៌ខ្មៅមូយគ្រឿង អត់មានស្លាកលេខ ។កម្លាំងសមត្ថកិច្ច បានតាម​​ស្ទាក់ ​​រថយន្តនេះ​តាំងពី​ផ្លួវម្តុំមាត់ ទន្លេ ​ហើយស្ទាក់​ចាប់​បាន​នៅ​ ​ចំណុច ផ្លូវ៥៩៨ ម្តុំត្រឡោក បែក ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ហេតុការណ៏នេះ កើតឡើង វេលាម៉ោង ១១និង១០នាទី​ថ្ងៃទី២៤ មិនា ២០១៤​ ហើយ​បន្ទាប់ពីឃាត់ រថយន្តនេះ​បាន​ហើយ គេឃើញ អ្នកដែល​ បើករថយន្តនេះគឺជានារី វ័យក្មេង ។

លោក ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធីភ្នំពេញបានឱ្យ​ដឹងថាការដែលលោក​បញ្ជាឱ្យកម្លាំងសមត្ថកិច្ច​ចាប់​រថយន្ត ​ODស៊េរីទំនើបមួយគ្រឿងនេះ ​ដោយសារតែ រថយន្តមួយគ្រឿងនេះ ​​​បើកនៅលើផ្លូ​វ​សាធារណះ ដោយគ្មានស្លាក​លេខ  ។ លោកក៏បានបញ្ជា ឱ្យសមត្ថកិច្ច យក​រថយន្ត​​នេះ ​ទៅ​កាន់ការិយាល័យ​​ចរាចរណ៏​ ផ្លូគោក នៃស្នងការដ្ឋាននគរបាល​ ​រាជធានីភ្នំពេញ ដើម្បីសូរនាំ និងដោះស្រាយតាមផ្លូវច្បាប់ ។