ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែកៗ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ពី​ទស្សនិក​ជន​

11 ឆ្នាំ មុន

១-​បើក​រដូវ​កាល​បាល់​ឱប​អាមេរិក​
លោក​ជេរ៉េមី​ ម៉េនហ្គេន​ ឆ្លាក់​ទឹកកក​នៅ​ខាង​មុខ​ទីលាន​ប្រកួត​បាល់​ឱប​អាមេរិក​ មុន​ពេល​បើក​រដូវ​កាល​ថ្មី​ NFL លើក​ទី​៤៨​ កាល​ពី​ពេល​ ថ្មីៗ​កន្លង​ទៅ​ ។​

១-​បើក​រដូវ​កាល​បាល់​ឱប​អាមេរិក​
លោក​ជេរ៉េមី​ ម៉េនហ្គេន​ ឆ្លាក់​ទឹកកក​នៅ​ខាង​មុខ​ទីលាន​ប្រកួត​បាល់​ឱប​អាមេរិក​ មុន​ពេល​បើក​រដូវ​កាល​ថ្មី​ NFL លើក​ទី​៤៨​ កាល​ពី​ពេល​ ថ្មីៗ​កន្លង​ទៅ​ ។​

២-​កម្មករ​ធ្វើ​ការ​ធ្ងន់​នៅ​បង់​ក្លាដែស
កម្មករ​ក្នុង​រោង​ចក្រ​កែច្នៃ​ស្បែក​ ក្នុង​ទី​ក្រុង​ដាកា ប្រទេស​បង់ក្លាដែស​ បាន​នៅ​ត្រាំ​ទឹក​ថ្នាំ​លាង​ស្បែក​សត្វ​ជិត​ត្រឹម​ជង្គង់​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ ជា​ថ្នូរ​នឹង​ប្រាក់​បៀវត្ស​ប្រហែល​៥០​ដុល្លារ​ក្នុង​មួយ​ខែ​ ។​

៣-​តោ​.ស​ក្នុង​ឧទ្យាន​សត្វ​ប៉ូឡូញ​
មេតោ​ភឿក ឬ​តោ.ស នៅ​ក្នុង​ឧទ្យាន​សត្វ​ប៊័ររីស្យូ​ ភាគ​កណ្ដាល​ប្រទេស​ប៉ូឡូញ​ បាន​លិទ្ធ​កូន​១​ក្នុង​ចំណោម​កូន​តោ​ភឿក​៣​ក្បាល​របស់​វា​ដែល​កើត​កាល​ពី​ពេល​ ថ្មីៗ​កន្លង​ទៅ​ ។​

៤-​បញ្ជី​មុខ​ម្ហូប​នៅ​លើ​កុំព្យូទ័រ​ Tablet
ម្ចាស់​ហាង​ប៊ើហ្គើ​ «Bolt burger»​ ក្នុង​ទី​ក្រុង​វ៉ាស៊ីន​តោន​ បាន​បង្ហាញ​ថេប​ឡេត​បង្ហាញ​មុខ​ម្ហូប​​ និង​ភេសជ្ជៈ​ដែល​បើក​បម្រើ​អតិថិជន​ចាប់​ពី​ខែ​កុម្ភៈ​ ២០១៤​ តទៅ​ ។

៥-​ថ្លឹង​ទម្ងន់​ខ្លា​ឃ្មុំ​កូអាឡា​​​
កូន​ខ្លា​ឃ្មុំ​កូអាឡា​ អាយុ​ជាង​៦​ខែ​ បាន​ឈោងដៃ​ទៅ​រក​មេ​(ខាង​ស្ដាំ​)​បន្ទាប់​ពី​បុគ្គលិក​ឧទ្យាន​សត្វ​ឌុយ​ស៊្បើក​ភាគ​ខាង​លិច​ប្រទេស​អាល្លឺម៉ង់​យក​ទៅ​ថ្លឹង​ទម្ងន់​កំណត់​ពី​ការរីក​ធំធាត់។​ កូនខ្លាឃ្មុំ​នេះ​មាន​ទម្ងន់​៣៥០​ក្រាម​ ប៉ុន្ដែ​បើ​ធំ​ពេញវ័យ​មាន​ទម្ងន់​១០​គីឡូក្រាម​ ។​

៦-​ថ្នាំ​ព្យាបាល​មហារីក​ខួរ​ក្បាល​
បុគ្គលិក​ក្នុង​មន្ទីរ​ពិសោធន៍​ផ្នែក​ជីវសាស្រ្ដ​សហរដ្ឋ​អាមេរិក​មួយ​កាន់​អំពូល​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក​ខួរក្បាល​ ខណៈ​ពេលក្រុមហ៊ុន​បញ្ជាក់​ថា​ នឹង​ព្យាយាម​ពិសោធន៍​ឱ្យ​រួច​រាល់ក្នុង​ពេល​ ឆាប់​ៗ​ខាង​​មុខ​ ។​

៧-​សេះ​ស្ករ​តាំង​ម៉ែ​
រូប​ចម្លាក់​សេះ​ចម្បាំង​ច្នៃ​ពី​ស្ករ​តាំង​ម៉ែ​ កើត​ចេញ​ពី​ការ​ច្នៃ​ប្រឌិត​របស់​អ្នក​លក់ស្ករ​តាំង​ម៉ែ​ នៅ​វត្ដ​«​ទីថាន​» ក្នុង​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ ឆ្នាំ​សេះ​ ។​

៨-​វាស់​កម្រិត​ទឹក​នៅ​លើ​លំហ​អវកាស​
ជប៉ុន​បាន​បញ្ជូន​ផ្កាយ​រណប​ទំនើប​ទៅ​វាស់​បរិមាណ​ទឹក​លើដែន​អាកាស​ ឬ​បរិមាណ​ទឹក​ដែល​នឹង​បង្អុរ​ចុះមក​លើ​ផែន​ដី​ ។​ បច្ចេក​វិទ្យា​នេះ​បាន​អភិវឌ្ឍន៍​រួម​ជា​មួយ​អាមេរិក​ ក្នុង​ការព្យាករ​ផ្នែក​ឧតុនិយម​វិទ្យា​ ។

៩-​ឆ្កែ​ជាប់​ក្បាល​នៅ​ក្នុង​កាបូប​ក្នុង​ពេលមុជ​ទឹក​ទៅ​រក​ស៊ី​ចំណី​
ឆ្កែ​មួយ​ក្បាល​ធុំ​ក្លិន​នំ​នៅ​ក្នុង​កាបូប​ក៏​មុជ​ចូល​ទៅ​រក​ចំណី ស្រាប់​តែ​ជាប់​ក្បាល​ក្នុង​កាបូប​នោះ។​​

១០-​ស្វា​ព្រិល​នាំ​គ្នា​ត្រាំ​ទឹក​ក្ដៅ​
ស្វា​«​ម៉េកឃេក​»​ ឬ​ស្វាព្រិល​ បាន​ត្រាំ​ទឹក​​ក្ដៅ​ ឧណ្ហៗ​នៅ​ទី​ក្រុង​នូស៊ី​ ប្រទេស​ជប៉ុន​ ។​ នៅ​ទី​នោះ​មាន​ស្វាព្រិល​រស់​នៅ​ជាង​១៦០​ក្បាល​ និង​ជា​ប្រភព​ទាក់​ទាញ​អ្នក​ទេសចរ​ច្រើន​ទៅ​ទស្សនា​​ ៕