ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​នៅ​សី​ុ​រី​សន្មត់​ថា ​ចប់​ទាំងស្រុង​ហើយ

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត​រុ​ស្ស៊ី TROUD​ និយាយ​ថា ទោះបី​នៅ​មាន​ភាព​តានតឹង​តាម​កន្លែង​ខ្លះ មិន​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​ស៊ី​រី​ដូច​ជា​នៅ​ខេត្ត​អ៊ី​ដ​លី​ប​ជាដើម តែ​សង្គ្រាម​នៅ​ស៊ីរី​អាច​ចាត់​ទុក​ថា​បញ្ចប់​ទាំងស្រុង​ហើយ​។ លោក​បន្ត​ថា…

ប្រទេស​ស៊ី​រី ៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត​រុ​ស្ស៊ី TROUD​ និយាយ​ថា ទោះបី​នៅ​មាន​ភាព​តានតឹង​តាម​កន្លែង​ខ្លះ មិន​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​ស៊ី​រី​ដូច​ជា​នៅ​ខេត្ត​អ៊ី​ដ​លី​ប​ជាដើម តែ​សង្គ្រាម​នៅ​ស៊ីរី​អាច​ចាត់​ទុក​ថា​បញ្ចប់​ទាំងស្រុង​ហើយ​។

លោក​បន្ត​ថា ​ស៊ី​រី​វិល​ជា​បន្តបន្ទាប់ មក​រក​ជីវភាព​ធម្មតា​វិញ​ក្រោយ​បញ្ចប់​ស​ង្ក្រា​ម​។​ភាព​តានតឹង​ដាច់​ដោយឡែក​នៅ​មាន​តែ ក្នុង​បណ្ដា​តំបន់​ដែល​មិន​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល ដូច​ជា​តំបន់​អ៊ី​ដ​លី​ប​និង​នៅ​ច្រាំង​ខាងកើត​នៃ​ទន្លេ​EUPHRATE​។ លោក​ថា​ក្នុង​លក្ខខណ្ឌ​បែប​នេះ ទិស​ដៅ​នៃ​ផែនការ​ដំបូង​គឺ​ផ្ដោត​លើ​ជំនួយ​មនុស្សធម៌​មួយ​ដល់​ស៊ី​រី​ហើយ​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន ដល់​ដំណើរការ​នយោបាយ លើ​ដំណោះស្រាយ​វិបត្តិ ដើម្បី​ឲ្យ​សម្រេច​បាន​ស្ថេ​រ​ភាព​រយៈពេល​យូរអង្វែង​មួយ​ក្នុង​ប្រទេស​នេះ ព្រមទាំង​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​និយាយ​រួម​។

ប្រមុខ​ការទូត​រុ​ស្ស៊ី​អះអាង​ថា​ រុ​ស្ស៊ី​បាន​ផ្ដល់​សារសំខាន់​ខ្លាំង លើ​ការ​ថែរក្សា​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ទៀងទាត់ រវាង​បណ្ដា​ភាគី​ស៊ី​រី​ហើយ​ជា​ពិសេស​ជាមួយ​ពួក​ប្រឆាំង​។ លោក​អំពាវ​ដល់​គ្រប់​ក្រុម​ទាំងអស់​នៃ​សង្គម​ស៊ី​រី ឲ្យ​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ​។

ជា​រួម​រុ​ស្ស៊ីការពារ​ការ​កសាង​ស៊ី​រី​អធិបតេយ្យ​ឡើង​វិញ​ជាមួយ​បូរណភាព​ដែនដី និង​លុប​បំបាត់​ឲ្យ​បាន​ឆាប់រហ័ស​បណ្ដា​ផលវិបាក​នៃ​ភេរវកម្ម ការ​វិល​ត្រឡប់​របស់​ពលរដ្ឋ​ស៊ីរី​ទាំងអស់​មក​កាន់​ប្រទេស​ពួក​គេ​វិញ ព្រមទាំង​ការ​វិល​ត្រឡប់​របស់​ប្រទេស​មក​ក្នុង​ផ្ទៃ​គ្រួសារ​អា​រ៉ាប់ ដែល​បែប​នោះ​នឹង​ជួយ​ធានា​ដល់​សន្តិសុខ​និង​ស្ថេ​រ​ភាព​នៅ​ម​ជ្ឈឹ​ម​បូព៌ា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ