ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាព​ប្រឆាំង​​អំពើពុក​រលួយប្រកាស​ពីការឃាត់​ខ្លួនស៊្រុន ឡាំ​ ការសើុប​អង្កេត​រកឃើញ​ពាក់ព័ន្ធ​ប្រាក់​257.441.235​រៀល

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​កោះសន្តិភាព​ទទួល​បាន​ថ្ងៃ​ទី​២៤​ មីនា​ បាន​ឱ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​១៨​ មីនា ២០១៤​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ ស្រ៊ុន​ ឡាំ​ ដែល​ជា​អធិការ​ និងគូកន​ម្នាក់​ទៀត​ឈ្មោះ​ មុ៉ក​ ហ៊ត​ ដែល​ជា​អធិការ​រង​​នៃ​អធិការ​ដ្ឋាន​នគរបាលស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត​ ពីបទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ។​

ការប្រកាស​​នេះ​បាន​បង្ហាញ​ពី​ទោស​កំហុស​ចំនួន​៨​ចំណុចគឺ​ ៖​
១-បាន​កាត់​ប្រាក់បៀរ​ត្សរបស់​មន្ត្រី​នគរ​បាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជា​រៀង​រាល់​ខែ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៨​ រហូត​មក​
២-​បាន​បើក​យកប្រាក់​បៀវត្ស​របស់​មន្ត្រី​​នគរ​បាល​ដែល​មិន​មក​បំពេញ​ការងារ​ចំនួន​ពី​២​នាក់​ទៅ​៨​នាក់​ជារៀងរាល់​ខែ​ ចាប់​តាំងពី​ឆ្នាំ​២០០៨​ រហូតមក​
៣-​ការ​កេង​យក​ប្រាក់​ឧបត្ថម្ភ​កម្លាំង​ការពារ​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាលទី​៥​
៤-​បាន​ទទួល​យក​សំណូក​ពី​មេ​ល្បែង​ស៊ីសង​ និង​ជន​ល្មើស​នៃ​ករណី​ព្រហ្ម​ទណ្ឌ​ ជាថ្នូរនឹង​ការ​មិន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​
៥-បាន​បង្គាប់​មន្ត្រី​នគរបាល​សណ្តាប់​ធ្នាប់​ចរាចរណ៍​បង់​លុយ​ឱ្យ​ខ្លួន​ជារៀងរាល់​ខែ​
៦-​បាន​ចាត់​តាំង​កម្លាំង​នគរបាល​ឱ្យ​ប្រមូល​លុយ​ពី​អាជីវករ​រកស៊ី​ទិញ​ស្រូវ​
៧-​បានប្រើ​អាវុធ​ខុសច្បាប់​ដែល​ទាក់​ទិន​នឹង​អង្គ​ហេតុ​ពុក​រលួយ​
៨-​បាន​ជ្រៀត​ជ្រែក​ក្នុង​ដំណើរការ​សើុប​អង្កេត​របស់​អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ ។​

ផ្អែក​តាម​លទ្ធ​ផល​នៃ​ការសើុប​អង្កេត​បាន​បង្ហាញ​ថា​ ឈ្មោះ​ ស្រ៊ុន​ ឡាំ​ និង​គូ​កន​បាន​ទទួល​លុយ​ពី​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ប្រមាណ​២៥៧.៤៤១.​២៣៥​​​​រៀល ។​ អ.ប.ព. បាន​បញ្ជូន​ជន​សង្ស័យ​ទាំង​ពីរ​រូប​នេះ​ប្រគល់​ជូន​សាលា​ដំបូង​ខេត្ត​កំពត​ កាល​ពី​ថ្ងៃទី​២០​ មីនា​ ២០១៤​ និងត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត រង់​ចាំ​ការ​កាត់​ទោស​ទៅ​តាម​នីតិ​វិធី​ច្បាប់​ ៕​