ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីងៀត ឆ្លៀត​ពត ពេល​មន្ត្រី​មិន​នៅ​ប្រើ​រូបភាព​បែប​នេះ​ប្រព្រឹត្ត​យ៉ាង​រលូន

4 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ដឹកឈើ​យ៉ាង​សកម្ម​រាល់ថ្ងៃ​ចេញពី​ក្នុង​តំបន់​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ (​ទឹកធ្លាក់​ភ្នំ​ខៀវ​) ដោយ​គេ​ប្រើ​រូបភាព​ដឹក​តាម​ម៉ូតូ​ជា​ច្រើន​គ្រឿង​រៀង​រាល់​យប់ ដោយ​ចូល​មក​ដាក់​តាម​សិប្បកម្ម​នានា​ដែល​នៅ​ក្នុង​ក្រុងប៉ៃលិន ។ ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ដឹកឈើ​យ៉ាង​សកម្ម​រាល់ថ្ងៃ​ចេញពី​ក្នុង​តំបន់​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ (​ទឹកធ្លាក់​ភ្នំ​ខៀវ​) ដោយ​គេ​ប្រើ​រូបភាព​ដឹក​តាម​ម៉ូតូ​ជា​ច្រើន​គ្រឿង​រៀង​រាល់​យប់ ដោយ​ចូល​មក​ដាក់​តាម​សិប្បកម្ម​នានា​ដែល​នៅ​ក្នុង​ក្រុងប៉ៃលិន ។
ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​មាន​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​បាន​ដឹកឈើ​ប្រណិត​ចំនួន​៤​ដុំ ក្នុង​១​ដុំ​ប្រវែង​ជាង​២​ម៉ែត្រ​យក​មក​ទម្លាក់​នៅ​ចំណុច​ផ្ទះ​កំពុង​សាងសង់​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ពី​អ្នក​រកស៊ី​កាប់ និង​ដឹកឈើ​លក់​បាន​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ដឹង​ថា គេ​តែងតែ​ដឹកឈើ​ចេញពី​ចំណុច​ភ្នំ​ខៀវ​ក្នុងភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដោយ​ដឹក​ក្នុង​១​ម៉ូតូ​ចាប់ពី​២​ទៅ​៣​ដុំ រួច​យក​យក​ទៅ​លក់​ឲ្យ​តាម​សិប្បកម្ម​នានា ឬ​កន្លែង​ដែល​គេ​ទិញ​ឈើ​ធ្វើ​គ្រឿង​សង្ហា​រឹម​ផ្ទះ​ដូច​ពេល​នេះ​ជាដើម ។ លោក​បន្ត​ទៀត​ថា ការ​ដឹកឈើ​នេះ​គឺ​ធ្វើ​ឡើង​នៅ​ពេល​ស្ងាត់ ឬ​នៅ​ពេល​មន្ត្រី​មិន​នៅ​ចាំ​យាម និង​ដឹក​គេច​ពី​មន្ត្រី​ជំនាញ​នានា​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​លោក អ៊ា​វ រ៉ា ប្រធាន​ការិយាល័យ​តំបន់​អភិរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​មិន​បានដឹង​ទេ ព្រោះ​ប៉ុន្មាន​ថ្ងៃនេះ​កម្លាំង​អភិរក្ស​ទាំងអស់​កំពុង​តែ​ទៅ​រៀន​ពី​របៀប​គ្រប់គ្រង​ទិន្នន័យ​ព្រៃឈើ​នៅ​ចំណុច​ស្នាក់​ការ​ទឹកធ្លាក់​ភ្នំ​ខៀវ មិន​មាន​កម្លាំង​ណា​ម្នាក់​នៅ​យាមកាម​ទីនោះ​ទេ ទើប​ជនល្មើស​លួច​ដឹក​ចេញ​មក​យ៉ាង​រលូន​បែប​នេះ ។ លោក​បន្ថែម​ថា កន្លង​មក​បទល្មើស​ដឹកឈើ​នេះ​លោក​តែងតែ​បង្ក្រាប​ជា​និច្ច​ដោយ​ប្រើ​កម្លាំង​សរុប​ចុះ​ល្បាត និង​ការពារ​នៅ​តំបន់​អភិរក្ស​គ្រប់កន្លែង​ទាំងអស់​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ